ចូលចិត្តទំនើប

វិធីសាស្រ្តងាយបំផុត ក្នុងការលាងសម្អាតឆ្នាំងឆេះខ្លោច

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 14 Feb, 2017

ធុញទ្រាន់នឹងការចំណាយពេលរាប់ម៉ោង ក្នុងការដុសខាត់សម្អាតឆ្នាំងខ្លោច តែមួយមែនទេ? គន្លឹះមួយនេះ នឹងជួយអ្នកសន្សំសំចៃពេលវេលា ហើយអ្វីដែលអ្នកត្រូវការ គឺក្រដាសសម្ងួត។

វាកើតមានឡើង ចំពោះមនុស្សគ្រប់គ្នា។ អ្នកបានភ្លេចឆ្នាំង ឬខ្ទះនៅលើចង្ក្រានបន្ទាប់ពីអ្នកចំអិនអាហាររួចរាល់ ឬក៏ចៀនត្រីទាំងសើម។ ឆ្នាំង ឬខ្ទះរបស់អ្នកបានជាប់កំណក ឆេះខ្លោចខ្មៅយ៉ាងក្រាស់ ហើយស្ទើរតែមិនអាចលាងសម្អាត កំណក់ខ្លាញ់ខ្លោចទាំងនោះបាន។ សំណាងណាស់ យើងមានវិធី ងាយដើម្បីលាងសម្អាតឆ្នាំងដែលឆេះ ឬខ្លោច ដោយមិនចាំបាច់ដុសខាត់យ៉ាងយូរ។ វាមិនត្រូវការម៉ាស៊ីនសម្អាតពិសេសអ្វីឡើយ ហើយខាងក្រោមនេះ គឺជាដំណោះស្រាយ៖

វិធីលាងឆ្នាំងខ្លោច

វិធីល្អបំផុត ដែលអ្នកអាចធ្វើបាននៅពេលអាហារជាប់នឹងខ្ទះ ឬឆ្នាំង ឬអ្នកបានធ្វើឱ្យវាឆេះខ្លោច គឺការ លាងសម្អាតភ្លាមៗ មុនពេលអ្នកអង្គុយចុះទទួលទានអាហារ។ វិធីនេះត្រូវការពេលតែ ១វិនាទីប៉ុណ្ណោះ។

  • យកខ្ទះ ឬឆ្នាំងចេញពីចង្រ្កាន ហើយចាក់ទឹកក្តៅឧណ្ហចូល
  • បន្ថែមសាប៊ូលាងចានមួយស្លាបព្រាចូលទៅក្នុងទឹក
  • ដាក់ឆ្នាំង ឬខ្ទះលើជើងក្រាន
  • ដាក់ក្រដាសសម្ងួតទៅក្នុងល្បាយទឹកសាប៊ូ និងប្រាកដថា ក្រដាសបានលិចបាត់ទៅក្នុងទឹកទាំងស្រុង
  • ទុកវាចោលយ៉ាងហោចណាស់ ១ម៉ោង។ សម្រាប់ការឆេះខ្លោចខ្លាំង អ្នកគួរទុកវាចោលមួយយប់
  • បន្ទាប់ពីរយៈពេលយ៉ាងតិចមួយម៉ោង ចាក់ល្បាយទឹកសាប៊ូចេញពីឆ្នាំង។ កំណកឆេះខ្លោចអាចនឹងមិនរលាយងាយ តាមលំហូរទឹកទេ ប៉ុន្តែកំណកស្អិតខ្លាំងបានរលាយចេញពីឆ្នាំង ហើយងាយស្រួលក្នុងការជូតសម្អាតចេញ (មិនត្រូវដុសទេ)
  • សម្រាប់កន្លែងដែលមិនសូវស្អាត យកអេប៉ុង ឬក្រណាត់លាងចានដែលរលោង មិនមានដែក ខាត់ ហើយលាងសម្អាតតាមធម្មតា
  • បន្ទាប់ពីស្នាមប្រឡាក់ត្រូវបានលាងសម្អាត អ្នកត្រូវលាងសម្អាតឆ្នាំង ជាមួយទឹកស្អាតធម្មតា ព្រោះអ្នកបានប្រើក្រដាសសម្ងួត ដើម្បីជួយកាត់បន្ថយស្នាមប្រឡាក់

វិធីសាស្រ្តនេះទាមទារពេលវេលាយូរ ដើម្បីឱ្យសាប៊ូលាងចាន និងក្រដាសសម្ងួតបំពេញការងារ របស់វា ប៉ុន្តែអ្នកពុំចាំបាច់ហត់នឿយ និងប្រើកម្លាំងច្រើនដើម្បីសម្អាតវា។ អ្នកមិនបាច់ចំណាយពេលជាច្រើនម៉ោង ដើម្បីដុសខាត់ ឆ្នាំងតែមួយទេ។

The-Easiest-Way-To-Clean-A-Scorched-Pan-01

ប្រភព: CNet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

មោទនភាព Laptop កូនខ្មែរ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 29 Aug, 2018

យើងពិតជាមានមោទនភាពដែលកូនខ្មែរផលិតបាន Laptop មួយគ្រឿងដែលមានសមត្ថភាពខ្ពស់ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពដំណើរការជាប្រភេទ Laptop Entry Level។ កុំព្យ...

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ...

៣ តិចនិចជួយឱ្យអ្នកកាន់ទូរសព្ទ ក្នុងដៃបានកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

តើអ្នកពិបាក ក្នុងការប្រើប្រាស់ទូរសព្ទដៃ ដែលមានអេក្រង់ធំ ជាមួយនឹងដៃតែម្ខាងមែនទេ? ទូរសព្ទស៊េរីចាស់ៗ មានអេក្រង់តូចល្មមនឹងបាតដៃរបស់អ្នក ហើយម្រាមមេដៃរបស...

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ...

Tomnerb.Com - YouTube Channel