ចូលចិត្តទំនើប

វិធីសាស្រ្តការពារ អត្ថបទសារ នៅលើទូរសព្ទ iPhone

ដោយ: ដួងច័ន្ទ 9 PM, Thursday, 16 Feb, 2017

ព័ត៌មានឯកជនផ្ទាល់ខ្លួន មិនមែនសំដៅលើគ្រប់ព័ត៌មាន ដែលបានផ្ញើចេញ និងព័ត៌មានដែលទទួលបានទទួលបាន តាមរយៈអ៊ីនធឺណេត។ ពេលខ្លះយើងចង់បានភាពឯកជនកាន់តែច្រើន នៅក្នុងបរិយាកាសជុំវិញខ្លួន ដូច្នេះមនុស្សមិនស្គាល់មុខ មួយចំនួនមិនអាចអានអត្ថបទ សារ នៅលើទូរសព្ទដៃរបស់យើងបានឡើយ។

ទំនើប សូមបង្ហាញពីវិធីសាស្រ្តការពារសារ អត្ថបទនៅលើទូរសព្ទ iPhone ឱ្យកាន់តែមានសុវត្ថិ ភាពជាលក្ខណៈឯកជន សម្រាប់អ្នក។

  • សម្រាប់អ្នកដែលមិនចង់ឱ្យអ្នកដទៃឃើញ ពីអត្ថន័យរបស់សារ៖ បិទកម្មវិធីជូនដំណឹងនៅលើអេក្រង់ដោយចូលទៅកាន់ Setting -> Notification -> ស្វែងរក Message -> Turn Off (1) show on lock screen និង(2) show preview
  • សម្រាប់អ្នកដែលមិនចង់ឱ្យគេដឹងថា អ្នកបានអានសាររបស់គេ៖ បិទ Receipts ដោយចូលទៅកាន់ Setting -> Message -> Turn Off: Send Read Receipts
  • សម្រាប់អ្នកដែលមិនចង់ឱ្យគេអានសារចាស់ៗ របស់អ្នក៖ បើក Automatically Delete Texts ដោយចូលទៅកាន់ Setting -> Message -> Message History -> ជ្រើសយក 30days ហើយបន្ទាប់មកចុច Delete
  • សម្រាប់អ្នក ដែលមិនចង់ឱ្យការផ្តល់ដំណឹង លើអេក្រង់ជាប់សោរ៖ សូម Lockdown អេក្រង់ជាប់សោរ ដោយចូលទៅកាន់ Setting -> Touch ID and Passcode -> Turn Off ជម្រើសទាំងអស់នៅក្នុងផ្នែកនេះ

បន្ទាប់ពីអនុវត្តវិធីទាំងអស់ខាងលើរួចរាល់ហើយ ការងារសម្ងាត់ និងសារផ្ទាល់ខ្លួនរបស់អ្នក នឹងមិនត្រូវបានឃើញដោយនរណាម្នាក់ផ្សេងឡើយ។ ចាប់ពីពេលនេះទៅអ្នកមិនចាំបាច់បារម្ភពីការ បែកធ្លាយរឿងសម្ងាត់ ផ្ទាល់ខ្លួនទៀតឡើយ។

អត្ថបទអ្នកចង់អាន

មិនអាចផ្ញើ ឬ ទទួលសារ Text បាននៅលើទូរស័ព្ទ iPhone តើជួសជុលវា ដោយរបៀបណា?

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែមានជម្រើសក្នុងការផ្ញើសារដូចជា iMessages និង SMS ។ ប៉ុន្តែពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកអាចជួបបញ្ហា ជាមួយនឹងការ...

តោះមកដឹង! តិចនិចកែប្រែរូបភាព Desktop ឱ្យសមស្របទៅនឹង Mac

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

រូបភាព Desktop អាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អប្រសើរឡើង ជាពិសេសនៅពេលរូបភាពនេះ បានធ្វើការជាមួយនឹង Mac របស់អ្នកអស់ជាច្រើនម៉ោងថែមទៀត។ ម្យ៉ាងទៀតការកែ...

ព័ត៌មានថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យា Apple

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានលេចលឺជាច្រើន មានទំនោរថា ក្រុមហ៊ុន Apple កំពុងពិចារណាផលិតទូរសព្ទ iPhone ថ្មី ដែលរួមបញ្ចូលនូវសមត្ថភាពបត់...

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

Tomnerb.Com - YouTube Channel