ចូលចិត្តទំនើប

វិធីសាស្រ្តការពារគណនី WhatsApp ជាមួយ ២ជំហានងាយៗ

ដោយ: ដួងច័ន្ទ 10 PM, Monday, 20 Feb, 2017

ការផ្ញើសារតាមរយៈកម្មវិធី WhatsApp គឺផ្តល់ឱ្យអ្នកនូវជម្រើសបន្ថែម ក្នុងការថែរក្សាសុវត្ថិភាពសម្រាប់គណនីរបស់អ្នក ជាមួយជំហាននៃការពិនិត្យបញ្ជាក់ ២ជំហាន។ WhatsApp បានបំលែងការសន្ទនា និងមានកម្មវិធីជាច្រើន ដើម្បីធានាថាទិន្នន័យ ឬព័ត៌មានរបស់អ្នកមានសុវត្ថិភាព។ វិធីថ្មីសម្រាប់ការបញ្ជាក់ ២ជំហាន នឹងធ្វើឱ្យការចូលទៅក្នុងគណនីរបស់អ្នក ដោយគ្មានការអនុញ្ញាត ពីអ្នកកាន់តែពិបាក។

វិធីថ្មីនេះ បន្ថែមជំហានថ្មី នៅពេលអ្នកចូលទៅកាន់ WhatsApp ។ ដំបូងកម្មវិធីនេះ នឹងផ្ញើសារមកកាន់អ្នកអំពីលេខសំងាត់ នៅពេលអ្នកចូលទៅក្នុងគណនី WhatsApp បន្ទាប់មកអ្នកត្រូវវាយបញ្ចូល លេខសំងាត់ទាំង ៦នោះ។

ដើម្បីដំណើរការជំហាននៃការបញ្ជាក់នេះ សូមចូលទៅក្នុងកម្មវិធី WhatsApp រួចបន្ទាប់មកចូលទៅក្នុង Setting -> Account -> Two-Step Verification។ ជ្រើសយកពាក្យ Enable បន្ទាប់មកវាយបញ្ចូលលេខសំងាត់ទាំង៦។ អ្នកនឹងត្រូវវាយបញ្ចូលអាសយដ្ឋាន Email ផងដែរ ដើម្បីការពារករណី អ្នកភ្លេចលេខសំងាត់។ បើសិនជាអ្នកមិនចង់បញ្ចូលអាសយដ្ឋាន Email របស់អ្នក ហើយអ្នកភ្លេចលេខសំងាត់ នោះ WhatsApp នឹងបិទគណនីរបស់អ្នករយៈពេល ៧ថ្ងៃ។ បន្ទាប់ពីរយៈពេល ៧ថ្ងៃ WhatsApp នឹងអនុញ្ញាតឱ្យអ្នកចូលទៅកាន់គណនីរបស់អ្នក ដោយមិនចាំបាច់ប្រើលេខសំងាត់ ប៉ុន្តែរាល់សារដែលបានផ្ញើមកកាន់អ្នក ក្នុងអំឡុងពេល ៧ថ្ងៃនោះ នឹងមិនអាចផ្ញើមកអ្នកទេ។ ដើម្បីភាពងាយស្រួល សូមបង្កើតលេខសម្ងាត់ ដែលងាយស្រួលចងចាំ និងប្រើប្រាស់អាសយដ្ឋាន Email របស់អ្នក ក្នុងករណី ដែលអ្នកភ្លេចលេខសំងាត់។

How-To-Protect-Your-WhatApp-Account-With-Two-02

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

Galaxy Fold ពន្យារពេលចេញលក់នៅចិន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថានឹងពន្យារពេលចេញលក់ទូរសព្ទជំនាន់ថ្មី ម៉ូដែល Galaxy Fold នៅក្នុងប្រទេសចិន។ នេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគ...

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រាប់គេហដ្ឋានខ្នាតតូច

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនម្ហូបអាហារដ៏សម...

Tomnerb.Com - YouTube Channel