ចូលចិត្តទំនើប

វិធីប្រើប្រាស់ HomePod សម្រាប់និយាយទូរស័ព្ទ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Sep, 2018

ក្រុមហ៊ុន Apple បានបញ្ចេញលក់ផលិតផល និងកម្មវិធី Software ជំនាន់ថ្មី កាលពីសប្តាហ៍មុន រួមទាំងការបង្ហាញមុខងារ Siri សម្រាប់ប្រើប្រាស់ជាមួយ HomePod ដែលមុខងារនេះ ត្រូវបានគេទន្ទឹងរងចាំអស់ពេលជាយូរ។

នៅពេលដែលផលិតផល HomePod បង្ហាញវត្តមាននៅលើទីផ្សារជាលើកដំបូងកាលពីខែកុម្ភៈ អ្នកអាចធ្វើការតភ្ជាប់សម្រាប់ការហៅទូរសព្ទ ឬការទទួលទូរសព្ទ តាមរយៈការប្រើប្រាស់ទូរសព្ទ iPhone។
នាពេលនេះ ជាមួយការ Update ថ្មី នៃកម្មវិធី iOS 12 អ្នកនឹងមានលទ្ធភាពធ្វើការហៅទូរសព្ទ និងទទួលទូរសព្ទ ដោយពុំចាំបាច់ប្រើប្រាស់ទូរសព្ទដៃ ហើយខាងក្រោមនេះ គឺជាដំណើរការមុខងារថ្មីនេះ។
ការហៅ និងទទួលទូរស័ព្ទ នៅពេលអ្នកចង់ធ្វើការហៅទូរសព្ទចេញទៅក្រៅ អ្នកអាចបញ្ជារទៅកាន់ Siri ឱ្យធ្វើការហៅទូរសព្ទ ទៅកាន់ឈ្មោះណាមួយ ចេញពីតារាងលេខទូរសព្ទទំនាក់ទំនងដែលអ្នកបាន Sync ឬហៅលេខសម្ងាត់ ដែលកំណត់សម្រាប់លេខទូរសព្ទជាក់លាក់ណាមួយ។

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងគេហដ្ឋាន ហើយមាននរណាម្នាក់ហៅទូរសព្ទមកកាន់លេខរបស់អ្នក នោះទូរសព្ទ iPhone អាចបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ HomePod ដោយនិយាយថា Hey Siri, answer my iPhone។​ ចុះបើសិនជាអ្នកខកខានមិនបានទទួលទូរសព្ទវិញយ៉ាងណាដែរ? អ្នកអាចសួរទៅកាន់ HomePod ថា Hey Siri, who just called? នោះអ្នកនឹងបានទទួលចម្លើយតបមកវិញថា Your most recent call was from…។

ជាមួយសម្លេងត្រូវបានជ្រើសរើសនៅក្នុង iPhone អ្នកក៏អាចធ្វើការផ្ទេរការហៅទូរសព្ទពី HomePod ទៅក្នុង iPhone បានគ្រប់ពេលផងដែរ។
យោងតាមព័ត៌មានដែលយើងទទួលបានពីក្រុមហ៊ុន Apple បានបញ្ជាក់ថា HomePod អាចប្រើប្រាស់ដំណើរការជាមួយទូរសព្ទចាប់ពី iPhone 5s ឡើងទៅ iPad Air ឬម៉ូដែលក្រោយៗទៀត iPad Mini 2 ឡើងទៅ iPad Pro និង iPod Touch ជំនាន់ទី 6៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Android Game សម្រាប់ឆ្នាំ 2017

ដោយ: ដួងច័ន្ទ 3 PM, Sunday, 24 Sep, 2017

កម្មវិធី Game នៅលើទូរសព្ទដៃ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំង ឈានមុខលើបច្ចេកវិទ្យាដទៃ ដែលមាន វត្តមានមុន។ កម្មវិធី Game សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andro...

មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន A...

ម៉ាស៊ីនត្រជាក់ LG គិតគូរពីបរិស្ថាន និងសុខភាព

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកកំពុងពិបាកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់យកទៅប្រើប្រាស់មែនទេ? ថ្ងៃនេះ ទំនើប មានជម្រើសដ៏សក្តិសមមួយសម្រាប់អ្នក នោះគឺម៉ាស៊ីនត្រជាក់ LG ម៉ូដែល S...

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

Tomnerb.Com - YouTube Channel