ចូលចិត្តទំនើប

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។
នៅពេលមុខងារបិទសម្លេងនេះដំណើរការ នោះ Story និងរូបថតនានារបស់អ្នកប្រើប្រាស់ម្នាក់នោះនឹងមិនលេចឡើងនៅលើ Feed របស់អ្នកទៀតទេ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដទៃទៀត ពួកគេនឹងមិនដឹងពីការដំណើរការមុខងារនេះឡើយ ហើយអ្នកនៅតែ Follow គណនេយ្យនេះ ហើយគ្រប់យ៉ាងនៅតែរក្សាសភាពធម្មតាដដែល។

ការបិទសម្លេងរំខានសម្រាប់គណនេយ្យមួយ គឺពិតជាមានសារៈសំខាន់ណាស់ បើសិនជាអ្នកមិនចង់ឱ្យមិត្តភក្តិរបស់អ្នកអាក់អន់ចិត្ត ដោយសារអ្នក Unfollow ពួកគេ ប៉ុន្តែធាតុពិតអ្នកពិតជាមិនអាចទ្រាំទ្រនឹងការរំខាននានាពីពួកគេ។

មុខងារនេះនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ដូច្នេះអ្នកគួរតែរងចាំបន្តិចទម្រាំមុខងារនេះដាក់ឱ្យដំណើរការជាផ្លូវការ។
យ៉ាងណាក្តី ក្នុងពេលនេះយើងអាចពន្យល់អ្នកអំពីវិធីដំណើរការមុខងារនេះ ដោយអ្នកត្រូវចុចលើរូបសញ្ញាចុចៗបី នៅផ្នែកខាងលើជ្រុងខាងស្តាំនៃ Post ណាមួយ។ បន្ទាប់មកជម្រើសមួយចំនួននឹងត្រូវបង្ហាញ ហើយក្នុងនោះមានជម្រើស Mute។ បន្ទាប់មកអ្នកនឹងមានជម្រើសក្នុងការបិទសម្លេងរំខានតែនៅលើ Post អំពីរូបថត ឬបិទសម្លេងរំខានតែនៅលើ Post អំពី Story ឬអាចបិទសម្លេងរំខានលើ Post ទាំងពីរ។

ជម្រើសមួយផ្សេងទៀត អ្នកអាចបិទសម្លេងរំខានពីអ្នកណាម្នាក់ ដោយចូលទៅក្នុង Profile របស់ពួកគេ ឬអាចចុចសង្កត់ឱ្យជាប់នៅលើ Story របស់ពួកគេ នោះអ្នកអាចបិទសម្លេង និងការរំខានទាំងនោះបានហើយ៕

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការគាំទ្រសម្រាប់ Skype classic

ដោយ: ភារុន 8 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ឈប់ការគាំទ្រកម្មវិធី Skype 7.0 ឬ Skype Classic នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2018 ហើយដំណឹងនេះទំនងដូចជាត្រូវបានចង្អុលប...

ម៉ូនីទ័រ LG អេក្រង់កោងពិសេស សម្រាប់អ្នករចនាអាជីព

ដោយ: រីកា 11 PM, Tuesday, 15 Mar, 2016

ក្រុមហ៊ុន LG បាន​បញ្ចេញ​នូវ​ប្រភេទ​ម៉ូនីទ័រ​កុំព្យូទ័រ LG 34UC97 ដែលមាន​សមត្ថភាព​យ៉ាង​ពិសេស ខុសប្លែក​គេ ជាមួយនឹង​រូបរាង​កោង អាច​បង្ហាញ​រូបភាព​លើ​កម...

អាមេរិក នឹងចេញលក់រថយន្តហោះ បានក្នុងឆ្នាំ ២០១៥នេះ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

ក្រុមអ្នកផលិតមួយ នៅក្នុងរដ្ឋម៉ាសាឈូសេត កំពុងត្រៀមខ្លួនបញ្ចេញលក់រថយន្ត មានស្លាបនៅដើម​​ឆ្នាំ 2015ខាងមុខនេះ ក្នុងតម្លៃ ៣សែនដុល្លារ ព្រមទាំងត្រៀមអៃឌៀ ស...

របៀបប្រើប្រាស់ Screenshot នៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

នាពេលនេះទូរសព្ទ Galaxy S8 មិនមានប៊ូតុង Home ទៀតទេ ដូច្នេះវិធីសាស្រ្តក្នុងការប្រើប្រាស់មុខ ងារ Screenshot ត្រូវបានផ្លាស់ប្តូរ។ មុនពេលមានវត្តមាន Gala...

Tomnerb.Com - YouTube Channel