ចូលចិត្តទំនើប

វិធីបន្ថែមឃ្លាំងផ្ទុកទិន្នន័យ សម្រាប់ PlayStation 4

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

នេះជាតិចនិក ដើម្បីទទួលបានទំហំ hard drive កាន់តែធំនៅក្នុងម៉ាស៊ីនហ្គេម PS4 បន្ថែមជាមួយគន្លឹះមួយចំនួនទៀត។

ឃ្លាំងផ្ទុកទិន្នន័យ គឺជាចំណុចដ៏សំខាន់មួយ នៅក្នុងម៉ាស៊ីនហ្គេមនិមួយៗ។ ទោះបីជាអ្នកធ្វើការកាត់បន្ថយការប្រើប្រាស់ទិន្នន័យ ជាជាងការទាញយកហ្គេមពេញ និងការតំឡើងកម្មវិធីផ្សេងៗ យ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនអាចរក្សាលំហគ្រប់គ្រាន់លើ hard drive របស់ PlayStation បានដែរ។

យ៉ាងណាមិញ វាជារឿងងាយស្រួលក្នុងការបន្ថែមឃ្លាំងផ្ទុក លើម៉ាស៊ីនរបស់អ្នក។ អ្នកអាចជំនួស hard drive ដែលអ្នកមានជាមួយឧបករណ៍ថ្មី ឬប្រើប្រាស់ Software updated 4.50 ដែលងាយស្រួលភ្ជាប់ជាមួយឧបករណ៍បន្ថែមខាងក្រៅ។

១. បន្ថែមឧបករណ៍ External Drive

កម្មវិធី Software Update 4.50 ដែលអាចប្រើប្រាស់បាន កាលពីថ្ងៃទី០៩ ខែមីនាថ្មីៗនេះ អនុញ្ញាត ឱ្យអ្នកបន្ថែមឧបករណ៍ USB 3.0 ជាឃ្លាំងផ្ទុកទិន្នន័យពីក្រៅបន្ថែមបាន។ អ្នកត្រូវកត់ចំណាំចំណុចមួយចំនួនដូចខាងក្រោម៖

  • ឧបករណ៍ Hard Drive អាចមានរហូតដល់ទំហំ 8TB
  • Hard Drive ត្រូវតែប្រើ USB 3.0
  • មានតែហ្គេម និងកម្មវិធីប៉ុណ្ណោះ ដែលអាចរក្សាបានលើឧបករណ៍បន្ថែមខាងក្រៅ ការរក្សាកំណត់ត្រាហ្គេមត្រូវបានរក្សា នៅក្នុងឃ្លាំងផ្ទុកខាងក្នុងម៉ាស៊ីន។

បើអ្នកមិនចង់តភ្ជាប់ជាមួយឧបករណ៍បន្ថែម សូមបន្តការអាន ដើម្បីស្វែងយល់ពីវិធីជំនួស internal drive ជាមួយឧបករណ៍ថ្មី និងកាន់តែធំ។

PlayStation4-02

២. ការបន្ថែម Hard Drive ថ្មី

បើសិនជាអ្នកចង់បាន ទំហំឃ្លាំងផ្ទុកទិន្នន័យកាន់តែធំ នេះគឺជាវិធីតំឡើង Hard Drive ថ្មី កាន់តែធំ ទៅក្នុងម៉ាស៊ីន PS4។ ដំណើរការទាំងមូល អាចប្រើប្រាស់ពេលវេលាប្រមាណ ១៥នាទី។ សូមធ្វើការ កត់ចំណាំខ្លីមួយមុនពេលចាប់ផ្តើម៖ អ្នកអាចមានទិន្នន័យ ដែលអ្នកមិនចង់បាត់បង់។ បើសិនជាអ្នក ចង់រក្សាទិន្នន័យទាំងនោះ សូមធ្វើការស្វែងយល់ពីវិធី នៃការរក្សាទិន្នន័យទាំងនោះ (សូមចូលទៅកាន់ link នេះ) បន្ទាប់ពីអ្នកតំឡើង Hard drive ថ្មី។

អ្វីដែលអ្នកត្រូវការ

  • ម៉ាស៊ីន PlayStation 4
  • ឧបករណ៍មួលខ្ចៅ (ទួណឺវីស) Phillips-Head
  • ឧបករណ៍ USB Flash Drive (យ៉ាងហោចណាស់ទំហំ 1GB)
  • ឧបករណ៍ Hard Drive របស់កុំព្យូទ័រយួរដៃ ទំហំ ២.៥អ៊ីញ
  • កម្មវិធី Software ចុងក្រោយរបស់ PlayStation 4

ការផ្លាស់ប្តូរ

១. ផ្តាច់ម៉ាស៊ីន PS4 ពីចរន្តអគ្គិសនី

២. បើកគម្របផ្នែកខាងក្រោយ បើអ្នកប្រើប្រាស់ PS4 Pro ឬគម្របផ្នែកខាងលើ ផ្នែកខាងឆ្វេងសម្រាប់ PS4 Classic

៣. មួលបើកខ្ចៅ Hard Drive។ វានឹងនៅរក្សាសភាពដើម ដោយខ្ចៅបានឆ្លាក់ជាប់ជាមួយរូបសញ្ញា ប៊ូតុង PS4

៤. យកប្រអប់ Hard Drive ចេញពីតួម៉ាស៊ីន

៥. មួលខ្ចៅទាំងបួនជុំវិញប្រអប់ Hard Drive (ប៉ុន្តែសូមប្រាកដថា អ្នកបានរក្សាជ័រពីខាងក្នុង)

៦. ប្តូរ Hard Drive ដែលមានស្រាប់ ជាមួយឧបករណ៍ថ្មី បន្ទាប់មកដាក់វាចូលក្នុងម៉ាស៊ីនវិញ រួចមួលខ្ចៅបិទវិញ

PlayStation4-06

ទាញយកកម្មវិធី Software

១. ទាញយកកម្មវិធីប្រតិបត្តិការពីគេហទំព័រ PlayStation Support Site ពីកុំព្យូទ័រ

២. ភ្ជាប់ USB Flash ជាមួយកុំព្យូទ័រ ហើយកែវាទៅជា FAT32 ដែលបែបនេះនឹងលុបរាល់ទិន្នន័យ នៅក្នុងម៉ាស៊ីន និងអនុញ្ញាតឱ្យវាស្វែងស្គាល់ពីម៉ាស៊ីនហ្គេម។ វិធីនេះអាចអនុវត្តនៅលើកុំព្យូទ័រដោយ ចុច Mouse ខាងស្តាំលើ Drive -> ជ្រើសយក Format -> ជ្រើសយក FAT32 ពីតារាងដែលបាន បង្ហាញ រួចបន្ទាប់មកចុចប៊ូតុង Start។

៣. បង្កើតFolder នៅក្នុង Flash Drive ដែលមានឈ្មោះ PS4 ហើយ Folder នៅក្នុងនោះមានឈ្មោះ UPDATE

៤. តំឡើងឯកសារ Installer ទៅក្នុង Flash Drive ដោយដាក់វាក្នុង Folder UPDATE។

៥. តភ្ជាប់ថាមពលម៉ាស៊ីន PlayStation វិញ ហើយចាប់ផ្តើមម៉ាស៊ីននៅក្នុង Safe Mode ដោយចុចប៊ូតុង Power ជាប់ប្រមាណ ៨វិនាទី។

៦. ជ្រើសយក “Initialize PS4 (Reinstall System Software)”

៧. អ្នកអាចដំណើរការម៉ាស៊ីនហ្គេមរបស់អ្នក ហើយរីករាយជាមួយឧបករណ៍Hard Drive Upgrade ថ្មី។

៣. គន្លឹះបន្ថែម

  • មានបញ្ហាមួយចំនួនជាមួយការ Format Flash Drive ជាមួយប្រព័ន្ធប្រតិបត្តិការ តំឡើងក្នុង Window 8។ អ្នកគួរប្រើប្រាស់កុំព្យូទ័រ ដែលមានប្រព័ន្ធប្រតិបត្តិការផ្សេង ដើម្បីរៀបចំ Flash Drive
  • និយាយអំពីបញ្ហាជាមួយ Flash Drive សូមប្រាកដថាវាអាចស៊កចូលក្នុងរន្ធ USB នៅលើ PS4
  • សូមប្រាកដថា អ្នកបានទាញយកប្រព័ន្ធតំឡើង ប្រតិបត្តិការពេញលេញ និងមិនគ្រាន់តែជាកម្មវិធី Upgrade ចុងក្រោយ។ ឯកសារទាំង២ មានឈ្មោះដូចគ្នា ប៉ុន្តែប្រព័ន្ធតំឡើងពេញ លេញនឹងមានទំហំធំជាង។ វាអាចជាតំណរភ្ជាប់ ដែលផ្តល់នូវការភ័ន្តច្រលំ (ដូចមាននៅក្នុងរូប)។ សូមប្រាកដថាអ្នកបានទាញយកកម្មវិធីតំឡើងត្រឹមត្រូវ។
  • បើសិនជាអ្នកប្រើឧបករណ៍ចល័ត (Compatible Drive) អ្នកនឹងមិនអាចទទួលបានការធានាឡើយ។

៤. ការបន្ថែម External Hard Drive

វិធីសាស្រ្តដ៏ងាយស្រួល គឺការប្រើប្រាស់ External Hard Drive ដើម្បីបន្ថែមទំហំឃ្លាំងផ្ទុកទិន្នន័យ។ អ្នកនឹងត្រូវការដំណើរការ កម្មវិធី Software 4.50 ឬកម្មវិធីថ្មីជាងនេះ ដើម្បីប្រើប្រាស់មុខងារនេះ។ ដើម្បីពិនិត្យថាតើអ្នកមានកម្មវិធីចុងក្រោយឬទេ សូមចូលទៅកាន់ Setting បន្ទាប់មកចុចលើ System Software Update។ មានចំណុចមួយចំនួន ដែលអ្នកត្រូវស្វែងយល់ មុនពេលភ្ជាប់ External Hard Drive ដូចជា៖

  • អ្នកត្រូវប្រើ External Drive ជាមួយ USB 3.0.
  • អ្នកអាចប្រើ External Drive ដែលមានទំហំរហូតដល់ 8TB
  • អ្នកអាចទាញយក និងតំឡើងហ្គេម និងកម្មវិធីនានា ដោយផ្ទាល់ទៅកាន់ External Drive ប៉ុន្តែឯកសារដែលអ្នករក្សាទុកនឹងបន្តរក្សាទុក នៅក្នុងម៉ាស៊ីន PS4 Internal Storageដដែល
  • គ្រប់ហ្គេម និងកម្មវិធីនានាដែលរក្សាទុកក្នុង External Drive នឹងលេចឡើងក្នុង Content Launcher នៅលើ Home Screen។

PlayStation4-03

អត្ថបទអ្នកចង់អាន

ដំណោះស្រាយ Selfie របស់ iPhone XS និង XR

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 31 Oct, 2018

បើសិនជាអ្នកកត់សម្គាល់ឃើញថាកាមេរ៉ានៅលើទូរសព្ទ iPhone XS របស់អ្នកមានផ្តល់នូវមុខងារម្យ៉ាង ដែលទំនងដូចជា Beauty Filter សម្រាប់ការថតរូប Selfie អ្នកមិនមែន...

Firefox អភិវឌ្ឍន៍មុខងារកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018

ក្រុមហ៊ុន Mozilla កំពុងព្យាយាមធ្វើអ្វីម្យ៉ាង ដើម្បីដោះស្រាយបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួន កំពុងធុញទ្រាន់ ដូចជាអារម្មណ៍ដ៏គួរឱ្យធុញថប់នៅពេលអ្នកគិតពីអ...

ណែនាំជំនួយការថត Selfie ដ៏ល្អពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

តើរូបថត Selfie របស់អ្នកមិនសូវស្អាតមែនទេ? ចង់ដឹងវិធីជួយឱ្យរូបថត Selfie ស្អាតដែរទេ? បើចង់ដឹងអានអត្ថបទខាងក្រោមនេះទៅ ទំនើប មានរបស់ល្អបង្ហាញអ្នក។ នោះគឺអ...

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

Tomnerb.Com - YouTube Channel