ចូលចិត្តទំនើប

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។

Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូវការប្រើប្រាស់ទូរសព្ទពេញមួយថ្ងៃ មានវិធីសាស្រ្តមួយចំនួន ដែលអ្នកអាចកែតម្រូវ ដើម្បីពន្យារអាយុនៃថាមពលថ្ម ជាមួយនឹងការសាកថ្មតែមួយលើក។

បិទកម្មវិធី Always-On Display

ក្រឡេកមើលទូរសព្ទរបស់អ្នក ដែលនៅលើតុជិតអ្នក ដើម្បីមើលឃើញម៉ោង ឬកម្មវិធីនានាគឺជាវិធីដ៏ងាយស្រួលមួយ ប៉ុន្តែវាក៏ស្រូបយកថាមពលថ្ម ទូរសព្ទបន្តិចម្តងៗផងដែរ។ ហើយនៅពេលអ្នកត្រូវការ ថាមពលបន្ថែម មានវិធីសាស្រ្តមួយអាចជួយបាន។ បិទកម្មវិធី Always-On Display ដោយចូលទៅកាន់ Setting -> Lock Screen and Security -> Always On Display។ ជាមួយនឹងការបិទកម្ម វិធីនេះ ទូរសព្ទរបស់អ្នកនឹងត្រូវបិទពន្លឺ នៅពេលចាក់សោរ។ មានន័យថាអ្នកត្រូវចុចប៊ូតុង ដើម្បីឱ្យអេក្រង់ភ្លឺឡើង។

Galaxy-S8-ScreenShot-04

មុខងារ High-Definition គឺល្អគ្រប់គ្រាន់

Galaxy S8 មានសមត្ថភាពអេក្រង់ Full High-Definition។ ដោយប្រើប្រាស់កម្រិតពន្លឺទាប អាយុជីវិតរបស់ថ្មទូរសព្ទនឹងត្រូវបានពន្យារ។ ជាការពិតណាស់ អ្នកពុំចាំបាច់ប្រើប្រាស់មុខងារ WQHD កម្រិតខ្ពស់ សម្រាប់ការផ្ញើសារនោះទេ។ ប៉ុន្តែបើសិនជាអ្នកចង់មើលវីដេអូ និងលេងហ្គេម ជាមួយសមត្ថភាពអេក្រង់ភ្លឺច្បាស់ ប្រាកដណាស់ថា អ្នកត្រូវការមុខងារមួយនេះ។ សម្រាប់ការប្រើប្រាស់ធម្មតា សូមប្រើប្រាស់ត្រឹមតែបច្ចេកវិទ្យា FHD គឺគ្រប់គ្រាន់ហើយ។ ដូច្នេះអ្នកអាចសន្សំបានថាមពល សម្រាប់ពេលអ្នកលេងហ្គេម ឬទស្សនាវីដេអូ។ អ្នកអាចគ្រប់គ្រងការកំណត់ពន្លឺ និងបច្ចេកវិទ្យារូបភាព បាននៅក្នុង Setting។

បិទ Auto-Brightness

វិធីងាយស្រួលមួយ សម្រាប់សន្សំថាមពលថ្ម គឺការគ្រប់គ្រងពន្លឺ នៅលើអេក្រង់ដោយខ្លួនអ្នក។ អ្នកអាចបើក Quick Setting នៅផ្នែកខាងមុខ បន្ទាប់មានចុចលើសញ្ញាព្រួញ នៅជាប់នឹងបន្ទាត់កំណត់ ពន្លី។ ចុចបិទប៊ូតុង Auto-Adjust។

Galaxy-S8-ScreenShot-05

ប្រើប្រាស់កម្មវិធី Screen Timeout ក្នុងកម្រិតទាប

ការកំណត់ពីរយៈពេលបញ្ចេញពន្លឺ នៅលើអេក្រង់ បន្ទាប់ពីអ្នកប៉ះទូរសព្ទនៅពេលចុងក្រោយបង្អស់ គឺជាវិធីមួយទៀតដ៏មានប្រសិទ្ធភាព ក្នុងការបង្កើនថាមពលថ្ម។ ដោយកំណត់មុខងារ Default អេក្រង់របស់ S8 នឹងរលត់ក្នុងរយៈពេល 15 វិនាទី។ អ្នកអាចប្រើការកំណត់នេះ ឬកំណត់វានៅ 30 វិនាទី។ រយៈពេលយូរជាងនេះ នឹងធ្វើឱ្យអ្នកខ្ជះខ្ជាយថាមពលថ្ម។ កំណត់មុខងារ Screen Timeout នៅក្នុង Setting -> Display -> Screen Timeout។

កំណត់កម្មវិធីឱ្យវាដេក

Samsung បានបន្ថែមជម្រើស ក្នុងការកំណត់កម្មវិធីឱ្យដេក។ នៅពេលកម្មវិធីមួយត្រូវកំណត់ Sleeping វានឹងមិនដំណើរការលើ Background ឡើយ ហើយរាល់ការផ្តល់ព័ត៌មាន អំពីកម្មវិធីនោះ នឹងត្រូវបានផ្អាក។ ពេលដែលអ្នកបើកកម្មវិធីនោះម្តងទៀត វានឹងដំណើរការជាថ្មី ជាមួយនឹងការជូនដំណឹង និងការ update សារជាថ្មីម្តងទៀត។ ដើម្បីអនុវត្តមុខងារនេះ អ្នកត្រូវចុចលើ Icon កម្មវិធីណាមួយឱ្យជាប់ រហូតដល់ Setting បង្ហាញឡើង។ ជ្រើសយក Sleep នៅក្នុងបញ្ជីនោះ ហើយចុច OK។

Galaxy-S8-ScreenShot-06

អត្ថបទអ្នកចង់អាន

កាសស្តាប់ Bose ថ្មីនឹងចេញលក់ចុងខែមិថុនានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Jun, 2019

ក្រុមហ៊ុន Bose បានទទួលភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ផលិតផលកាសស្តាប់ជាច្រើនប្រភេទ ជាពិសេសគឺម៉ូដែល QC35 ដែលជាប្រភេទ Wireless Headphone។ នាពេលនេះក្រុមហ៊ុន...

ចាប់ពីខែកក្កដាទៅ Pokémon Go លែងមាននៅលើ Apple Watch ហើយ!

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

បើសិនជាអ្នកធ្លាប់សប្បាយរីករាយជាមួយហ្គេម Pokémon Go ជាមួយ Apple Watch អ្នកនឹងត្រូវផ្លាស់ប្តូរទម្លាប់នេះក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Niantic កំពុងបញ្...

ការសិក្សាមួយបាននិយាយថា ទូរស័ព្ទ Nokia ល្អប្រសើរជាងទូរស័ព្ទ Samsung ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android ?

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

យោងទៅតាមការសិក្សាថ្មីមួយ បានបង្ហាញថាទូរស័ព្ទម៉ាក Nokia កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពទៅកំណែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android ដែលមានល្បឿនលឿ...

LG V40 មានកាមេរ៉ា 5?

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 25 Jul, 2018

ការឈរជើងនៅក្នុងសង្វៀនប្រកួតប្រជែងនៃទីផ្សារផលិតផលទូរសព្ទ Smartphone ជារឿងដ៏ពិបាកមួយ ប៉ុន្តែក្រុមហ៊ុន LG ប្រហែល ជាមានដំណោះស្រាយមួយសម្រាប់ម៉ូដែលទូរសព្...

Tomnerb.Com - YouTube Channel