ចូលចិត្តទំនើប

វិធីងាយស្រួលបំផុត ក្នុងការពិនិត្យមើលទូរសព្ទចោរ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

បើសិនជាអ្នកទិញទូរសព្ទមួយទឹក មានចំណុចដ៏ជាក់លាក់មួយ សម្រាប់ពិនិត្យមើល ថាតើទូរសព្ទនោះជាទូរសព្ទចោរ ឬមិនមែន។ ហើយវិធីពិនិត្យនេះ សព្វថ្ងៃកាន់តែមានភាពងាយស្រួល។ រោងចក្រផលិតឧបករណ៍គ្មានខ្សែរបស់សហរដ្ឋអាមេរិក តាមរយៈគេហទំព័ររបស់រោងចក្រឈ្មោះ CTIA បានដំណើរការឧបករណ៍មួយប្រភេទ មានឈ្មោះថា Stolen Phone Checker ដែលនឹងអនុញ្ញាតឱ្យអ្នកពិនិត្យមើលពីស្ថានភាពទូរសព្ទ តើវាត្រូវបានបាត់ ឬត្រូវបានលួច។

គេហទំព័រនេះ ដំណើរការដោយធ្វើការពិនិត្យលើកូដ IMEI, MEID ឬ ESN ដែលជាលេខកូដពិសេស ត្រូវបានបង្កើតឡើង សម្រាប់គ្រប់ទូរសព្ទទាំងអស់។ លេខកូដទាំងនោះ ពេលខ្លះត្រូវបានបោះពុម្ពលើ ផ្នែកខាងក្រោយនៃទូរសព្ទ ដូចជាទូរសព្ទ iPhone ប៉ុន្តែក្នុងករណីខ្លះទៀត វានឹងត្រូវរកឃើញនៅក្នុង ផ្នែកដ៏ស៊ីជម្រៅនៃ Setting របស់ទូរសព្ទ។

ការពិនិត្យលេខកូដទាំងនេះ មុនពេលទិញទូរសព្ទមួយទឹក គឺជាកត្តាសំខាន់ និងមានប្រយោជន៍។ ហេតុផលដ៏សាមញ្ញមួយគឺ បើសិនជាទូរសព្ទរបស់អ្នកជាទូរសព្ទ ដែលបានបាត់ ឬត្រូវបានលួច វានឹង មិនដំណើរការឡើយ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រព័ន្ធទូរសព្ទនៅសហរដ្ឋអាមេរិក បានរក្សាទិន្ន័យអត្តសញ្ញាណទូរសព្ទដែលបានបាត់ ហើយពួកគេមិនអនុញ្ញាតឱ្យឧបករណ៍ទាំងនោះ ភ្ជាប់នឹងប្រព័ន្ធបណ្តាញរបស់ពួកគេឡើយ។

ឧបករណ៍របស់ គេហទំព័រ CTIA មិនមែនជាឧបករណ៍ដំបូង សម្រាប់ពិនិត្យមើលទូរសព្ទឡើយ។ មានឧបករណ៍ របស់គេហទំព័រជាច្រើន ដចជា Swappa ផលិតឡើងដើម្បីជាជំនួយដល់ការពិនិត្យ ទូរសព្ទ ហើយក្រុមហ៊ុនប្រព័ន្ធ ទូរសព្ទធំៗ ក៏មានប្រព័ន្ធពិនិត្យរបស់ពួកគេដែរ។

ដូច្នេះបើសិនជាអ្នកចង់ទិញទូរសព្ទតាមរយៈ Craigslist, eBay ឬអ្នកលក់ទូរសព្ទមួយទឹក ត្រូវប្រាកដថា អ្នកបានពិនិត្យវាតាមគេហទំព័រមួយចំនួនខាងលើ ជាមុនសិន មុនពេលសម្រេចចិត្តទិញ។

Stolen-Phone-Checker-Tomnerb-02

អត្ថបទអ្នកចង់អាន

ស្វែងយល់ពី Memoji ថ្មីរបស់ iPhone

ដោយ: ដួងច័ន្ទ 10 AM, Thursday, 27 Dec, 2018

ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី iOS 12 ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធ iOS ជាមួយមុខងារ Face ID បាននឹងកំពុងទទួលបានមុខងារថ្មី ដ៏រីករាយមួយ មានឈ...

MacBook ប្រើប្រាស់អេក្រង់ OLED នៅលើ Keyboard

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

កាលពីឆ្នាំ 2016 ក្រុមហ៊ុន​ Lenovo បានចេញលក់ម៉ូដែល Laptop ដែលប្រើប្រាស់ Digital Sketchpad ជំនួសឱ្យ Keyboard មានគ្រាប់ចុច។ បច្ចេកវិទ្យាថ្មីនេះអាចប្រើ...

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

នាឡិកាឆ្លាតវៃ Huawei Watch GT មានព័ត៌មានបែកធ្លាយថា នឹងដាក់ពាក្យនៅ FCC?

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ព័ត៌មានលម្អិតនៃនាឡិកាឆ្លាតវៃស៊េរីចុងក្រោយ Watch GT របស់ក្រុមហ៊ុន Huawei តើវានឹងបង្ហាញខ្លួននៅពេលឆាប់នេះដែរឬទេ? នាពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានបែកធ្...

Tomnerb.Com - YouTube Channel