ចូលចិត្តទំនើប

វាដល់ពេលដែលអ្នកត្រូវតែផ្លាស់ប្តូរឧបករណ៍ផ្ទះបាយរបស់អ្នក?

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

អ្នកប្រហែលជាព្រងើយកន្តើយក្នុងការផ្លាស់ប្តូរឧបករណ៍ផ្ទះបាយរបស់អ្នក ដោយសារតែអ្នកមិនចង់ខ្ជះខ្ជាយឧបករណ៍ប្រើប្រាស់ និង មិនចង់ចំណាយប្រាក់បន្ថែម។ ប៉ុន្តែអ្នកគួរតែពិចារណាទៅលើសុវត្តិភាព និង ភាពងាយស្រួលក្នុងការចម្អិន អាហាររបស់អ្នកផងដែរ។ ដូច្នេះខាងក្រោមនេះជាឧបករណ៍ប្រើប្រាស់មួយចំនួនដែលវាដល់ពេល ដែលអ្នកគួរតែផ្លាស់ប្តូរ យកថ្មីមកប្រើប្រាស់ ហើយ ដែលឧបករណ៍ផ្ទះបាយទាំងនេះរួមមាន៖
ជ្រុញ
ប្រសិនបើជ្រុញរបស់អ្នកត្រូវបានប្រើរយះពេលយូរពេក វានឹងក្លាយជាកន្លែងដ៏ល្អសម្រាប់បាក់តេរីលូតលាស់ ដូច្នេះបាក់តេរីទាំងនេះអាចបង្កជាជម្ងឺផ្សេងៗដល់អ្នក។ នៅពេលអ្នកឃើញជ្រុញចាប់ផ្តើមមានចង្អូរជ្រៅដែលគួរឲ្យកត់សម្គាល់ វាជាពេលវេលាដែលអ្នកគួរផ្លាស់ប្តូរយកថ្មីមកប្រើប្រាស់។

អេប៉ុងលាងចាន
ប្រសិនបើអ្នកឃើញថាអេប៉ុងលាងចានរបស់អ្នកមានលក្ខណៈរួមតូចខ្លាំង វាអាចជាពេលវេលាគួរប្តូរថ្មីហើយ ពីព្រោះនៅពេលអេប៉ុងរួមតូចនោះគឺជាសញ្ញាថាមានបាក់តេរីកំពុងលូតលាស់ហើយ។

វែកឆា និង វែកបាយដែលធ្វើពីជ័រ
អ្នកប្រហែលជាយល់ថាការប្រើវែកឆា ជ័រ នៅពេលអ្នកចម្អិនម្ហូបនៅលើខ្ទះឆាស្តើងគឺដើម្បីកុំឲ្យមានការកោសឆ្កូតលើខ្ទះឆារបស់អ្នក។ ប៉ុន្តែមានបញ្ហាធំមួយនោះគឺនៅពេលអ្នកទុកចោលវែកឆា ឬ វែកបាយជ័រនៅក្នុងឆ្នាំង ឬ ខ្ទះឆាកំពុងក្តៅ វាអាចនឹងធ្វើឲ្យជ័ររបស់វែករលាយ។ ហើយនៅពេលអ្នកទុកឲ្យវាឲ្យត្រជាក់ អ្នកនឹងមើលឃើញវាមានបំណែកមួយចំនួនបានរលាយ នោះគឺជាពេលវេលាដែលអ្នកគួរប្តូរថ្មីហើយ។ បើសិនជាអ្នកមិនប្តូរទេវានឹងបញ្ចេញសារធាតុពុលទៅក្នុងអាហារនៅពេលប្រើវាឆាម្ហូប ឬ ដួសបាយនៅលើកក្រោយទៀត។

ឆ្នាំង និង ខ្ទះឆា
នៅពេលអ្នកប្រើឆ្នាំង និង ខ្ទះឆារហូតដល់មានច្រែះកើតឡើងនោះ វាគឺជាពេលវេលាដែលត្រូវប្តូរវាចេញហើយ ពីព្រោះឆ្នាំង ឬ ខ្ទះឆាដែលឡើងច្រែះអាចបង្កជាមេរោគ នៅពេលអ្នកចម្អិនអាហារដោយប្រើវា។ ហើយវានឹងបង្កជាជម្ងឺផ្សេងៗដល់អ្នកផងដែរ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបោក LG ទទួលបានពានរង្វាន់ឆើម ជាម៉ាស៊ីនបោក ដែលមានសម្លេងស្ងាត់ជាងគេសំរាប់ 2017

ដោយ: ទំនើប 3 PM, Saturday, 03 Jun, 2017

វីឌីអូផ្សាយពាណិជ្ជកម្មរបស់ LG (Electronics’ House of Cards video)  ទទួលបានពានរង្វាន់ AME (Advertising & Marketing Effectiveness) ដែលពានរង្វាន់ ...

ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា ទំនើប ដើម្បីផ្តល់ឱ្...

កាមេរ៉ា Huawei Mate 10 Pro ជាក្តីបារម្ភរបស់ Samsung?

ដោយ: ដួងច័ន្ទ 10 AM, Monday, 21 May, 2018

មុនពេលក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទម៉ូដែលថ្មី Galaxy S9 ក្រុមហ៊ុន​ Huawei បានកំណត់ថានឹងនាំមកជូននូវម៉ូដែលទូរសព្ទថ្មី Mate 10 Pro Stateside។ ទូរសព្...

iPhone 6s នឹងបង្ហាញខ្លួន នៅលើទីផ្សារនាចុងឆ្នាំនេះ

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

អ្នកដែលនិយមប្រើប្រាស់ផលិតផលរបស់ Apple ជាពិសេស iPhone ដែលតាមដានព័ត៌មាន​អាប់​ឌែត​​ជាញឹកញាប់​នោះ ប្រហែលជាស្គាល់ឈ្មោះលោក Ming-Chi Kuo ពីវេបសាយ KGI Secu...

Tomnerb.Com - YouTube Channel