ចូលចិត្តទំនើប

វត្ថុ 6 យ៉ាងដែលអ្នកមិនគួរទម្លាក់ចូលទៅក្នុងបំពង់ឡាប៊ូលាងសម្អាត

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នៅថ្ងៃឈប់សម្រាកអ្នកបានចំណាយពេលជាច្រើននៅក្នុងចង្រ្កានបាយ ដើម្បីរៀបចំចម្អិនម្ហូបអាហារឆ្ងាញ់ៗ។ នៅពេលទទួលទានអាហាររួច អ្នកច្បាស់ជាគិតដល់ការលាងសម្អាតចាន ឆ្នាំង និង របស់របរប្រើប្រាស់ផ្សេងៗទៀតហើយ។ ធម្មតាការលាងសម្អាតនៅក្នុងឡាប៊ូ អ្នកតែងតែបោះចោលកាកសំណល់នៅក្នុងបំពង់ឡាប៊ូ ដូច្នេះអ្នកត្រូវចេះថែរក្សាវាឲ្យបានល្អ ដើម្បីកុំឲ្យមានការកកស្ទះដែលបង្កជាបញ្ហាផ្សេងៗដល់អ្នក។ ខាងក្រោមនេះជា វត្ថុ 6 យ៉ាងដែលអ្នកមិនគួរបោះចោលនៅក្នុងបំពង់ឡាប៊ូលាងសម្អាតរបស់អ្នកទេដែលវត្ថុទាំងនេះមានដូចជា៖
1. ខ្លាញ់ និង ប្រេង
ប្រសិនបើអ្នកទម្លាក់ខ្លាញ់ និង ប្រេងចូលទៅក្នុងបំពង់ យូរទៅៗជាតិខ្លាញ់ និង ប្រេងបានទៅប្រមូលផ្តុំផ្នែកចំហៀងខាងលើបំពង់ធើ្វឲ្យមានការរាំងស្ទះដល់កាកសំណល់ផ្សេងទៀត។ ជាការប្រសើរអ្នកគួរតែចោលវានៅក្នុងក្រឡ ឬ កំប៉ុងជាមុនសិនរួចយកទៅដាក់ក្នុងធុងសំរាម។

2. អាហារចំរុះ
អ្នកមិនគួរបោះចោលអាហារចំរុះដូចជា សំបកខ្ទឹមបារាំង សាឡាដ ពោត ផ្សិត ទំពាំងបាយជូរ និងទឹកជ្រលក់ជាដើម ដែលមានបរិមាណច្រើនពេកចូលទៅក្នុងបំពង់ វាអាចបណ្តាលឲ្យមានការកកស្ទះបំពង់ ដូច្នេះអ្នកគួរតែយកអាហារទាំងនោះទៅធ្វើជីកំប៉ុសដើម្បីដាំរុក្ខជាតិនៅក្នុងផ្ទះទើបជាការប្រសើរ។

3. សម្រកបន្លែ ផ្លែឈើ
អ្នកមិនគួរចិតសម្បកបន្លែ ផ្លែឈើ ទម្លាក់ចូលទៅក្នុងបំពង់នេះទេ ដូចជាសម្បកដំឡូងបារាំងដែលវាមានជាតិម្សៅច្រើនអាចធ្វើឲ្យស្ទះនៅក្នុងបំពង់បង្ហូរ។

4. ឆ្អឹង
អ្នកមិនត្រូវបោះចោលឆ្អឹងសត្វធំៗ និង កម្ទេចឆ្អឹងចូលនៅក្នុងបំពង់ឡាប៊ូទេ ព្រោះវាអាចបណ្តាលឲ្យបំពង់ស្ទះ មិនហូរទឹកចុះទៅក្រោម។

5. សម្បកស៊ុត
សម្បកស៊ុតមិនរលួយដូចជាបន្លែ ផ្លែឈើ និង អាហារផ្សេងៗនោះទេ ដូច្នេះបើអ្នកចោលទៅក្នុងបំពង់អាចធ្វើឲ្យមានការកកស្ទះបំពង់។

6. គ្រាប់ផ្លែឈើ និង គ្រាប់ធញ្ញជាតិ
គ្រាប់ផ្លែឈើមានទំហំធំ ងាយនឹងធ្វើឲ្យបំពង់ស្ទះ សូម្បីគ្រាប់ធញ្ញជាតិក៏ដូចជាដែរថ្វីត្បិតវាតូច ប៉ុន្តែបើវាមានបរិមាណច្រើនពេកក៏ធ្វើឲ្យស្ទះបំពង់បង្ហូរផងដែរ។

ប្រភព: bouldenbrothers ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទូរស័ព្ទ LG K7 និង K10 ស៊ីម2 តម្លៃជាង100ដុល្លា មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 28 Apr, 2016

ភ្នំពេញ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទម៉ាក LG ប្រចាំប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុន Cellc...

ទីបញ្ចប់នៃ Tablet របស់ Google បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

បើសិនជាអ្នកជាមនុស្សដែលបានសម្លឹងឃើញពីសក្តានុពលនៅក្នុងផលិតផលម៉ូដែល Pixel Slate ដោយមិនគិតពីបញ្ហានៅលើ Software របស់វា យើងមានដំណឹងអាក្រក់មួយសម្រាប់អ្នក។...

កាមេរ៉ា Leica V-Lux 5 Superzoom នឹងមានជាមួយ 16x Optical Zoom នឹងចាប់ផ្តើមជាមួយនឹងការថត វីដេអូ 4K

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Leica ទើបតែបានបញ្ចេញកាមេរ៉ាមួយ ដែលមានឈ្មោះថា V-Lux 5 ហើយវាជាប្រភេទកាមេរ៉ា Superzoom ដែលត្រូវបានរចនាឡើងសម្រាប់ «អ្នករុករក» ។ ថ្វីបើ កាមេរ៉...

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថា...

Tomnerb.Com - YouTube Channel