ចូលចិត្តទំនើប

ល្បីថា Honda N Box ២០១៧ របស់ជប៉ុនលក់ដាច់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនផលិតរថយន្ត ប្រកួតប្រជែងគ្នាចេញម៉ូដទំនើបៗ ច្រើនណាស់។

ថ្មីៗនេះ ឮល្បីថាក្រុមហ៊ុនហុងដាបានចេញ Honda N Box ប្រចាំឆ្នាំ ២០១៧ ហើយលក់ដាច់ជាច្រើនគ្រឿង ក្នុងរយៈពេលខ្លី ប្រមាណពីរម៉ឺនគ្រឿងក្នុងមួយខែ។

រថយន្តរាងប្រអប់ ម៉ាក  Honda N Box ឆ្នាំ ២០១៧ ជាម៉ូដដែលគេស្វែងរកច្រើនជាងគេ ក្នុងបណ្តាញអ៊ិនធើណេត។

រថយន្តនេះត្រូវបានឌីហ្សាញ ដើមី្បភាពស្រណុកស្រួលក្នុងការធ្វើដំណើរ។ ផ្នែកអ្នកបើក និងអ្នកជិះមានរាងជាប្រអប់បួនជ្រុង ឈ្មោះថា N Box ប្រវែង ៣,៣៩៥ ម៉ែត្រ ទំហំ ១,៤៧៥ ម៉ែត្រ និងកម្ពស់ ១,៧៧០ ម៉ែត្រ។ រថយន្តម៉ូដមួយនេះមានគោលដៅ សម្រាប់បង្កើតភាពសុខស្រួល ជាពិសេសភាពធំទូលាយដល់អ្នកជិះ ដូច្នេះមិនបាច់និយាយឡើយ ដល់ការបំពាក់ឧបករណ៍ ច្បាស់ប្រាកដថាទំនើប និងផ្តល់ភាពរីករាយដល់អ្នកជិះមួយទំហឹង។ ចំពោះម៉ាស៊ីនវិញ គឺ ៦៥៨ cc សមស្របសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។

គួរឲ្យស្តាយ ដែលមិនទាន់មានព័ត៌មានទាក់ទងនឹងតម្លៃរថយន្ត ត្រឹមតែដឹងថា រថយន្តម៉ាកនេះលក់ដាច់សម្បើមណាស់។

មួយទៀត Honda N Box ២០១៧ មាននៅប្រទេសជប៉ុន ប៉ុន្តែមិនទាន់មានដំណឹង លក់ចេញទៅទីផ្សារក្រៅប្រទេសនៅឡើយទេ។

ចាំបន្តិចទៀតមើល៍ ក្រែងលោមកដល់កម្ពុជា…

ចំពោះហ្វេនរបស់ហុងដា អាចស្វែងរកព័ត៌មានបន្ថែម និងការផ្សាយពាណិជ្ជកម្មរបស់ Honda N Box ២០១៧ បាននៅលើប្រព័ន្ធអ៊ិនធើណេត ដើមី្បឲ្យឃើញផ្ទាល់ភ្នែកថា អស្ចារ្យ និងផ្តល់ភាពស្រណុកប៉ុណ្ណា៕

Honda-N-Box-2017-Tomnerb-02

Honda-N-Box-2017-Tomnerb-03

Honda-N-Box-2017-Tomnerb-04

Honda-N-Box-2017-Tomnerb-05

អត្ថបទអ្នកចង់អាន

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងព...

ទូរទឹកកកស្រោបកញ្ចក់ទ្វារ 6 Dual Door-in-Door

ដោយ: ទំនើប 11 PM, Tuesday, 21 Mar, 2017

ទូរទឹកកក LG’s Dual Door-in-Door គឺជាការវិវដ្តន៍នៃការរចនាថ្មី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកចំនីអាហារបានយ៉ាងរហ័ស ខណៈពេលដំណាលគ្ នា...

ម្ចាស់ក្រុមហ៊ុនកម្មវិធី TikTok ទំនងជាបានទិញ Jukedeck សម្រាប់ការ Startup តន្ត្រី AI

ដោយ: ភារុន 9 AM, Friday, 26 Jul, 2019

ក្រុមហ៊ុន ByteDance ដែលជាម្ចាស់ក្រុមហ៊ុននៅពីក្រោយកម្មវិធី TikTok ទំនងជាចាប់ផ្តើមអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ដោយទទួលបានការអភិវឌ្ឍន៍ Software តន្ត្រី...

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវា...

Tomnerb.Com - YouTube Channel