ចូលចិត្តទំនើប

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហាញពីម៉ូដែលកាមេរ៉ា Hero 7 របស់ GoPro ដែលមិនទាន់បង្ហាញជាផ្លូវការនៅឡើយ នៅក្នុងហាងលក់ទំនិញមួយ។

រូបភាពបែបធ្លាយមួយនេះបង្ហាញពីកាមេរ៉ា ដែលមានរូបរាងស្រដៀងទៅនឹងកាមេរ៉ាម៉ូដែល Hero 6 នៅផ្នែកខាងមុខ ប៉ុន្តែវាមាន Gimbal-Like ដែលមានមុខងារជាអ្នកទប់លំនឹងរូបភាព ដែលដំណើរការបានកាន់តែរលូនជាងអ្វីដែលអ្នកបានឃើញនៅលើម៉ូដែលចាស់។ នៅក្នុងនោះក៏មានតំរុយពីការប្រែប្រួលយុទ្ធសាស្រ្តផលិតនៅក្នុងនោះដែរ។

ដោយសារបច្ចុប្បន្នផលិតផលកាមេរ៉ា Hero តែងផលិតជាផលិតផលខ្សែស្រឡាយ ដូច្នេះសម្រាប់ម៉ូដែល Hero 7 នឹងត្រូវផលិតជាបីជម្រើស ក្នុងពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌ស។ យើងមិនទាន់ដឹងច្បាស់ថាតើវាមានចំណុចខុសៗគ្នាតាមម៉ូដែលនីមួយៗយ៉ាងណានៅឡើយទេ។ តែយើងអាចប៉ាន់ប្រមាណថាម៉ូដែលពណ៌ខ្មៅ នឹងជាម៉ូដែលតែមួយគត់ដែលមានអេក្រង់ Front-Facing។

ក្រុមហ៊ុន GoPro ត្រូវបានគេរំពឹងថានឹងណែនាំម៉ូដែល Hero 7 ថ្មី ក្នុងពេលណាមួយនៅក្នុងខែកញ្ញានេះ។ ក្រុមហ៊ុន GoPro ធ្លាប់បានព្យាយាមបង្កើតបំលាស់ប្តូរនៅលើផលិតផលរបស់ខ្លួន ដោយធ្វើការវិភាគឡើងវិញលើអាជីវកម្មរបស់ក្រុមហ៊ុន និងស្វះស្វែងរកប្រភពចំណូលពីជម្រើសដទៃផ្សេងទៀត ប៉ុន្តែភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះប្រមូលផ្តុំតែនៅលើផលិតផល Action Camera តែមួយប៉ុណ្ណោះ។ ម៉ូដែលកាមេរ៉ា Hero 7 អាចជាម៉ូដែលដ៏សំខាន់មួយ ដើម្បីរក្សាបាននូវអតិថិជន ក្នុងខណៈពេលដែលមនុស្សភាគច្រើនកំពុងមានទំនោរប្រើប្រាស់កាមេរ៉ា Smartphone ឬ Drone ដើម្បីថតវីដេអូ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

កុំព្យូទ័រយួរដៃ Surface 3 របស់ Microsoft អាចនឹងជាម៉ូដែល ទំហំ15អ៊ីញ

ដោយ: ភារុន 9 AM, Thursday, 19 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ អតិថិជនរបស់ក្រុមហ៊ុន Microsoft ក៏នៅតែអាចទិញកុំព្យូទ័រយួរដៃ Surface Book 2 ដែលមានអេក្រង់ទំហំ 13.5អ៊ីញ ហើយមិនយូរប៉ុន្មានអត...

Samsung នឹងផលិត Laptop មានអេក្រង់ 4K OLED?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Feb, 2019

យើងទាំងអស់គ្នាបានទន្ទឹងរងចាំយ៉ាងអន្ទះសារសម្រាប់ការមកដល់នៃអេក្រង់ 4K OLED មាន Resolution ខ្ពស់ នៅលើផលិតផលកុំព្យូទ័រយួរដៃ ហើយនៅទីបំផុតវាពិតជាបានកើតឡើ...

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធ iPhone

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

សម្រាប់ថ្ងៃបុណ្យណូអែលនៅឆ្នាំនេះ អ្នកអាចទទួលបាន App ពិសេសមួយចំនួន ដែលអាចដោនឡូតនៅក្នុងទូរស័ព្ទ iPhone របស់អ្នកបាន។ ដូច្នេះខណៈពេលអ្នកកំពុងធ្វើការងារ អ...

Tomnerb.Com - YouTube Channel