ចូលចិត្តទំនើប

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ Hybrid Gadget ដំបូងរបស់ក្រុមហ៊ុន ដែលអាចផ្លាស់ប្តូរពីទូរសព្ទ ទៅជា Tablet។
ក្រុមហ៊ុន Samsung រៀបរាប់ថា ក្រុមហ៊ុនមានដំណើរការផលិតកម្មទ្រង់ទ្រាយធំ សម្រាប់តែផលិតផលអេក្រង់ នៅក្នុងរយៈពេលប៉ុន្មានខែទៀត ប៉ុន្តែយើងមិនបានដឹងស៊ីជម្រៅអំពីព័ត៌មានទាក់ទងនឹងផលិតផលថ្មីនេះ លើសពីការបង្ហាញខ្លីៗ ដែលយើងបានឃើញនាពេលនេះទេ។
វាជារឿងអាថ៌កំបាំងទាំងស្រុង ទាក់ទងនឹងតម្លៃរបស់វា ហើយយើងទទួលបានព័ត៌មានតិចតួចអំពីវិធីសាស្រ្តដែលកម្មវិធី Software នឹងត្រូវដាក់ឱ្យដំណើរការ និងមិនដឹងថាតើមានប្រភេទអេក្រង់ខុសគ្នាប៉ុន្មានប្រភេទ ដែលអាចដំណើរការជាមួយវាបានទេ។
នៅក្នុងវគ្គមួយ នៅក្នុងសន្និសីទនេះ ក្រុមហ៊ុន Samsung ពិតជាបានបង្ហាញព័ត៌មានថ្មីអំពីផលិតផល ដែលគ្រោងនឹងផលិតនេះ រួមមាន Pixel Density ទំហំអេក្រង់ និង Aspect Ratio ទាំងក្នុងទម្រង់បត់ និងមិនបត់។

Pixel Density គឺជាផលិតឡើងក្នុងកម្រិតស្តង់ដា 420 ppi ដែលនេះមិនមានជាស្តង់ដាខ្ពស់បំផុតទេនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនមានចោទជាបញ្ហាដែរ។ ចំណែកឯកម្រិត Resolution នៅពេលបត់គឺ 840 x 1960 ប៉ុន្តែវាផ្លាស់ប្តូរទៅជា 1536 x 2152 នៅពេលរលារ។ រីឯ Aspect Ratio គឺជាលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍ជាងគេ។

ម៉ូដែលដែលអាចបត់បាន របស់ Infinity Flex មានអេក្រង់ទំហំ 4.58 inch ជាមួយនឹង Aspect Ratio ទំហំ 21:9 ដែលអាចធ្វើឱ្យវាក្លាយជាទូរសព្ទដែលមានកម្ពស់ខ្ពស់ជាងគេនៅលើទីផ្សានាពេលបច្ចុប្បន្ន ហើយអាចមិនមែនជាអេក្រង់ល្អបំផុតសម្រាប់ការលេងហ្គេម ការទស្សនាវីដេអូ និងមុខងារទស្សនាដទៃទៀត។ ចំណែកទម្រង់រលារ ជាប្រភេទ Tablet ច្បាស់ណាស់ជាទម្រង់ដ៏ល្អសម្រាប់បំពេញមុខងារកង្វះខាតខាងលើ ដោយវាមាន Aspect Ratio ស្តង់ដាទំហំ 4.2:3 និងមានទំហំអេក្រង់រហូតដល់ 7.3 inch។
នៅមានចំណុចជាច្រើនទៀតដែលយើងមិនទាន់បានដឹង ទាក់ទងនឹងដំណើរការប្រតិបត្តិការរបស់វា និងចំណុចលម្អិចជាច្រើនទៀត ដែលអាចធ្វើឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតទូរសព្ទ ដទៃទៀត អាចផលិតទូរសព្ទទម្រង់នេះបានដោយជោគជ័យ។

កាន់តែពិសេស ក្រុមហ៊ុន Google បានប្រកាសអំពីការគាំទ្រកម្មវិធី Android សម្រាប់ប្រភេទទូរសព្ទ ដែលអាចបត់បាន ភ្ជាប់គ្នាជាមួយនឹងការបង្ហាញផលិតផលថ្មីស្រឡាងរបស់ Samsung នេះ ដូច្នេះប្រព័ន្ធ Software ដំបូងដែលអាចគាំទ្រជាមួយផលិតផលថ្មីនេះ បានត្រៀមរួចរាល់ហើយ សម្រាប់បំពេញមុខងារនៅលើទូរសព្ទជំនាន់ថ្មីនេះ។

ធាតុពិត កម្មវិធីជំនាន់ថ្មី Flipboard ត្រូវបានរៀបចំរួចស្រេចហើយ សម្រាប់អភិវឌ្ឍន៍ Version ពិសេសរបស់កម្មវិធីនេះ ដែលអាចសម្របខ្លួនអាស្រ័យតាមទម្រង់ដែលមាននៅលើ Infinity Flex
យ៉ាងណាមិញ មិនមែនមានតែកម្មវិធី Flipboard មួយប៉ុណ្ណោះទេដែលកំពុងអភិវឌ្ឍន៍ស្របនឹង ជំនាន់ទូរសព្ទថ្មីនេះ។ ក្រុមហ៊ុន Samsung ក៏បានបញ្ចេញកម្មវិធីថ្មីស្រឡាងមួយ ដែលមានមុខងារជា Three-App Multitasking ដែលក្រុមហ៊ុនបានដាក់ឈ្មោះកម្មវិធីថ្មីនេះថា Multi Active Window។ នេះជាអ្វីដែលបង្ហាញប្រាប់យើងថា ក្រុមហ៊ុនផលិតកម្មវិធីធំៗទាំងនោះនឹងមានឱកាសប្រឡូកចូលក្នុងទីផ្សានេះ ដើម្បីបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត ឱ្យស្របនឹងបច្ចេកវិទ្យាទូរសព្ទជំនាន់ថ្មី។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ 2018

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូច...

ទូរស័ព្ទ LG K7 និង K10 ស៊ីម2 តម្លៃជាង100ដុល្លា មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 28 Apr, 2016

ភ្នំពេញ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទម៉ាក LG ប្រចាំប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុន Cellc...

នាឡិកា Hybrid Smartwatch ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

តើមានអ្វីខុសគ្នារវាងនាឡិកា Smartwatch និង Hybrid Smartwatch? វាអាចនឹងមានឈ្មោះស្រ ដៀងគ្នា ប៉ុន្តែនៅតែមានចំណុចញែកវាដាច់ចេញពីគ្នា។ ប្រភេទនាឡិកា Hybrid...

The Frame នឹងបង្ហាញខ្លួនក្នុងកម្មវិធី London Design Festival

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

ក្រុមហ៊ុន Samsung នឹងប្រើប្រាស់ទូរទស្សន៍ម៉ូដែលថ្មី The Frame ដើម្បីតាំងបង្ហាញជាស្នាដៃសិល្បៈ សម្រាប់ការតាំងពិពណ៌នៅក្នុងកម្មវិធី London Design Festiv...

Tomnerb.Com - YouTube Channel