ចូលចិត្តទំនើប

រូបសាក់បែប High-Tech អាចបញ្ជូនទិន្នន័យ ពីស្បែកទៅកាន់ទូរសព្ទ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ការសាក់លោហៈនៅលើស្បែក ដែលមានបង្កប់បច្ចេកវិទ្យានៅផ្ទៃខាងលើ អាចនឹងក្លាយជាការពេញ និយមនាពេលអនាគត។

លោកស្រី Cindy Hsin-Liu Kao និសិត្សថ្នាក់ Ph.D នៃសាកលវិទ្យាល័យ MIT បានសហការជាមួយ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០១៦ ដើម្បីបង្កើត DuoSkin ដែលជាស្នាមសាក់ មិនអចិន្រ្តៃយ៍ ផលិតពីសន្លឹកលោហៈធាតុពណ៌មាស ដែលអាចកំណត់ចេញជារូបរាងផ្សេងៗ ទៅតាមជម្រើសរបស់បុគ្គលម្នាក់ៗ។ លោកស្រី Kao បាននិយាយរៀបរាប់ពីផលិតផលនេះថា «មិនមានផលិតផល Fashion ណាមួយដែលប្រសើរជាងការ ដែលអាចផ្លាស់ប្តូរសោភណ្ឌភាពនៅលើស្បែកបានឡើយ»។ សន្លឹកមាសនេះមិនគ្រាន់តែជាម៉ូតលម្អនោះទេ ប៉ុន្តែវាជាផលិតផលដែល មានតម្លៃទាបសមរម្យ ធ្វើឱ្យ DuoSkin ជាសម្ភារៈមួយបែបដែលមនុស្សភាគច្រើនមានសមត្ថភាពទទួលយកវា។ អ្នកផលិត DuoSkin ជឿជាក់ថាផលិតផលអេឡិចត្រូនិចនៅលើស្បែក ដូចជាបន្ទះរូបសាក់របស់ពួកគេ នឹងក្លាយជាផលិតផលពេញនិយម សម្រាប់ការតុបតែងលើរាងកាយ។ វាជាសម្ភារៈដែលត្រូវបានបង្កើតឡើង សម្រាប់ឱ្យមនុស្សគ្រប់រូបអាចប្រើប្រាស់បាន។

គ្រឿងលម្អលើរាងកាយថ្មីមួយនេះ អាចប្រើប្រាស់បានជាច្រើនមុខងារដូចជា៖ ជាឧបករណ៍ Input, Output និងឧបករណ៍ទំនាក់ទំនង។ រូបសាក់ប្រើប្រាស់ជាឧបករណ៍ Input អាចប្រើប្រាស់ជា Trackpad សម្រាប់គ្រប់គ្រងអេក្រង់ឧបករណ៍អេឡិចត្រូនិក ដូចជាទូរសព្ទ Smartphone ជាដើម ដោយប្រើប្រាស់សម្រាប់កែសម្រួលកម្រិតសម្លេង ជាដើម។ សម្រាប់ការប្រើប្រាស់ជាឧបករណ៍ Output អាចប្រើប្រាស់ជាកម្មវិធីដែលអ្នកកំណត់ ដូច្នេះពណ៌របស់វានឹងផ្លាស់ប្តូរអាស្រ័យលើអារម្មណ៍ ឬសីតុណ្ហភាពរាងកាយអ្នកជាដើម។ មុខងារទី៣ អនុញ្ញាតឱ្យអ្នកបង្កប់បន្ទះ Chip ដែលនឹងបញ្ជូនទិន្នន័យពីស្បែករបស់អ្នក ទៅកាន់ឧបករណ៍ផ្សេងទៀត។ បើសិនជាមុខងារទាំងនេះមិនសមស្របសម្រាប់អ្នក វាក៏អាចប្រើប្រាស់បាន សម្រាប់គ្រឿងលម្អលើរាងកាយដ៏ឆើតឆាយផងដែរ។ ឧទាហរណ៍ថាអ្នកអាចបង្កប់អំពី LED ទៅក្នុងខ្សែក Flashing Tattoo ដោយបង្កើតជាម៉ូតដ៏ពិសេស និងជាសម្ភារៈតុបតែងខ្លួនដ៏ស្រស់ស្អាត សម្រាប់ការចូលរួមក្នុងកម្មវិធីនានា។

កាលពីខែមករា ឆ្នាំ២០១៧ DuoSkin បានបង្ហាញវត្តមាននៅក្នុងកម្មវិធី New York Fashion Week ដែលនៅពេលនោះអ្នកច្នៃម៉ូត Christopher Bevans បានបញ្ចូលវាទៅក្នុងកម្មវិធីដាក់ បង្ហាញផលិតផល Dyne របស់គាត់។ លោក Bevans ដែលជាអតីតសមាជិកនៅក្នុងមន្ទីរ ពិសោធន៍របស់ MIT បានផ្តល់យោបល់ថា ការច្នៃម៉ូត និងគោលគំនិតនៃការបង្កើត DuoSkin អាច នឹងក្លាយជា ចំណាប់អារម្មណ៍ថ្មីមួយ បន្ថែមលើផលិតផលរបស់គាត់ ដែលផ្តោតលើបច្ចេកវិទ្យាគ្មាន ខ្សែនៅលើសម្លៀកបំពាក់។ លោកស្រី Kao បាននិយាយថា «វាជាសំណើដ៏គួរឱ្យចាប់អារម្មណ៍ ដោយ DuoSkin ភាគច្រើនត្រូវបានគិតថា ជាគ្រឿងតុបតែងលម្អសម្រាប់ស្រ្តីភេទ ប៉ុន្តែ Chris នឹង បង្ហាញវានៅក្នុងសម្ភារៈរបស់បុរស។ ដំបូងខ្ញុំមិនប្រាកដថាធ្វើវាឬអត់ទេ ប៉ុន្តែបន្ទាប់វាការត្រិះរិះជា ច្រើន ខ្ញុំបានសម្រេចចិត្តថា វានឹងក្លាយជាបទពិសោធន៍ថ្មី នៃការច្នៃម៉ូតដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ ការបង្ហាញម៉ូត DuoSkin លើបុរស ដោយផ្តោតលើសមត្ថភាព នៃការកំណត់ចរិកលក្ខណៈរបស់អ្នក ប្រើប្រាស់ ដែលអាចជាបច្ចេកវិទ្យាចុងក្រោយ ឬការលេងស្ទាយដ៏ឡូយឆាយ។ នេះជារូបភាពដ៏ សំខាន់បំផុតនៃ DuoSkin »។ ប្រឈមនឹងកាលកំនត់ដ៏កៀកកិត លោកស្រី Kao បានផលិត DuoSkin សម្រាប់ ម៉ាកសញ្ញាខាងលើ យ៉ាងឆាប់រហ័ស។ គាត់បានបង្កើតឧបករណ៍ NFC ចំនួន ១០ និងបានបញ្ជូនវា ទាន់ពេលវេលា មុនពេលកម្មវិធីចាប់ផ្តើម។

DuoSkin ប្រហែលជាសម្ភារៈដែលស្ថិត ក្នុងភាពស្រពិចស្រពិលបន្តិចបន្តួច ប៉ុន្តែវាអាចក្លាយជាសម្ភារៈដ៏ពេញនិយមសម្រាប់គ្រប់ភេទ គ្រប់បែបផែនប្រពៃណីវប្បធម៌ និងជាគ្រឿងលម្អខ្លួនដ៏ស្រស់ ស្អាតមួយ។

intro-temp-tattoo-04

អត្ថបទអ្នកចង់អាន

ទូរសព្ទ Nokia ថ្មីមានប៊ូតុង Google Assistant

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Jun, 2019

ក្រុមហ៊ុន HMD Global បានប្រកាសពីទូរសព្ទ Nokia Smartphone មានតម្លៃសមរម្យថ្មីមួយ បន្ទាប់ពីបានចេញលក់ទូរសព្ទដៃមានកាមេរ៉ា 5 គ្រាប់ និងទូរសព្ទលំដាប់មធ្យម...

ក្មេងៗប្រឈមមុខនឹងឥទ្ធិពលពីមនុស្សយន្ត

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

ការសិក្សាស្រាវជ្រាវមួយ រៀបចំឡើងដោយ University of Plymouth បានរងឃើញថាខណៈដែលមនុស្សវ័យជំទង់មិនរងឥទ្ធិពលពីមនុស្សយន្ត ប៉ុន្តែក្មេងៗតូចៗអាចនឹងប្រឈមនឹងបញ...

Apple ចង់ទិញអាជីវកម្ម 5G ពី Intel

ដោយ: ដួងច័ន្ទ 8 AM, Friday, 28 Jun, 2019

ក្រុមហ៊ុន Apple នៅតែសម្លឹងរកឱកាសក្នុងការទិញយកអាជីវកម្ម Modem ពីក្រុមហ៊ុន Intel ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់។ នេះជាសេចក្តីរាយការណ៍ព័ត៌មានរប...

មកដឹង! របៀបកំណត់ Silence ឬ Mute នៅក្នុង Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

អំឡុងពេលអ្នកនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ហើយអ្នកគ្រាន់តែចង់ឱ្យ Apple Watch របស់អ្នកស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ មិនមែនជាការលំបាកអ្វីទេ។ ជាការពិត Appl...

Tomnerb.Com - YouTube Channel