ចូលចិត្តទំនើប

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​នឹង​អាច​ រក្សាទុក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​របស់​អ្នក​ ជាមួយនឹង​រូបភាព​ដ៏​ស្រស់ស្អាត ​ដែល​លោកអ្នក​ថត​ ដោយ​កាមេរ៉ា​ទូរស័ព្ទ​របស់​អ្នក​ដោយផ្ទាល់។ នាពេល​បច្ចុប្បន្ននេះ អ្នក​ដែល​និយម​ថត Selfies ទាំងអស់​មិន​ត្រឹមតែ​ចង់បាន​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​នោះទេ ប៉ុន្តែ​ពួកគេ​ក៏​ចង់​រក្សាទុក ​នូវ​អនុស្សា​រី​យ៍​ដ៏​រីករាយ ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​ផងដែរ។ បច្ចេកទេស​ដ៏​ទំនើប​របស់ Note 5 នឹង​ជួយ​ឱ្យ​រូបភាព ​ដែល​លោកអ្នក​ថត​មាន​គុណភាព​ខ្ពស់ រូបភាព​កាន់តែ​ស្រស់ស្អាត​អស្ចារ្យ​ថែមទៀត។ តោះ! យក​ទូរស័ព្ទ​ថតរូប​ទាំងអស់គ្នា។ មិន​ដល់​មួយ​វិនាទី​នោះទេ លោក​អ្នកនឹង​ទទួលបាន​នូវ ​រូបថត​ដ៏​គួរ​ជាទី​ពេញចិត្ត​មួយ​សន្លឹកភ្លាមៗ ជាមិនខាន។

សម្រាប់​ឆ្នាំ 2015នេះ ទូរស័ព្ទ Samsung Galaxy Note 5 នឹង​ផ្តល់នូវ​រូបភាព​កាន់តែច្បាស់​ជាង​មុន ដោយ​កាមេរ៉ា​ក្រោយ​មាន​ទំហំ​រហូតដល់​ទៅ 16មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​ការរក្សា​លំនឹង​ ក្នុង​ការថត​ផ្តិត​យក​រូបភាព​យ៉ាង​ល្អ។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ ត្រូវបាន​ដំឡើង​រហូតដល់​ទៅ 5មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាចឱ្យ​លោកអ្នក​ថតរូប​ភាព Selfie ដោយ​ខ្លួនឯងបាន​យ៉ាង​ងាយស្រួល និង​ច្បាស់​ល្អ​បំផុត។ នេះ​គឺជា​បទពិសោធ​ថ្មី​ដ៏​ល្អ​បំផុត​ ដែល​ផ្តល់​ដោយ Samsung Galaxy Note 5៕

AutoReal-timeHDR-02

AutoReal-timeHDR-03

អត្ថបទអ្នកចង់អាន

Hangouts អាចនឹងត្រូវបិទនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ថ្ងៃអវសាន្តនៃការប្រើប្រាស់កម្មវិធី Google Hangouts អាចនឹងត្រូវមកដល់នៅដំណាច់ឆ្នាំ 2020 យោងទៅតាមសេចក្តីរាយការណ៍ចេញពីគេហទំព័រ 9to5Google នាថ្ងៃនេះ។ កម...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

កែវស្រាក្រហម ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 24 Jan, 2017

បបូរមាត់ និងធ្មេញជាប់ពណ៌ក្រហម ដោយសារការញ៉ាំស្រាក្រហម លែងជាបញ្ហាទៀតហើយ។ ទាំងនេះត្រូវអរគុណដល់ក្រុមហ៊ុន Oenophilia ដែលរកឃើញការច្នៃប្រឌិតថ្មី ដោះស្រាយន...

កាមេរ៉ាថ្មី Hero 8 និង Max 360 របស់ GoPro បានបែកធ្លាយរូបភាពហើយ!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

កាមេរ៉ាស៊េរីថ្មីពីរម៉ូដែលរបស់ GoPro ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ នោះគឺកាមេរ៉ា Hero 8 Action និង Max 360 ត្រូវបានបែកធ្លាយរូបភាពហើយ ពី Photo Rumor។ ...

Tomnerb.Com - YouTube Channel