ចូលចិត្តទំនើប

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ ដោយផ្តល់នូវមុខងារប្រើប្រាស់ងាយស្រួល និងទូលំទូលាយបែប User-Friendly ជាមុខងារដំបូងនៅក្នុងស៊េរីទូរសព្ទ ដែលនឹងជួយឱ្យអ្នកប្រើប្រាស់ G6 ទទួលបានមុខងារដ៏មានអត្ថប្រយោជន៍ ដែលពួកគេអាចនឹងមើលរំលង។

ទូរសព្ទ LG G6 បង្កើតឡើងជាមួយនឹងអេក្រង់ 18:9 FullVision។ អេក្រង់ប្រភេទនេះផ្តល់នូវការប្រើ ប្រាស់យ៉ាងពេញលេញលើផ្ទៃអេក្រង់ ដោយផ្តល់នូវមុខងារមួយចំនួនដូចជា App Scaling ដែលអ្នក អាចរីករាយជាមួយអេក្រង់បែប FullVision ដល់កម្រិតអតិបរមា និង Comfort View Mode រចនាឡើងសម្រាប់អ្នកដែលចូលចិត្តការអាន។

  1. បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ទូរសព្ទ ឱ្យដល់កម្រិតកំពូល

G6-LG-Display-Tomnerb-01

ជាមួយនឹងអេក្រង់ទំហំ 18:9 ជំនួសឱ្យអេក្រង់ទូទៅទំហំត្រឹមតែ 16:9 ជាកត្តានាំឱ្យ LG G6 អាចផ្ទុក ទិន្នន័យលើអេក្រង់បានកាន់តែច្រើន អាចបំបែកអេក្រង់ជាពីរ សម្រាប់ដំណើរការមុខងារ multitasking និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយ ជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់កាន់តែធំ។ ក្រុមហ៊ុន LG កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនផលិតកម្មវិធីទូរសព្ទ ដើម្បីនាំយកកម្មវិធីថ្មីៗបន្ថែម និងមាតិកាជាច្រើនទៀតសម្រាប់អេក្រង់ទំហំ 18:9 នេះ។ កម្មវិធីដែល បានបង្កើតឡើងលើអេក្រង់ទំហំ 16:9 អាចនឹងត្រូវកាត់ដាច់រូបភាព នៅពេលប្រើប្រាស់លើអេក្រង់ 18:9។ ជាវិជ្ជមាន ក្រុមហ៊ុន LG បានផ្តល់នូវកម្មវិធី Scaling Mode ដែលអាចឱ្យអ្នកកែតម្រូវការកំណត់របស់កម្មវិធីនិមួយៗ ឱ្យដំណើរការលើអេក្រង់ 16:9 អេក្រង់ស្តង់ដារ 16.7:9 ឬអេក្រង់ពេញ 18:9។ ប៊ូតុងសម្រាប់កែសម្រួលរូបភាពកម្មវិធី នឹងលេចឡើងនៅពេលកម្មវិធីនោះ ត្រូវបានតំឡើង ប៉ុន្តែអ្នកអាចផ្លាស់ប្តូរការកំណត់កម្មវិធីនេះបានគ្រប់ពេល។

G6-LG-Display-Tomnerb-02

ដើម្បីកែតម្រូវ App Scaling សូមអនុវត្តតាមជំហានខាងក្រោម៖

  • ចុច Setting
  • ចុចប៊ូតុង Display
  • ចុច App Scaling
  • ជ្រើសយកកម្មវិធីដើម្បីកែតម្រូវ
  • ជ្រើសយកជម្រើសទំហំអេក្រង់ដែលអ្នកចង់បាន
  1. កាត់បន្ថយការនឿយហត់ របស់កែវភ្នែកជាមួយ Comfort View

G6-LG-Display-Tomnerb-03

ជាមួយនឹងប្រជាប្រិយភាព នៃកញ្ចក់អេក្រង់ឌីជីថល អ្នកអានសៀវភៅ ឬកាសែតដោយផ្ទាល់កាន់តែតិចទៅៗ។ ប៉ុន្តែការអានរយៈពេលយូរនៅលើកញ្ចក់អេក្រង់អេឡិចត្រូនិច អាចបណ្តាលឱ្យភ្នែកមានភាពនឿយហត់។ ការកាត់បន្ថយបញ្ហានេះ គឺការបិទភ្នែកសម្រាក ប៉ុន្តែ LG បានផ្តល់នូវមុខងារថ្មីមួយ នៅក្នុងទូរសព្ទ G6 ដែលអាចជួយកាត់បន្ថយភាពនឿយហត់របស់កែវភ្នែក ដូច្នេះអ្នកអាចអនុវត្តការ អានបានកាន់តែច្រើន។ ទទួលបានបច្ចេកវិទ្យាពី LG G Pad III និង LG V20 អ្នកប្រើប្រាស់អាចកែតម្រូវលក្ខណៈអេក្រង់ជាបួនបែបខុសៗគ្នា គឺទាប មធ្យម ខ្ពស់ ឬសខ្មៅ ដើម្បីបំពេញចម្រោះពន្លឺពណ៌ ខៀវ ដែលជាកត្តាបង្កឱ្យភ្នែកមានបញ្ហា។

G6-LG-Display-Tomnerb-04

ដើម្បីដំណើរការមុខងារ Comfort View សូមអនុវត្តតាមជំហានដូចតទៅ៖

  • ចុច Setting
  • ចុចប៊ូតុង Display
  • អូសប៊ូតុងបើកមុខងារ Comfort View
  • ជ្រើសយកប្រភេទមួយណាដែលសក្តិសមនឹងអ្នក

អត្ថបទអ្នកចង់អាន

ទីបំផុត ក្រុមហ៊ុន Apple បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ចូលថ្ម ល្បឿនលឿនបំផុត ទៅក្នុងទូរស័ព្ទ iPhone 11 Pro

ដោយ: ភារុន 8 AM, Monday, 16 Sep, 2019

បន្ទាប់ពី មានពាក្យចចាមអារាមជាច្រើនឆ្នាំ ទីបំផុតក្រុមហ៊ុន Apple បានបញ្ចូលឆ្នាំងសាកថ្ម ដែលមានល្បឿនលឿនទៅក្នុងម៉ូដែលទូរស័ព្ទ iPhone ស៊េរីចុងក្រោយបង្អស់...

Canon G7 X ថ្មី អាចជាអ្វីដែល Vlogger ចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

តើអ្នកធ្លាប់ស្គាល់ Vlogger ទេ? Vlogger គឺជាមនុស្សដែលចូលចិត្តថតវីដេអូពីខ្លួនពួកគេ និង បង្ហោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គម។ បើសិនជាអ្នកមានឱកាសសួរ Vlog...

Forza Horizon 2 នឹងចាកចេញពី Xbox

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018

យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 ...

ពិតជាអស្ចារ្យ! គំនិតច្នៃប្រឌិតទាំង 9 នេះអាចសង្រ្គោះមហាសមុទ្រ ពីភាពកខ្វក់បាន

ដោយ: ភារុន 9 AM, Friday, 24 May, 2019

5.25 ពាន់លានបំណែកនៃសំរាមប្លាស្ទិច ត្រូវបានអណ្តែតនៅពាសពេញផ្ទៃមហាសមុទ្រ ដូច្នេះ វាមិនគួរឱ្យឆ្ងល់ទេ ថាតើហេតុអ្វីបានជាមនុស្សមួយចំនួននៅលើពិភពលោក ចាប់ផ្ត...

Tomnerb.Com - YouTube Channel