ចូលចិត្តទំនើប

រវាងជ្រុញឈើ, ជ័រ និង កញ្ចក់ តើមួយណាដែលងាយស្រួលប្រើជាងគេ?

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

ជ្រុញគឺជាវត្ថុសំខាន់បំផុត នៅពេលកាត់ ហាន់ ចិញ្រ្ចាំ សាច់ ឬ បន្លែ ផ្សេងៗ សម្រាប់ចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកត្រូវការ ជ្រុញដ៏ល្អមួយដែលផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការប្រើប្រាស់។ មុនពេលអ្នកទៅផ្សារដើម្បីទិញជ្រុញនោះ ទំនើប សូមណែនាំអ្នកឱ្យអាននូវអត្ថបទមួយនេះ ដែលបានបង្ហាញគុណសម្បត្តិ និង គុណវិបត្តិរបស់ជ្រុញ ឈើ, ជ័រ និង កញ្ចក់ ដូចខាងក្រោមនេះដើម្បីផ្តល់ជាគំនិតយោបល់ខ្លះៗក្នុងការពិចារណាមុនពេលអ្នកទិញយកជ្រុញណាមួយមកប្រើប្រាស់៖
ជ្រុញ ឈើ
ជ្រុញឈើជាជ្រុញមួយប្រភេទដែលជនជាតិខ្មែរចូលចិត្តប្រើប្រាស់ ពីព្រោះការប្រើជ្រុញឈើគឺជាវប្បធម៌ប្រពៃណីតាំងពីដូនតាមក។ នៅពេលអ្នកកាត់ ហាន់ ឬ ចិញ្រ្ចាំ នៅលើជ្រុញឈើ គឺមិនធ្វើឲ្យកាំបិតរបស់អ្នកសឹក ឬ ឆាប់ខូចមុខកាំបិត ឡើយ។ ប៉ុន្តែបញ្ហាធំរបស់ជ្រុញឈើនោះគឺវាងាយក្នុងការស្រូបសារធាតុទឹកចេញពីសាច់ ដែលអាចបង្កឲ្យមានការរីកលូតលាស់នៃបាក់តេរីដែលបង្កជម្ងឺ។ ដូច្នេះប្រសិនបើអ្នកប្រើជ្រុញឈើហាន់សាច់ អ្នកត្រូវប្រាកដថាអ្នកសម្អាតវាបានស្ងួតល្អ។ ការសម្អាតជ្រុញឈើវាគឺជាការងាយខ្លាំងណាស់អ្នកគ្រាន់តែលាងសម្អាតវាជាមួយនិង ទឹកក្តៅឧណ្ហៗ រួចហើយអ្នកយកកន្សែងស្ងួតមកជូតវាឲ្យស្ងួតនោះជាការស្រេច។

ជ្រុញ ជ័រ
ជ្រុញ ជ័រ គឺងាយស្រួលរៀបចំទុកដាក់ ដោយសារតែវាមានទម្ងន់ស្រាល ដូច្នេះអ្នកអាចដាក់វារួមជាមួយចាននៅក្នុងកញ្ច្រែងបាន ប៉ុន្តែអ្នកមិនត្រូវលាងសម្អាតវានៅក្នុងម៉ាស៊ីនលាងចាននោះទេ អ្នកគ្រាន់តែសម្អាតវាជាមួយនឹងសាប៊ូ និង ទឹកក្តៅបានហើយ។ ម្យ៉ាងវិញទៀតអ្នកគួរតែកត់សម្គាល់នៅពេលណាដែលជ្រុញត្រូវប្តូរថ្មី។ អ្នកគួរប្រើប្រាស់វាត្រឹមតែរយះពេល 2 ទៅ 3 ខែ ដើម្បីការពារកុំឲ្យមានសារធាតុគីមីដែលចេញពីជ័ររបស់ជ្រុញ។

ជ្រុញ កញ្ចក់
នៅពេលអ្នកកាត់ ហាន់ ឬ ចិញ្រ្ចាំសាច់ បន្លែនៅលើ ជ្រុញ កញ្ចក់ នឹងមិនមានស្នាមកាំបិតនៅជាប់ជ្រុញនោះទេ។ លើសពីនេះវាងាយស្រួលសម្អាត និង រៀបចំទុកដាក់ ដោយអ្នកអាចដាក់វារួមជាមួយចានរបស់អ្នកបាន។ ប៉ុន្តែបញ្ហាធំរបស់ជ្រុញប្រភេទនេះគឺថានៅពេលអ្នកប្រើវាគឺមានសម្លេងរំខានចេញមក ពីព្រោះមុខកាំបិតដ៏រឹង ប៉ះនឹងកញ្ចក់ដ៏រឹងរបស់ជ្រុញ វាបានបង្កជាសម្លេងថ្លង់។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Google Maps មានមុខងារបង្ហាញសញ្ញាកំណត់ល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 24 Jan, 2019

កម្មវិធី Google Maps បាននឹងកំពុងដំណើរការមុខងារបង្ហាញសញ្ញាកំណត់ល្បឿនបើកបរ សម្រាប់អ្នកប្រើប្រាស់ក្នុងវិសាលភាពកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក។ យោង...

Fingbox ឧបករណ៍ការពារសុវត្ថិភាព Network និងដោះស្រាយបញ្ហា Wi-Fi

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ឧបករណ៍ដ៏សាមញ្ញ ប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពប្រព័ន្ធ Network និងដោះស្រាយបញ្ហាប្រព័ន្ធ Wi-Fi នៅក្នុងគេហដ្ឋាន។ Fingbox ត្រូវបានវេចខ្ចប់ជាមួយនឹងឧប...

LG រួមគ្នានឹង London Vegetable Orchestra បង្កើតភ្លេងជួយបរិស្ថាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ការខ្ជះខ្ជាយអាហារ គឺជាបញ្ហាធំមួយ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថានពិភពលោក។ តាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំមានអាហារ លើពិភពលោកសរុបប...

Samsung បញ្ចេញកាមេរ៉ា សម្រាប់ VR

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ពេលនេះក្រុមហ៊ុន Samsung ប្រហែលជានឹងមានកាមេរ៉ា VR សម្រាប់ធ្វើការប្រកួតប្រជែងក្នុងទីផ្សាហើយ។ ក្រុមហ៊ុន Samsung ទើបនឹងបញ្ចេញផលិតផលកាមេរ៉ាថ្មី ដែលជាកាម...

Tomnerb.Com - YouTube Channel