ចូលចិត្តទំនើប

របៀបប្រើប្រាស់ Screenshot នៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

នាពេលនេះទូរសព្ទ Galaxy S8 មិនមានប៊ូតុង Home ទៀតទេ ដូច្នេះវិធីសាស្រ្តក្នុងការប្រើប្រាស់មុខ ងារ Screenshot ត្រូវបានផ្លាស់ប្តូរ។

មុនពេលមានវត្តមាន Galaxy S8 ការប្រើប្រាស់មុខងារ Screenshot នៅលើទូរសព្ទដៃ Smartphone របស់ Samsung គឺត្រូវចុចប៊ូតុង Power និងប៊ូតុង Home ក្នុងពេលតែមួយ។ វាមាន ភាពងាយស្រួលក្នុងការចងចាំ ជាពិសេសសម្រាប់អ្នក ដែលផ្លាស់ប្តូរពីទូរសព្ទ iPhone ដោយសារវាប្រើការចុចរួមគ្នាដូចនឹងទូរសព្ទ iOS។

ដូចដែលអ្នកបានដឹងពេលនេះ Samsung ប្រើប្រាស់ប៊ូតុង Home ឌីជីថល នៅផ្នែកខាងក្រោមនៃអេក្រង់។ ការសម្រេចចិត្តមួយនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរជាច្រើន ដូចជាការធ្វើចលនាលើ Fingerprint Sensor និងប្រើប្រាស់ប៊ូតុងថ្មីមួយ រួមគ្នាដើម្បីប្រើប្រាស់មុខងារ Screenshot។

ដើម្បីប្រើប្រាស់ Screenshot នៅលើ Galaxy S8 អ្នកត្រូវចុចប៊ូតុង Power និងប៊ូតុង Volume-Down ក្នុងពេលតែមួយ។ ងាយស្រួលដែរ ឬទេ?

នៅក្នុង Setting ក្នុងផ្នែក Advanced Features មានមុខងារមួយគឺ Smart Capture ដែលនឹងបង្ហាញពីសមត្ថភាពអូសបាតដៃកាត់អេក្រង់ ជាវិធីមួយទៀតសម្រាប់ការ Screenshot ប៉ុន្តែវាអាចពិបាកនឹងដំណើរការ។

Galaxy-S8-ScreenShot-01

អត្ថបទអ្នកចង់អាន

តិចនិចបញ្ជារឧបករណ៍ Android នៅលើកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 22 Feb, 2018

តើអ្នកធ្លាប់ទំនាក់ទំនងជាមួយមិត្តភក្តិ តាមរយៈសារ SMS ខណៈដែលអ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រ ដែរឬទេ? ជាទូទៅអ្នកពិតជាត្រូវបញ្ឈប់សកម្មភាពនៅលើកុំព្យូទ័រ ...

ទូរស័ព្ទ Galaxy Fold របស់ Samsung នឹងមានការគាំទ្រពីកម្មវិធីរាប់រយ!

ដោយ: ភារុន 10 AM, Wednesday, 11 Sep, 2019

ទូរស័ព្ទបត់រមូរ នឹងមិនមានតម្លៃថ្លៃកប់ពពក ប្រសិនបើវាគ្មានកម្មវិធីពិសេសៗ ដែលអាចនឹងទាញយកអត្ថប្រយោជន៍ជាច្រើនពីអេក្រង់បត់រមូរនោះទេ។ សម្រាប់ក្រុមហ៊ុន Hua...

Gaming Mice ថ្មីពី Logitech

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Jun, 2019

ក្រុមហ៊ុន Logitech បាននឹងកំពុងរួមចំណែកក្នុងទំនោរផលិតផលហ្គេមអេឡិចត្រូនិច នៅក្នុងព្រឹត្តិការណ៍ E3 ជាមួយនឹងផលិតផលចំនួន 3 ចេញពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ...

GPU ថ្មី ពី Apple

ដោយ: ដួងច័ន្ទ 8 AM, Monday, 16 Jul, 2018

ដើម្បីដើរទន្ទឹមគ្នាជាមួយនឹងកុំព្យូទ័រយួរដៃជំនាន់ថ្ម MacBook Pro ក្រុមហ៊ុន Apple បាននឹងកំពុងដាក់លក់ផលិតផលមួយសម្រាប់អ្នកប្រើប្រាស់ ដែលមានតម្រូវការម៉ា...

Tomnerb.Com - YouTube Channel