ចូលចិត្តទំនើប

រថយន្ត Van លំដាប់ខ្ពស់ទាំង 5

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំប្រភេទរថយន្ត Van លំដាប់ខ្ពស់ទាំង 5 ដែលជាជម្រើសដ៏ល្អសម្រាប់ការធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារ។

Ford Grand C-Max
រថយន្តនេះមានកាប៊ីនអ្នកអង្គុយដ៏មានផាសុកភាព ជាមួយនឹងសម្ភារៈបំពាក់គុណភាពខ្ពស់ ដែលធ្វើឱ្យរថយន្តមួយនេះជាជម្រើសរថយន្តលក្ខណៈ
គ្រួសារដ៏ល្អមួយ ព្រោះវាមានទ្វារ Slide មាន លក្ខណៈបត់បែនខ្ពស់។ អ្នកអាចចូលទៅក្នុងជួរទីពីរបានយ៉ាងងាយស្រួល តាមរយៈកៅអីអង្គុយខាងក្រោយ។ អ្នកក៏នឹងពេញចិត្តជាមួយនឹងជម្រើសម៉ាស៊ីនជួយសន្សំសំចៃថវិកា។

Volkswagen Sharan
ទំហំផ្ទៃខាងក្នុងដ៏ធំទូលាយ ជាមួយនឹងការបំពាក់កៅអីចំនួន 7 និងការបំពាក់សម្ភារៈខាងក្នុងដ៏ប្រណិត។ ទ្វារ Slide ដ៏ធំ ដែលមិនអនុញ្ញាតឱ្យ
ទ្វារខាងក្រោយបើកដោយប្រញាប់ប្រញាល។ រថយន្តនេះមានម៉ាស៊ីនចំណុះ 1.4 លីត្រ ដែលអាចផ្តល់កម្លាំងថាមពលជាអតិបរមា។ អ្នកអាចបត់កៅអី
ទាំង 5 ឱ្យរាបស្មើ បើសិនជាអ្នកត្រូវការទីតាំងដាក់សម្ភារៈច្រើន។

Toyota Sienna
នេះជារថយន្តដែលមានប្រជាប្រិយភាពក្នុងចំណោមរថយន្ត Van នៅក្នុងទីផ្សារ។ វាមានកៅអីចំនួន 8 ជាមួយនឹងម៉ាស៊ីនដែលមានកម្លាំងថាមពលខ្លាំង
ហើយវាក៏មានជម្រើស Front-Wheel និង All-Wheel ម៉ូដែលផងដែរ។ ថ្វីត្បិតជម្រើស All-Wheel មិនសូវជួយសន្សំសំចៃប្រេង ប៉ុន្តែវាធ្វើដំណើរបាន
យ៉ាងល្អនៅគ្រប់ស្ថានភាពផ្លូវ និងស្ថានភាពបរិយាកាស ដោយសារវាមានមុខងារចង្កូតដ៏ខ្លាំង។

SEAR Alhambra
រថយន្តមួយនេះ មានលក្ខណៈស្រដៀងគ្នានឹងរថយន្ត Volkswagen Sharan ប៉ុន្តែវាមានតម្លៃទាបជាង។ នេះជារថយន្តដែលមានតម្លៃទាប
ប៉ុន្តែមានបំពាក់សម្ភារៈគុណភាពខ្ពស់ បំពាក់នូវកាប៊ីនដ៏ទំនើប និងមានម៉ាស៊ីនជួយសន្សំសំចៃថវិកា។ រថយន្តមួយនេះមានកៅអីចំនួន 7 ព្រមជាមួយ
នឹងទ្វារខាងក្រោយដំណើរការដោយប្រព័ន្ធអគ្គិសនី។

Mercedes V-Class
នេះជាជម្រើសលំដាប់ខ្ពស់ជាងគេ។ វាអាចផ្ទុកមនុស្សបានចំនួន 6 នាក់ ប៉ុន្តែអ្នកក៏មានជម្រើសម៉ូដែលកៅអី 8 ដែរ ដែលជាប្រភេទរថយន្តមាន
Wheelbase វែងជាង។ វាមានរាងជ្រុង ប៉ុន្តែវាត្រូវបានលម្អជាមួយនឹងសម្បកធ្វើពី Chrome Grill បំពាក់ជាមួយអំពូលខាងមុខតុបតែងយ៉ាងស្រស់ស្អាត
និងការតុបតែងផ្នែកខាងក្នុងដ៏ប្រណិត។ ទ្វារ Slide និងទ្វារខាងក្រោយ ដែលដំណើរការដោយប្រព័ន្ធអគ្គិសនី ជាចំណុចពិសេសបន្ថែមដែល
ធ្វើឱ្យរថយន្តមួយនេះស្ថិតក្នុងតារាងរថយន្តប្រណិត។

ប្រភព: carfromjapan ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

iPhone 7 អាច Pre-Order ចាប់ពី​ថ្ងៃទី 9 កញ្ញា​ ខាងមុខនេះ​ហេីយ!

ដោយ: WangSang 12 AM, Saturday, 30 Jul, 2016

iPhone7 និង iPhone7 Pro អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅកំឡុុងខែ កញ្ញា ព្រមជាមួយនឹងកក់ទុកជាមុន ចាប់ពីថ្ងៃទី 9 កញ្ញា ហើយ Apple នឹងបញ្ចេញលក់សប្តាហ៍បន្ទា...

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

តោះមកដឹង! តិចនិចកែប្រែរូបភាព Desktop ឱ្យសមស្របទៅនឹង Mac

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

រូបភាព Desktop អាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អប្រសើរឡើង ជាពិសេសនៅពេលរូបភាពនេះ បានធ្វើការជាមួយនឹង Mac របស់អ្នកអស់ជាច្រើនម៉ោងថែមទៀត។ ម្យ៉ាងទៀតការកែ...

Instagram កំពុងធ្វើការនៅលើកម្មវិធីរឿងរ៉ាវរបស់សាលា

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សន...

Tomnerb.Com - YouTube Channel