ចូលចិត្តទំនើប

រថយន្ត Toyota Camry 2018 មានតម្លៃថ្លៃបន្តិច តែស៊ីសាំងកាន់តែតិច

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

រថយន្ត Toyota Camry ស៊េរីឆ្នាំ 2018 ជារថយន្តជំនាន់ថ្មី ប៉ុន្តែវានៅតែប្រកាន់ភ្ជាប់រូបមន្តចាស់ ដដែល គឺមានមុខងារ Sensible និង Reliable ជាមួយនឹងជម្រើសម៉ាស៊ីនមួយគូ និងជម្រើស Hybrid។ តម្លៃថ្មី និងប្រព័ន្ធសន្សំសំចៃប្រេងថ្មី មិនមានការផ្លាស់ប្តូរច្រើននៅលើតួរថយន្តទេ។

រថយន្ត Toyota Camry 2018 នឹងដាក់លក់ក្នុងតម្លៃ $23,495 សម្រាប់ម៉ូដែល L ដែលនឹងនាំមក ជាមួយនឹងអំពូលភ្លើងខាងមុខ និងខាងក្រោយ ស្តង់ដា LED មានកញ្ចក់ម៉ូដ Acoustic និងមានគែម ខាងក្នុងរចនាជាម៉ូតឈើ។ មុខងារ Toyota Safety Sense-P គឺជាស្តង់ដាសម្រាប់គ្រប់រថយន្ត Camry ទាំងអស់ ហើយវារួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ នៅពេលមានអាសន្ន ប្រព័ន្ធត្រួតពិនិត្យការបើកបរ នៅពេលអាសន្ន និងការផ្តល់សញ្ញានៅពេលចូលចំណត។ ដោយសារមិនមានម៉ូដែល Camry L 2017 ដូច្នេះ មិនមានតារាងតម្លៃ សម្រាប់ធ្វើការប្រៀបធៀបឡើយ។

ចំណែករថយន្តម៉ូដែលបន្ទាប់គឺ Camry LE។ ម៉ូដែលថ្មីមួយនេះ មានទំហំកង់ធំជាងមុន កៅអីខាងមុខមានកម្លាំងខ្លាំង, មានគម្លាតកៅអីក្រោយមានប្រវែង 60/40 និងមានវិទ្យុនៅផ្នែកខាងលើ។ ម៉ូដែល LE មានតម្លៃ $24,000 ខ្ពស់ជាងម៉ូដែល 2017 ក្នុងអត្រា $930។

ម៉ូដែលមួយទៀតគឺ Camry SE ហើយអ្នកនឹងទទួលបានការគ្រប់គ្រង អាកាសធាតុដោយស្វ័យប្រវត្តិ, អេក្រង់ទំហំ 4.2 inch, ម៉ូដកៅអី Sport, ចង្កូតឡានបែបស្ព័រ និងមានការតុបតែងលម្អខាងក្រៅបែប Black-Out។ វាមានតម្លៃ $25,200។

Toyota-Camry-2018-Tomnerb-02

ម៉ូដែលពីរចុងក្រោយគឺ រថយន្ត Camry XLE និង XSE។ ម៉ូដែល XLE ផ្តោតលើភាពទាន់សម័យ កម្រិតខ្ពស់ ជាមួយនឹងការតុបតែងម៉ូដឈើពីខាងក្នុង, កន្លែងគ្រប់គ្រងអាកាសធាតុភ្លោះ, អេក្រង់នៅផ្នែកខាងលើ, Mode Switch, មិនចាំបាច់ប្រើសោរ, កៅអីអង្គុយស្រោមធ្វើពីស្បែក និងការរចនាផ្នែកខាងក្រៅ ដោយក្រូមេ។ រថយន្តម៉ូដែលនេះមានតម្លៃ $28,450។ ចំណែកម៉ូដែល XSE ជំនួសការរចនាដោយក្រូមេ ជាមួយនឹងពណ៌ខ្មៅ និងបន្ថែមទំហំកង់រថយន្ត និងមានបំពង់ស៊ីម៉ាំងភ្លោះ។ រថយន្ត ម៉ូដែល XSE នឹងមានតម្លៃ $29,000។

រថយន្ត Camry 2018 ទាំងអស់នឹងបំពាក់ដោយម៉ាស៊ីន I4 Gas Engine ដែលមានចំណុះ 2.5 លីត្រ មានកម្លាំងម៉ាស៊ីន 206 Horsepower និងមានទំហំស៊ីឡាំង 186 pound-feet។ រថយន្តទាំងនេះនឹងធ្វើដំណើរក្នុងកម្រិត 12Km ក្នុងមួយលីត្រ សម្រាប់ផ្លូវក្នុងក្រុង និង 17Km ក្នុងមួយលីត្រ សម្រាប់ផ្លូវ Highway។ បើសិនជាអ្នកចង់បានរថយន្ត ដែលមានម៉ាស៊ីនកម្លាំង 301 horsepower V6 (មាន ល្បឿន 9Km ក្នុងមួយលីត្រ នៅក្នុងក្រុង និង 14Km ក្នុងមួយលីត្រ នៅលើផ្លូវ Highway) តម្លៃរថយន្តនឹងកើនឡើងដល់ $34,4000 សម្រាប់ម៉ូដែល XLE និងតម្លៃ $34,950 សម្រាប់ម៉ូដែល XSE V6។

អ្នកគួរតែកត់សម្គាល់ឃើញថា រថយន្តម៉ាស៊ីន I4 ស៊ីសាំងមួយលីត្រក្នុងរយៈចម្ងាយ 10Km នៅក្នុង ក្រុង និង 14Km នៅលើផ្លូវ Highway ហើយរថយន្តម៉ាស៊ីន V6 ស៊ីសាំងមួយលីត្រក្នុង 8Km នៅក្នុងក្រុង និង 12Km នៅ លើផ្លូវ Highway។ ដូច្នេះម៉ាស៊ីន V6 មានប្រសិទ្ធភាពសន្សំសំចៃសាំងកាន់តែខ្ពស់ រីឯម៉ាស៊ីន I4 កាន់តែមានប្រសិទ្ធភាពខ្លាំងទៀត ជាពិសេសនៅលើផ្លូវ Highway។

បើសិនជាអ្នកចង់បានរថយន្ត ដែលមានដំណើរការប្រសិទ្ធភាពខ្ពស់ នោះរថយន្ត Camry Hybrid 2018 នឹងមានចេញលក់ក្នុងម៉ូដែល LE, SE និង XLE។ រថយន្តម៉ូដែល LE មានអាគុយប្រើប្រាស់ ថាមពល Lithium Ion និងស៊ីសាំងមួយលីត្រក្នុងចម្ងាយ 21Km នៅក្នុងក្រុង និង 22Km នៅលើផ្លូវ Highway ហើយវាមានតម្លៃ $27,800។ ឯម៉ូដែល SE និង XLE ប្រើប្រាស់អាគុយមានថាមពល Nickel-Metal Hydride ហើយវាមានកម្រិតសាំងមួយលីត្រក្នុង 18Km នៅក្នុងក្រុង និង 20Km នៅលើផ្លូវ Highway។ ម៉ូដែល SE Hybrid មានតម្លៃ $29,500 ហើយម៉ូដែល XLE មានតម្លៃ $32,250។

Toyota-Camry-2018-Tomnerb-03

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប ...

LG Brandshop សាខា ស្ទឹងមានជ័យ សហការជាមួយ សាលាខ័ណ្ឌស្ទឹងមានជ័យ សំអាតទីក្រុង

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ព្រឹកថ្ងៃសៅរ៏ ទី 9 ខែ ធ្នូ ឆ្នាំ 2017 LG BrandShop សាខា ស្ទឹងមានជ័យ បានរៀបចំយុទ្ធនាការសំអាតទីក្រុងស្អាត គឺរើលសំរាម សម្អាតនៅតាមសួនច្បារ ទីធ្លាសាធារណ...

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំ...

Brand ចាស់ NoKia ៦ បង្ហាញខ្លួនជាថ្មី នៅចិន

ដោយ: ចរិយា 7 PM, Wednesday, 18 Jan, 2017

ទូរស័ព្ទដៃម៉ាក Nokia ដែលធ្លាប់លី្បល្បាញមុនគេ ក្រោយមកការពេញនិយម បានធ្លាក់ចុះ ដោយសារមានទូរស័ព្ទម៉ាកល្បីជាច្រើនលេចឡើង។ ពេលនេះ Nokia បានអណ្តែតខ្លួនជាថ្...

Tomnerb.Com - YouTube Channel