ចូលចិត្តទំនើប

រថយន្ត Mitsubishi គ្មានកញ្ចក់មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

តើអ្នកធ្លាប់លឺពីរថយន្ត គ្មានកញ្ចក់ ដែរឬទេ? វាប្រហែលជាអ្វីដែលថ្មី និងចម្លែកសម្រាប់អ្នក ហើយពិតជាធ្វើឱ្យអ្នកចង់ដឹង ពីរថយន្តប្រភេទនេះកាន់តែខ្លាំង។

នៅក្នុងឆ្នាំ 2015 អង្គការសហប្រជាជាតិបានអនុញ្ញាត ឱ្យក្រុមហ៊ុនផលិតរថយន្តទាំងអស់ ប្រើប្រាស់ ប្រព័ន្ធកាមេរ៉ា និងអេក្រង់អេឡិចត្រូនិច ជំនួសកញ្ចក់បាន។ ដូច្នេះការប្រកួតប្រជែងអាស្រ័យលើការ រចនាបច្ចេកវិទ្យា ដ៏សមស្របសម្រាប់បំពេញមុខងាររបស់កញ្ចក់។

នាពេលនេះ ក្រុមហ៊ុន Mitsubishi បានប្រកាសថាក្រុមហ៊ុន បានអភិវឌ្ឍន៍កាមេរ៉ារថយន្តដែលមាន សមត្ថភាពដំណើរការខ្ពស់បំផុត អាចចាប់បានវត្ថុដែលស្ថិតនៅចម្ងាយ 100 ម៉ែត្រពីខាងមុខរថយន្ត។ បច្ចេកវិទ្យានេះប្រើប្រាស់ AI ដើម្បីផ្តល់ឱ្យអ្នកបើកបរនូវការតាស់តឿន ផ្តល់សញ្ញាអាសន្នមុនឧបសគ្គមកដល់ ហើយត្រូវបានរំពឹងថា នឹងអាចជួយបញ្ជៀសគ្រោះថ្នាក់ ជាពិសេសនៅពេលរថយន្តផ្លាស់ប្តូរគន្លងផ្លូវ។ ប្រព័ន្ធបច្ចេកវិទ្យានេះមាន Visual-Cognition Mode ដែលធ្វើត្រាប់តាមអាកប្បកិរិយារបស់មនុស្ស ដើម្បីផ្តោតលើទង្វើដ៏ត្រឹមត្រូវទោះ ក្នុងស្ថានភាពមើលឃើញបែបណាក្តី ហើយវាក៏អាចសម្គាល់លើប្រភេទវត្ថុនានា ដូចជាអ្នកថ្មើរជើង រថយន្ត និងម៉ូតូ។ ធៀបជាមួយនឹងប្រព័ន្ធកាមេរ៉ាទូទៅ បច្ចេកវិទ្យាកាមេរ៉ាថ្មីនៅលើរថយន្តមួយនេះ អាចពន្លាតប្រវែងនៃការចាប់យកវត្តមានរបស់វត្ថុចាប់ពីចម្ងាយ 30 ម៉ែត្រដល់ 100 ម៉ែត្រ និងមានពង្រឹងប្រព័ន្ធចាប់យកឧបសគ្គបានកាន់តែជាក់លាក់ក្នុងអត្រាពី 14% ទៅ 81%។

រថយន្តគ្មានកញ្ចក់ ត្រូវបានរំពឹងថានឹងមានវត្តមាន នៅក្នុងប្រទេសជប៉ុនយ៉ាងឆាប់បំផុតនៅឆ្នាំក្រោយ។ នេះជាចលនាដែលដឹកនាំដោយក្រុមហ៊ុន ផលិតយានជំនិះ ដែលនិយាយថាប្រព័ន្ធកាមេរ៉ា ផ្តល់នូវការមើលឃើញកាន់តែធំទូលាយ មិនមានចន្លោះមើលមិនឃើញ សម្រាប់អ្នកបើកបរ ដែលនាំ ឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព។

ការលុបបំបាត់ការបំពាក់កញ្ចក់ដ៏ធំ ក៏ជួយឱ្យរថយន្តមានប្រព័ន្ធ Aerodynamic កាន់តែខ្លាំង ដែលជំរុញឱ្យចំនួននៃការលក់កើនឡើង អាស្រ័យលើគុណសម្បត្តិ នៃល្បឿនរថយន្តកាន់តែលឿន និងការប្រើប្រាស់ប្រេងឥន្ធនៈកាន់តែសន្សំសំចៃ។ ដូច្នេះ យើងអាចរំពឹងបានថា ក្រុមហ៊ុនផលិតយានយន្តដទៃទៀតនឹងដើរតាមគន្លងរបស់ Mitsubishi ក្នុងពេលឆាប់ៗខាងមុខ។

Mitsubishi-Visual-Cognition-Mode_technology_news_cambodia_tomenrb-03

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

បែកធ្លាយរូបរាង LG V30 ទាំងអស់តែម្តង

ដោយ: ម៉ូនី 9 PM, Thursday, 10 Aug, 2017

  ក្រុមហ៊ុន LG បានសហការជាមួយក្រុមហ៊ុន HitRecord ដើម្បីផ្តល់ឱ្យប្រើប្រាស់ LG V30 ជាលើកដំបូង ហើយរូបភាពរបស់ពួកគេក៏ត្រូវបាន ចែករំឡែកនៅបណ្តាញសង្គម ...

Final Fantasy 7 Remake ធ្វើការប្រកាសលឿនពេក

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

ហ្គេម Kingdom Hearts 3 នឹងចេញលក់ក្នុងទីផ្សា នៅចុងខែមករា ឆ្នាំ 2019 ដែលជារយៈពេលជិត 6 ឆ្នាំ បន្ទាប់ពីវាត្រូវបានប្រកាសដំបូង។ ចំណែកហ្គេម Final Fantasy...

Pictar Pro ប្រែក្លាយទូរសព្ទឱ្យទៅជាកាមេរ៉ា DSLR

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

កាមេរ៉ានៅលើទូរសព្ទ Smartphone នាពេលបច្ចុប្បន្នស្ទើរតែអាចប្រកួតប្រជែងគ្នាជាមួយកាមេរ៉ា DSLR បាននៅក្នុងផ្នែកជាច្រើន ជាពិសេសជាមួយនឹងលទ្ធភាពអាចយកតាមខ្លួ...

បែកធ្លាយរូបរាង កាសស្តាប់គ្មានខ្សែថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Feb, 2019

រូបភាពបែកធ្លាយមួយសន្លឹក ប្រហែលជាអាចផ្តល់ឱ្យយើងទាំងអស់គ្នានូវរូបរាងដំបូងរបស់ផលិត Earbuds ថ្មីរបស់ Samsung ដែលត្រូវបានពាក្យចចាមអារាមជាច្រើនលើកឡើងថា ន...

Tomnerb.Com - YouTube Channel