ចូលចិត្តទំនើប

រថយន្ត McLaren 720S ពង្រីកដែនកំណត់របស់អ្នក

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

រថយន្ត McLaren 720S តំណាងឱ្យដំណើរស្វែងរកឥតឈប់ឈរ នៃការរុញច្រានដែន កំណត់នៃសមត្ថភាពរថយន្ត។ វាកាន់តែស្រាល កាន់តែខ្លាំង និងកាន់តែលឿន និងមានចំណុចពិសេសៗជាច្រើនទៀត។ ប៉ុន្តែវិធីដែលរថយន្តមួយគ្រឿងនេះ ធ្វើឱ្យអ្នកទទួលបាន អារម្មណ៍ដ៏ពិសេស គឺជាចំណុចដ៏ពិសេសជាងគេរបស់វា។ ត្រៀមខ្លួនពង្រីកដែនកំណត់នៃអ្វីដែលអ្នកគិតថាអាចទៅរួច នៅក្នុងរថយន្តដ៏អស្ចារ្យមួយនេះ។

លោក Ayrton Senna អ្នកបើកបររថយន្តប្រណាំង ដ៏ល្បីឈ្មោះបាននិយាយថា «អ្នកគិតថាអ្នកមានដែនកំណត់។ ស្របពេលដែលអ្នកបានទៅដល់ដែនកំណត់នោះ នឹងមានរឿងអ្វីមួយកើតឡើង ហើយភ្លាមៗនោះ អ្នកអាចបន្តដំណើរបានទៅមុខបន្តិចទៀត។ ជាមួយនឹងអំណាចនៃស្មារតី ការតាំងចិត្ត សភាវៈគតិ និងបទពិសោធន៍របស់អ្នក អ្នកអាចហោះបានកាន់តែខ្ពស់»។

រួបរាងដ៏ទាក់ទាញ

រូបរាងកោងរបស់រថយន្ត 720S គឺជាសញ្ញាសម្គាល់នៃម៉ាកសញ្ញារថយន្ត McLaren ប៉ុន្តែលក្ខណៈពិសេសលម្អិតរបស់វា គឺខុសគ្នាស្រឡះ។ អ្នកច្នៃម៉ូតរបស់ក្រុមហ៊ុនMcLaren ទទួលបានគំនិតពីឧបករណ៍ Great White Shark ដែលជាម៉ាស៊ីនប្រមាញ់មានរូបរាងភ្លឺរលោង ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងក្លា។ ជាលទ្ធផលនៃការច្នៃម៉ូត សម្រាប់រថយន្ត 720S គឺជាទម្រង់រូបរាងដ៏ឆើតឆាយ រួមជាមួយមុខងារដ៏ប៉ិនប្រសព្វ។ ប្រព័ន្ធលំហូរដ៏រលូននៃខ្សែបន្ទាត់ខាងក្រៅ សម្របសម្រួលការសម្រុកចូលនៃខ្យល់ ដើម្បី កាត់បន្ថយការរាំងខ្ទប់ និងធ្វើឱ្យម៉ាស៊ីនមានភាពត្រជាក់។ បង្គោលរាងស្តើងនៅលើគម្របម៉ាស៊ីនសម្រាប់ជាផ្លិតជូតកញ្ចក់ ជម្រះភាពស្រអាប់ដែលរារាំងដល់ការមើលឃើញពន្លឺពីខាងក្នុង និងផ្តល់នូវភាពភ្លឺច្បាស់គ្មានគូប្រៀប។

បច្ចេកវិទ្យា Carbon Fibre Monocage II

ការរីកចម្រើននៃបច្ចេកវិទ្យា ដែលបានឃើញដំបូងនៅក្នុងរថយន្ត McLaren P1 Hypercar គឺជាបច្ចេកវិទ្យា Monocage II ដែលជាធុងសារធាតុកាបូនសរសៃមួយ ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងដំបូល។ ជាមួយលក្ខណៈដ៏ពិសេស នៅក្នុងប្រភេទរថយន្ត Supercar កម្លាំងរថយន្តដ៏ខ្លាំងក្លា និងតួរថយន្តមានទម្ងន់ស្រាល ផ្តល់នូវប្រភេទរថយន្តដែលគ្មានគូប្រៀប ផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ និងការពារសុវត្ថិភាពដល់អ្នកបើក និងអ្នកជិះ។ បច្ចេកវិទ្យា MonoCage II បំពាក់ជាពិសេសសម្រាប់រថយន្ត 720S ពង្រីកសមត្ថភាពម៉ាស៊ីនបានកាន់តែទូលំទូលាយ រួមទាំងទ្វារបើកដ៏ទូលាយ ដែលបើកចំហររហូតដល់ដំបូលឡាន។

ទ្វាររថយន្តដ៏ទំនើប

គំនិតច្នៃប្រឌិតម៉ូតទ្វាររថយន្តដ៏អស្ចារ្យ គឺជាចំណុចដ៏ទាក់ទាញនៃម៉ូតរថយន្ត 720S។ ប្រៀបដូចជាស្នាដៃវិចិត្រសាលនៃធរណីមាត្រ ទ្វាររថយន្តបែប Twin-Hinged Dihedral ដែលទាញឡើង និងចុះ ដើម្បីផ្តល់នូវការចេញចូលរថយន្តដោយគ្មានឧបសគ្គ និងពោរពេញដោយភាពទាក់ទាញ។

ល្បឿនរថយន្តដ៏លឿនបំផុត

McLaren-02

ថាមពលរបស់រថយន្តមួយគ្រឿងនេះគឺលឿន និងគ្មានដែនកំណត់។ វាតែងផ្តល់ឱ្យអ្នកបើកបរនូវបទពិសោធន៍នៃការបើកបរថ្មីៗ ដូចជាវាលេបត្របាក់ផ្លូវថ្នល់ជាមួយការស្រេក ឃ្លានជាអនេក។ ការរួមបញ្ចូលគ្នាជាមួយប្រព័ន្ធហ្វ្រាំងឈានមុខគេ នៅក្នុងលោក រថយន្ត 720S ផ្តល់ឱ្យអ្នកនូវសមតុល្យនៃថាមពល ជាមួយនឹងការគ្រប់គ្រងដ៏អស្ចារ្យ។

ថាមពលឥតឈប់ឈរ

McLaren-04

ចង្វាក់បេះដូងនៃរថយន្ត 720S គឺជាម៉ាស៊ីនដែលមានថាមពលខ្លាំងជំនាន់ថ្មី M840T ជាមួយនឹងម៉ាស៊ីន 720PS។ គ្រាន់តែចុចប៊ូតុងចាប់ផ្តើម ម៉ាស៊ីន Turbo V8 ភ្លោះ នឹងចាប់ផ្តើមដំណើរការ ជាមួយនឹងសម្លេងម៉ាស៊ីន ដែលបញ្ឆេះអារម្មណ៍របស់អ្នក និងធ្វើឱ្យអ្នកផ្តោតអារម្មណ៍។ ជាមួយភ្លើងរំញ័រពណ៌ក្រហម គ្រប់ម៉ាស៊ីនរថយន្តដែលមានចំនុះ ៤.០លីត្រ គឺកំណត់បាននូវថាមពលជាអតិបរមាន ទំនួលខុសត្រូវខ្ពស់ និងបង្កើនតួនាទីប្រព័ន្ធសន្សំសំចៃប្រេង។

ការគ្រប់គ្រងរថយន្តល្អគ្មានពីរ

McLaren-05

ថាមពលដ៏មហិមាររបស់រថយន្ត 720S ទាមទារឱ្យមានប្រព័ន្ធលេខ ដែលសមស្រប។ ប្រព័ន្ធប្រអប់លេខ Proactive Chassis Control II ត្រូវបានបង្កើតឡើងចាប់តាំងពីការរុករកការសិក្សាថ្នាក់បណ្ឌិតរយៈពេលប្រាំឆ្នាំ នៅឯសាកលវិទ្យាល័យ Cambridge។ វាផ្តល់ឱ្យអ្នកនូវសមត្ថភាពដ៏អស្ចារ្យសម្រាប់ការបើកបរលើទ្រូងផ្លូវ។ ទិន្នន័យទទួលបាន ពីមុខងារ Sensor នាំឱ្យរថយន្ត 720S មានសមត្ថភាពស្វែងយល់ពីស្ថានភាពផ្លូវ និងជ្រើសយកការកំណត់ការកាន់ចង្កូតកម្រិតអតិបរមា។ រាប់ចាប់ពីផ្លូវឆ្លងកាត់ភ្នំ រហូតដល់ផ្លូវក្នុងទីលានប្រណាំង អ្នកអាចរុញច្រានដែនកំណត់ នៃការបើកបរបានកាន់តែប្រសើរជាមួយការគ្រប់គ្រងហ្វ្រាំង។

ចំណុចទាក់ទាញ សម្រាប់អ្នកបើកបរ

រាប់ចាប់ពីក្លិននៃកិច្ចស្វាគមន៍ នៃស្បែកក្រាលដ៏ល្អប្រណិត រហូតដល់ចង្កឹះលេខស្រោមដោយអាលុយមីញូម ជាការច្នៃប្រឌិតម៉ូតរថយន្តពីខាងក្នុងដ៏អស្ចារ្យសម្រាប់ទាក់ទាញ ចំណាប់អារម្មណ៍។ ប្រព័ន្ធគ្រប់គ្រង ត្រូវបានរៀបចំ និងតំកល់យ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ការងារស្រួលលូកដៃបញ្ជារ ដោយគ្មានការរំខានច្រើន។

ការតុបតែងខាងក្នុងតួរថយន្ត

ស្បែកក្រាលក្នុងរថយន្តជាប្រភេទស្បែក ដែលមានតម្លៃខ្ពស់ នាំមកនូវរថយន្តដែលមាន សមត្ថភាពខ្លាំង និងកន្លែងអង្គុយដ៏មានផាសុកភាព។

McLaren-03

ប្រភព: CarsMclaren ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយ...

Kado ឧបករណ៍សាកថ្ម ដ៏តូច

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ឧបករណ៍សាកថាមពលកុំព្យូទ័រ និងទូរសព្ទដៃ ដ៏ធំ និងមានខ្សែរញ៉េរញ៉ៃ តែងប្រើប្រាស់កន្លែងធំនៅក្នុងហោប៉ៅកាតាប ឬកាបូបរបស់អ្នក បង្កនូវភាពស្មុគស្មាញគ្រប់ពេលចេញ...

ណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA ដែលបង្កប់ដោយមុខងារពិសេសៗជាច្រើន ជាជម្រើសដ៏ល្អសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនត្រ...

ឧបករណ៍ និងកម្មវិធី Tracker ទាំង 10 អាចជួយឱ្យជីវិតកាន់តែប្រសើរឡើង

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 12 Jul, 2017

នាពេលនេះ អ្នកអាចប្រើប្រាស់ឧបករណ៍ និង កម្មវិធី Tracker ដើម្បីកែប្រែឥរិយាបថរបស់អ្នក តាមដានសត្វចិញ្ចឹម ស្វែងរកភាពស្ងប់សុខផ្លូវចិត្ត តាមដានដង្ហើមកូនតូច...

Tomnerb.Com - YouTube Channel