ចូលចិត្តទំនើប

រថយន្ត Mazda MX-5 Miata RF ការរចនាម៉ូដដាស់វិញ្ញាណទាំងអស់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ថ្ងៃនេះគេហទំព័រ ទំនើប សូមនាំមិត្តអ្នកអានទាំងអស់ មកស្គាល់រថយន្តម៉ូដែលថ្មី Mazda MX-5 Miata RF ដែលជារថយន្តប្រភេទស្ព័រ ដ៏ទំនើប ទាន់សម័យ ទាក់ទាញជាមួយរូបរាងដ៏សង្ហា។ តោះ! មកធ្វើការស្វែងយល់ទាំងអស់គ្នា ថារថយន្តស៊េរីថ្មីនេះល្អកម្រិតណា?

 

ការរចនាម៉ូដដ៏ទាក់ទាញ

ការដាក់ដំបូលរថយន្ត នៅក្នុងទីតាំងមួយដែលធំល្មម សម្រាប់ទុកដាក់សម្លៀកបំពាក់ គឺមានភាពងាយស្រួលដូចជា ចាក់ទឹកពីធុងទឹកដ៏ធំទៅក្នុងកែវតូចមួយ។ ប៉ុន្តែនេះ គឺជាអ្វីដែលវិស្វកររបស់ក្រុមហ៊ុន Mazda បានបង្កើតឡើងនៅក្នុងរថយន្តស៊េរីឆ្នាំ 2017 MX-5 RF។ បន្ទាប់ពីការពិចារណាលើ វិធីសាស្រ្តមួយចំនួនមក រួមទាំងគំនិតបំបែកដំបូលជា 7 ចំណែក ក្រុមហ៊ុនបានសម្រេចយកដំណោះស្រាយដ៏ឆ្លាតវៃ និងពោរពេញដោយគំនិតច្នៃប្រឌិត។ ជាលទ្ធផល ក្រុមហ៊ុនបានសម្រេចផលិតរថយន្តដែលបិទបើកដំបូលប្រកបដោយសុវត្ថិភាព ជាមួយនឹងដំណើរការត្រឹមតែ 13 វិនាទីប៉ុណ្ណោះ។

 

ផ្នែកខាងក្នុងនៃរថយន្ត ដែលផ្តល់នូវផាសុកភាពដល់ការបើកបរ

នៅពេលដែលក្រុមហ៊ុនកំណត់ពីការច្នៃម៉ូតរថយន្ត Mazda MX-5 Miata RF ពួកគេដឹងច្បាស់ថាផ្នែកខាងក្នុងត្រូវតែស្រស់ស្អាតដូចជា ខាងក្រៅដែរ។ វាថែមទាំងត្រូវមានសមត្ថភាពរំញោចដល់អារម្មណ៍រំភើបញាប់ញ័រ នៅពេលបើកបរនៅលើផ្លូវ។ ក្រុមហ៊ុនផលិតរថយន្តមួយនេះឡើងដោយប្រាកដថាគ្រប់ចំណុចលម្អិតទាំងអស់ ត្រូវបានតំឡើងចំទីតាំងល្អឥតខ្ចោះ ដើម្បីធ្វើឱ្យការបើកបរកាន់តែប្រសើរ។ ចាប់ពីឧបករណ៍នៅលើតាបឡូខាងមុខ រហូតដល់ផ្នែកចង្កឹះលេខ ត្រូវបានតំឡើងនៅក្នុងតួរថយន្ត ជាមួយនឹងគោលបំណង និងការយកចិត្តទុកដាក់ ដើម្បីឱ្យគ្រប់ចលនារបស់អ្នកកាន់តែងាយស្រួល មូលហេតុអ្វី? គឺដើម្បីឱ្យអ្នកផ្តោតអារម្មណ៍ លើការបើកបរ។

ការបើកបរជាមួយការភ្ជាប់ទំនាក់ទំនង ដ៏ពិតប្រាកដ

ស្រមៃដល់អ្នកជិះពីលើខ្នងសេះ ជិះឆ្ពោះសំដៅគោលដៅ។ គាត់ដកដង្ហើមចេញ និងដកដង្ហើមចូល យ៉ាងសមស្របជាមួយនឹងជំហានរបស់សេះ។ សត្វសេះរក្សាលំនឹងនឹងថ្កល់ ស្របពេលដែលអ្នកជិះទាញធ្នូពីក្រោយខ្នង និងបាញ់ចំគោលដៅល្អឥតខ្ចោះ។ ទំនាក់ទំនងរវាងអ្នកជិះ និងសត្វសេះ ហៅថា Jinba Ittai។ វាជាប្រពៃណីជប៉ុនដែលមានអាយុកាល 900 ឆ្នាំមកហើយ ប៉ុន្តែវានៅតែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន Mazda។ ក្រុមហ៊ុនបានប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនងមួយនេះ នៅក្នុងការបើកបរយានយន្តរបស់ Mazda។ រថយន្ត RF បានធ្វើឱ្យទ្រឹស្តីនេះលេចឡើង នៅក្នុងរថយន្ត ដែលផ្តល់នូវលំនឹងសម្រាប់ការបើកបរ និងផ្តល់នូវការផ្សារភ្ជាប់រវាងរថយន្ត និងអ្នកបើកបរ។

ភាពរីករាយពិតប្រាកដ ចាប់ផ្តើមពីការបើកបរ

ក្រុមហ៊ុន Mazda ផលិតនូវរថយន្តដែលផ្តល់នូវការបើកបរ ដោយទំនួលខុសត្រូវ ច្នៃម៉ូដរថយន្តដែលផ្តោតសំខាន់លើអ្នកបើកបរ ហើយពួកគេផលិតនូវបច្ចេកវិទ្យាសុវត្ថិភាព ដើម្បីផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តក្នុងការកាន់ចង្កូតរថយន្ត។ ក្រុមហ៊ុនបានធ្វើគ្រប់យ៉ាង ដើម្បីធ្វើឱ្យអ្នកបើកបរគ្រប់រូបទទួលបានភាពងាយស្រួល ព្រោះការបើកបរពិតជាសំខាន់។

ការបើកបរពោរពេញ ដោយផាសុកភាព

មានដងវិថីជាច្រើន សម្រាប់ការបើកបរដោយភាពរំភើប និងរីករាយ។ រថយន្ត MX-5 RF មានទម្ងន់ហ្វ្រាំងក្រោយដ៏ស្រាល។ ហើយនៅពេលអ្នកកាន់ចង្កូតរថយន្ត រថយន្តនឹងធ្វើការថ្លឹងថ្លែងទម្ងន់ក្នុង សមតុល្យ 50/50។ រថយន្ត RF ថែមទាំងមានភាពរឹងមាំ និងមានទម្ងន់ស្រាលទៀតផង។ ទាំងនេះជាគុណសម្បត្តិនៃម៉ាស៊ីន SKYACTIV-Chassis ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពប៉ិនប្រសប់ និងលំនឹងក្នុងរថយន្ត។ ការរួមគ្នានៃសមតុល្យទម្ងន់ និងភាពរឹងមាំនៃម៉ាស៊ីនរថយន្ត បង្កើតបានជារថយន្ត ដែលផ្តល់នូវការបើកបរដោយទំនួលខុសត្រូវ និងការផ្សារភ្ជាប់រវាងអ្នកបើកបរ និងម៉ាស៊ីន។

ម៉ាស៊ីនរថយន្ត ដ៏ស្រាល

ម៉ាស៊ីនរថយន្ត Aluminum Power Plant Frame បានកាត់បន្ថយទម្ងន់ស្ទើរតែ 20% ពីម៉ាស៊ីនចាស់នៅក្នុងរថយន្ត MX-5។ មានន័យថាបទពិសោធន៍ នៃការបើកបរឆ្លើយតបជាមួយនឹងការផ្សារភ្ជាប់កាន់តែច្រើន គ្រប់ពេលដែលអ្នកគ្រប់គ្រងយានយន្តមួយគ្រឿងនេះ។

ប្រអប់លេខចំនួន 6

លក្ខណៈពិសេសធំបំផុតមួយនៃរថយន្ត MX-5 RF គឺប្រអប់លេខដៃចំនួន 6។ វាមានទំហំតូច និងស្រាល ប៉ុន្តែវារក្សាបាននូវចន្លោះ នៃលេខនិមួយៗខ្លីៗ ដែលអ្នកបើកបរចង់បាន។ ដូច្នេះ មិនថាអ្នកបើកបរលើផ្លូវកោងបត់បែន ឬផ្លូវត្រង់ ប្រអប់លេខរបស់រថយន្ត MX-5 RF នឹងធានាបាននូវប្រសិទ្ធភាពនៃការបើកបរ។

Mazda-Mx-Tomnerb-02Mazda-Mx-Tomnerb-03

ប្រភព: Mazdausa ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ 8K របស់ Sony បង្ហាញវត្តមានហើយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ឆ្នាំថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតទូរទស្សន៍ ដែលបានប្រឡូកចូលក្នុងការផលិតទូរទស្សន៍ 8K ជាម...

Gaming Laptop ពី Lenovo ថ្មីបំពាក់ CPU ថ្មី

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 07 May, 2019

ក្រុមហ៊ុន Lenovo បានប្រកាសអំពីផលិតផល Gaming Laptop ថ្មីចំនួន 2 ម៉ូដែល ខណៈដែលក្រុមហ៊ុនបាន Refresh ម៉ូដែលមួយចំនួននៅក្នុងស្រឡាយផលិតផល Legion។ ម៉ូដែលថ្...

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

Tomnerb.Com - YouTube Channel