ចូលចិត្តទំនើប

រថយន្ត Lexus LS 500 ស៊េរី 2018

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

រថយន្ត Lexus ប្រភេទរថយន្តលក្ខណៈគ្រួសារដ៏ធំជាងគេ បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ពីរថយន្តដែលមានរូបរាងសាមញ្ញ ប្រែមកជារថយន្តបែបស្ព័រ ដ៏ឡូយឆាយ ជាមួយរថយន្តស៊េរីថ្មីឆ្នាំ 2018 គឺ Lexus LS Sedan។

ក្រុមហ៊ុនផលិតរថយន្តមួយនេះ ធ្លាប់បានសាកល្បងធ្វើឱ្យរថយន្ត LS មានភាពរឹងមាំ ប៉ុន្តែកញ្ចប់ F-Sport និងម៉ូដែលទាំងនេះភាគច្រើន មានរូបរាងបែបស្ព័រ។ ប៉ុន្តែសម្រាប់ LS 500 ស៊េរីឆ្នាំ2018 នឹងយកការបញ្ចេញសមត្ថភាពជាចម្បង ជាមួយនឹងកម្លាំងសេសថ្មី 415សេស ម៉ាស៊ីនភ្លោះ V6 ដែលមានចង្កឹះលេខរហូតដល់ 10 លេខ។ កម្លាំងវិលជុំរបស់ម៉ាស៊ីនខ្លាំងបំផុតគឺ 442 pound-feet ដែលជួយឱ្យរថយន្តរត់បានចម្ងាយ 60 ម៉ាយ ក្នុងរយៈពេលតែ 4.5 វិនាទី។

រថយន្តម៉ូដែលថ្មីនេះ កាន់តែវែង កាន់តែធំទូលាយ និងកាន់តែទាប ដោយក្រុមហ៊ុនបានបញ្ជាក់ថាតួកង់ខាងក្រោយផ្តល់នូវរថយន្តកាន់តែធំ ជាមួយនឹងសមត្ថភាពកាន់តែប្រសើរ និងកាន់តែលឿន មិនធ្លាប់មានពីមុនមក។ ចន្លោះគម្លាតកង់ប្រវែង 123 inch គឺមានប្រវែង1.3 inch វែងជាងរថយន្តម៉ូ ដែល LS នាពេលបច្ចុប្បន្ន ប៉ុន្តែវាធ្វើសកម្មភាពកាន់តែហ្នឹង ជាមួយនឹងប្រព័ន្ធ Lexus Dynamic Handling ដែលមានដៃចង្កូតខាងមុខ និងខាងក្រោយឯករាជ្យ និងកាន់តែស្រាល ហើយសមាសភាពតួចង្កូតដ៏រឹងមាំ នឹងធ្វើឱ្យការបើកបរកាន់តែមានភាពរស់រវើក។

ការរចនារូបរាងរថយន្តដ៏ស្រស់ស្អាត ធ្វើឱ្យរថយន្តមួយនេះមានភាពលេចធ្លោជាងគេ នៅលើដងផ្លូវ។ ការរចនាអំពូលភ្លើងរាងអក្សរ Z ជាមួយអំពូលភ្លើង LED កាន់តែផ្តល់ភាពទាក់ទាញនៃក្រសែភ្នែក និងចំណាប់អារម្មណ៍មកលើរថយន្តនេះ។

ប្រាកដណាស់ថា រថយន្ត Lexus LS គឺជារថយន្តលំដាប់ខ្ពស់ ដូច្នេះម៉ូដែលឆ្នាំ 2018 ថ្មីនេះនឹងនាំមកនូវបច្ចេកវិទ្យាសុវត្ថិភាពដ៏ឈានមុខ និងការរចនាម៉ូដខាងក្នុងរថយន្ដដ៏អស្ចារ្យ។ បន្ថែមលើនេះ រថយន្ត LS ថ្មីនេះនឹងផ្តល់នូវជម្រើសតាបឡូ ដែលមានអេក្រង់ពណ៌ទំហំ 24 inch ដែលក្រុមហ៊ុនបានអះអាងថាជាអេក្រង់ ក្នុងរថយន្តធំជាងគេនៅក្នុងពិភពលោក។

តម្លៃរបស់រថយន្តនេះ មិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា រថយន្ត Lexus LS 500 2018 នឹងមានលក់ក្នុងទីផ្សានៅសហរដ្ឋអាមេរិក នៅដំណាច់ឆ្នាំ2017។

Lexus-LS-500-2018-Tomnerb-03

Lexus-LS-500-2018-Tomnerb-04Lexus-LS-500-2018-Tomnerb-02

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

LG ទទួលបានពានរង្វាន់ឆ្នើម នៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED​ TV ក្នុងព្រឹត្តិការណ៍ CES 2018

ដោយ: ទំនើប 3 PM, Tuesday, 23 Jan, 2018

LGអេឡិចត្រូនិច មានកិត្តិយសជាខ្លាំង ជាមួយនិងការទទួលពានរង្វាន់ច្រើនជាង 90 នៅក្នុងព្រឹត្តិការណ៍ CES 2018 និង៤ឆ្នាំជាប់ៗគ្នា សំរាប់ឆ្នាំនេះគឺទូរទស្សន៍L...

Blackmagic ប្រកាសពីកាមេរ៉ា Pocket Cinema 6K តើវាមានលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: ភារុន 8 AM, Saturday, 10 Aug, 2019

Blackmagic Design បានដាក់បង្ហាញ Compact កាមេរ៉ា ស៊េរីចុងក្រោយបង្អស់របស់ខ្លួន សម្រាប់វិស័យភាពយន្តនោះ គឺកាមេរ៉ា Pocket Cinema 6K ។ កាមេរ៉ាថ្មីនេះ មើល...

ឡានហោះដំបូង នឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018

រថយន្តហោះដំបូងគេបង្អស់នៅក្នុងពិភពលោក ត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ ក្នុងយុទ្ធនាការ Pre-Sale ដើម្បីជាកិច្ចចាប់ផ្តើមនាខែក្រោយនេះ។ រថយ...

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

Tomnerb.Com - YouTube Channel