ចូលចិត្តទំនើប

រថយន្ត James Bond នឹងត្រូវផលិតយ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

រថយន្ត DB5 ដ៏ល្បីល្បាញនៅក្នុងខ្សែភាពយន្ត James Bond វគ្គ Goldgfinger នឹងត្រូវផលិតឡើងវិញជាថ្មីដោយក្រុមហ៊ុន Aston Martin។ រថយន្តនេះនឹងត្រូវផលិតនៅតំបន់ Newport Pagnell ទីក្រុង Buckinghamshire។

ក្រុមហ៊ុន Aston Martin និង EON Productions នឹងសហការគ្នាផលិតរថយន្តមួយនេះចំនួន 25 គ្រឿង ក្នុងតម្លៃ 2.75 លានផោន បន្ថែមជាមួយការគិតពន្ធ ទោះបីជាវាមិនត្រូវបានអនុញ្ញាតឱ្យបើកបរនៅលើដងវិថីក្តី។
រថយន្តចំនួន 3 គ្រឿងទៀតនឹងត្រូវបានផលិត ដោយក្រុមហ៊ុន EON និង Aston Martin នឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុនម្នាក់មួយគ្រឿង ហើយមួយគ្រឿងចុងក្រោយនឹងត្រូវដាក់ដេញថ្លៃសម្រាប់វិភាគទានសប្បុរសធម៌។

ក្រុមហ៊ុន Aston Martin បានបរិយាយរថយន្តមួយនេះថាជារថយន្តដ៏ល្បីល្បាញមួយនៅគ្រប់សម័យកាល។ រថយន្ត DB5 ត្រូវបានបង្ហាញខ្លួនដំបូងបង្អស់នៅក្នុងខ្សែភាពយន្ត Goldfinger កាលពីឆ្នាំ 1964 និងត្រូវបានប្រើប្រាស់នៅក្នុងខ្សែភាពយន្ត James Bond ចំនួន 6 រឿងបន្តបន្ទាប់ទៀត។
ម៉ូដែលថ្មីនឹងមានរួមបញ្ចូលនូវ Gadget ជាច្រើន ដែលនឹងត្រូវបានចូលរួមសហការដោយលោក Chris Corbould OBE ដែលជាប្រធានផ្នែក Special Effects នៅក្នុងរឿង James Bond និងជាម្ចាស់ពានរង្វាន់ Oscar ផងដែរ។

រថយន្តដែលមានតម្លៃបូកបញ្ចូលទាំងតម្លៃពន្ធសរុបចំនួន 3.3 លានផោននេះនឹងត្រូវបានផលិតក្នុងពណ៌ Silver Birch ដូចនឹងរថយន្ត DB5 ដើមដំបូង។
លោក Andy Palmer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aston Martin បានរៀបរាប់ថា «វាពិតជាអស្ចារ្យណាស់ដែលរថយន្ត DB5 នៅតែស្ថិតជានិមិត្តរូបរថយន្តនៅក្នុងភាពយន្ត James Bond អស់រយៈកាលជាច្រើនឆ្នាំមកនេះ។ ការក្លាយជាម្ចាស់រថយន្ត Aston Martin ដែលជាសេចក្តីប្រាថ្នាអស់ពេលជាយូរនៃប្រិយមិត្តរបស់ James Bond និងក្លាយជាម្ចាស់រថយន្ត DB5 ពណ៌ Silver Birch ពេញលេញជាមួយនឹង Gadget និងការផលិតជាមួយនឹងស្តង់ដាកម្រិតខ្ពស់នៅក្នុងរោងចក្រដូចគ្នានឹងរថយន្តដើមដំបូងរបស់ James Bond ពិតជាការទទួលបានផលិតផលដ៏អស្ចារ្យមួយ ដែលស្ទើរតែនឹកស្មានមិនដល់»។

អតិថិជនដំបូងដែលនឹងទទួលបានរថយន្ដដ៏អស្ចារ្យមួយគ្រឿងនេះ នឹងក្លាយជាម្ចាស់ពិតប្រាកដនៅក្នុងឆ្នាំ 2020។

ប្រភព: bbc ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

រថយន្ត 3 ប្រភេទ ស័ក្តិសមធ្វើដំណើរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 23 Dec, 2016

ប្រសិនបើអ្នកបើកបរ នៅក្នុងទីក្រុង ទៅធ្វើការ ឬទៅជាយក្រុង អ្នកមិនបាច់ខ្វល់ច្រើនទេ នឹងរឿងប្រើរថយន្តអ្វីនោះ។ ប៉ុន្តែបើអ្នកធ្វើដំណើរទៅឆ្ងាយ ដូចជាទៅតាមខេត...

5 តិចនិចជួយអ្នកប្រើប្រាស់ iPhone X ដល់ចំណុចកំពូល

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Nov, 2017

ពេលនេះទូរសព្ទ iPhone X ចាប់ផ្តើមមានវត្តមាននៅលើទីផ្សាហើយ ដូច្នេះសម្រាប់ម្ចាស់ទូរសព្ទថ្មី មួយនេះប្រហែលជា មានចម្ងល់ពីអ្វីដែលពួកគេអាចធ្វើបាន ជាមួយទូរសព...

នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នឹងមានអ្វីខ្លះដែលអ្នករំពឹងទុក?

ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018

អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំ...

តើអ្នកបានដឹងអ្វីខ្លះពី Google Lens?

ដោយ: ដួងច័ន្ទ 10 PM, Monday, 25 Dec, 2017

ក្រុមហ៊ុន Google ថ្មីៗនេះបានបញ្ចេញមុខងារថ្មី សម្រាប់ប្រើប្រាស់នៅលើទូរសព្ទ Pixel នោះគឺ Google Lens។ ពីមុន Lens ត្រូវបានប្រើប្រាស់តែនៅលើកម្មវិធី Phot...

Tomnerb.Com - YouTube Channel