ចូលចិត្តទំនើប

រថយន្ត Hyundai Accent 2018: សូមនិយាយថា សួស្តីទៅកាន់ Elantra’s Mini-Me

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

នាពេលនេះ ចូលមកដល់ជំនាន់ទី ៥ ដែលជារថយន្តម៉ូដែល ឆ្នាំ២០១៨ ជារថយន្ត Hyundai Accent ដែលមានរូបរាងកាន់តែទាក់ទាញ និងប្រើប្រាស់ម៉ូតពណ៌លាយគ្នា របស់រថយន្ត Hyundai ប្រភេទធំ។ ជាមួយនឹងតួរថយន្តថ្មី ការផ្លាសប្តូរម៉ាស៊ីនទាំងបួន និងលក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត បង្កើតបានជារថយន្ត Accent ដែលទទួលបានការកែច្នៃឡើងវិញ ឱ្យក្លាយជាគូប្រជែងជាមួយរថយន្ត Toyota Yaris iA និង Ford Fiesta។

រថយន្តលក្ខណៈគ្រួសារ Accent 2018 បាននឹងកំពុងបង្ហាញខ្លួនលើទីផ្សារ ហើយម៉ូដែលមានទ្វារពីខាងក្រោយនឹងចេញលើទីផ្សាបន្តបន្ទាប់ នៅក្នុងឆ្នាំនេះ។ រូបរាងតួរថយន្តមិនត្រូវបានផ្លាស់ប្តូរច្រើនទេ ប៉ុន្តែការរចនាក្បាំងខាងមុខ និងខាងក្រោយបានធ្វើឱ្យ Accent កាន់តែមានរូបរាងស្រដៀងនឹងរថយន្តដ៏ទាក់ទាញម៉ូដែល Elantra។ រូបរាងរថយន្តថ្មីមួយនេះ មានកាងខ្ពស់ជាងមុន ជាមួយនឹងកង់ទំហំ ១៧អ៊ីញ និងមានអំពូលភ្លើង LED ហើយសម្រាប់អ្នកចង់សន្សំសំចៃថវិកា គួរស្វែងយល់ថា រថយន្តម៉ូដែលថ្មីដែលផ្តល់ផាសុកភាព ភ្ជាប់ជាមួយនឹងគម្របកង់ និងពុំសូវចែងចាំង នឹងមានជាជម្រើសសម្រាប់អ្នក។ គម្លាតកង់រថយន្តមានចន្លោះ ០.៤អ៊ីញ ជាមួយនឹងទំហំតួរថយន្តធំជាងមុន ដែលអាចផ្ទុកចំនួនមនុស្សបានច្រើនជាងមុន។ ការតុបតែងផ្នែកខាងក្នុង នាំមកនូវរថយន្តទំនើបនា សតវត្សន៍ទី២១ និងមានតាបឡូខាងមុខធំទូលាយ ដែលមានអេក្រង់ Touchscreen ទំហំ ៧អ៊ីញនៅចំកណ្តាល ភ្ជាប់ជាមួយសមត្ថភាពសេវាកម្ម Apple CarPay និង Android Auto។ បន្ថែមលើ នេះទៀត កាមេរ៉ាមើលក្រោយ ដែលរថយន្តជំនាន់មុនមិនទាន់មាន បានបំពាក់ឧបករណ៍បច្ចេកវិទ្យា ស្តង់ដាថ្មីសម្រាប់ Accent 2018។ រថយន្តថ្មីនេះមានទំហំធុងសាំង ១.៦ លីត្រ ប្រភេទ inline-four ជាមួយនឹងការចាក់សាំងដោយផ្ទាល់។ ក្រុមហ៊ុន Hyundai បានអះអាងថា ម៉ាស៊ីនរថយន្តថ្មីនេះមានភាពបត់បែនច្រើនជាងមុន ទោះបីជាកម្លាំងម៉ាស៊ីន និងកម្លាំងសន្ទុះត្រូវបានថយចុះបន្តិចបន្តួចមកនៅត្រឹម 132 hp និង 119 lb-ft យ៉ាងណាក្តី។ ចំណុចទាំងនេះគួរតែគ្រប់គ្រាន់ សម្រាប់រថយន្តដែល មានទម្ងន់ ២៥០០ផោន។ រថយន្តនេះមានចង្កឹះលេខ៦ ជាស្តង់ដា និងមានជម្រើសចង្កឹះលេខអូតូផង ដែរ ហើយទោះបីជា អង្គការ EPA មិនទាន់បានធ្វើការវាយតម្លៃជាផ្លូវការក៏ដោយ ក៏ក្រុមហ៊ុនបានថ្លែងថា ប្រព័ន្ធស៊ីសាំងតិចត្រូវបានអភិវឌ្ឍន៍រហូតដល់ ៧ភាគរយ។ សម្រាប់ជាឯកសារយោង រថយន្តម៉ូដែល Accent បច្ចុប្បន្នត្រូវបានកំណត់អត្រាប្រើប្រាស់សាំងដោយ EPA សម្រាប់រយៈចម្ងាយ ១៦គីឡូម៉ែត្រ ក្នុងមួយលីត្រ នៅលើផ្លូវ Highway និង ១២គីឡូម៉ែត្រ ក្នុងមួយលីត្រ នៅក្នុងទីក្រុង។ យើងអាចសន្មត់ថា ក្រុមហ៊ុន Hyundai កំពុងឈោងយកកំណត់ត្រាថ្មី ក្នុងកម្រិត ១៧គីឡូ ម៉ែត្រក្នុងមួយលីត្រ សម្រាប់ម៉ូដែល Accent ថ្មី។

យោងតាមក្តីរំពឹងចង់បានរបស់អ្នកប្រើប្រាស់ ក្នុងការបន្តពង្រីកបច្ចេកវិទ្យា ក្រុមហ៊ុន Hyundai បានបង្កើនសមត្ថភាពប្រកួតប្រជែងលើការប្រើប្រាស់ហ្វ្រាំងអាសន្ន ដោយស្វ័យប្រវត្តិ ដែលនេះជាបច្ចេកវិទ្យាដ៏កម្រមួយនូវក្នុងវិស័យយានយន្ត។ បច្ចេកវិទ្យាមិនប្រើប្រាស់សោរ និងប្រើប្រាស់ប៊ូតុងដើម្បីបញ្ឆេះរថយន្តក៏ជាជម្រើសបច្ចកវិទ្យាថ្មី ហើយសម្រាប់រថយន្តប្រើប្រាស់លេខស្វ័យប្រវត្តិ នឹងមានមុខងារ Sport Mode ដែលអាចលៃតម្រូវដៃចង្កូត និងការផ្លាស់ប្តូរខ្នាត។

រថយន្តតូច 2018 Accent ត្រូវបានកំណត់កាលបរិច្ឆេទដាក់លក់ នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំនេះ ហើយម៉ូដែលមានទ្វារក្រោយ នឹងដាក់លក់ក្នុងរយៈពេល ២ ទៅ ៣ខែបន្ទាប់។ ជាមួយនឹងការអភិវឌ្ឍន៍ និងការច្នៃប្រឌិតសថ្មីជាច្រើន តម្លៃរបស់រថយន្តថ្មីមួយនេះ នឹងកើនឡើងខ្ពស់ជាងរថយន្តស៊េរីចាស់ ដែលមានតម្លៃ ១៥,៨៣០ ដុល្លារអាមេរិក។

Hyundai-Accent-2018-03

Hyundai-Accent-2018-02

អត្ថបទអ្នកចង់អាន

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

មុខងារបង្កប់ 3 របស់ Galaxy S8 ដែលអ្នកគួរប្រើប្រាស់

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

ទូរសព្ទ Samsung Galaxy S8 បានបំពេញមុខងារជាច្រើន ហើយការពិតណាស់ វាអាចនឹងពិបាកក្នុងការស្វែងរកមុខងារទាំងនោះ។ ក្រុមហ៊ុន Samsung មិនបានកែតម្រូវភាពភ័ន្តច្...

Apple បង្ហើបពីបច្ចេកវិទ្យា Touch ID ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

ព័ត៌មានបែបធ្លាយអំពីទូរសព្ទ iPhone ធំជាងគេកាលពីពេលថ្មីៗនេះ បានចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយវាដូចជាកើតឡើងគាប់ជួនគ្នាពេក។ នាពេលនេះ ជាមួយនឹងចំន...

ប៊ិច S Pen របស់ Samsung សម្រាប់ទូរស័ព្ទ Galaxy Note 10 នឹងអាចដំណើរការយ៉ាងពិសេស!

ដោយ: ភារុន 8 AM, Tuesday, 13 Aug, 2019

ការច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung នៅលើប៊ិច S Pen ថ្មីចុងក្រោយបំផុតរបស់ខ្លួន នឹងអាចប្រើប្រាស់បានយ៉ាងពិសេសដូចជា៖ វាត្រូវបានប្រើប្រាស់ ដើម្បីអនុវត្ត ...

Tomnerb.Com - YouTube Channel