ចូលចិត្តទំនើប

រថយន្ត EQ Silver Arrow របស់ Mercedes អស្ចារ្យយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

ថ្ងៃនេះ ទំនើប សូមណែនាំរថយន្តម៉ូដែលថ្មីរបស់ Mercedes ថ្មី គឺ Mercedes-Benz Vision EQ Silver Arrow។ នេះជាគំរូរថយន្តថ្មីស្រឡាងមួយរបស់ Mercedes ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាដូចជាតំណាងឱ្យរថយន្តប្រវត្តិសាស្រ្តម៉ូដែល W125 Silver Arrow កាលពីឆ្នាំ 1973 ហើយវាក៏ជារបកគំហើញថ្មីមួយសម្រាប់រថយន្ត Electric Supercar។ និយាយជារួមរថយន្តមួយនេះទាក់ទាញចំណាប់អារម្មណ៍ ដោយសារតែសមត្ថភាពដ៏អស្ចារ្យ និងការរចនារូបរាងដ៏ប្រណិតបំផុត។
រថយន្តពណ៌ប្រាក់ដើមដំបូង មានពណ៌ប្រាក់ ដោយសារវាលាបពណ៌អាលុយមីញ៉ូម នៅលើតួរថយន្តដែលបានបន្ថែមទម្ងន់ដល់រថយន្តទាំងមូល ប៉ុន្តែសម្រាប់គំរូថ្មីនេះ ខុសគ្នាស្រឡះ ដោយសារវាប្រើប្រាស់ស្រទាប់ Alubeam ពណ៌ប្រាក់ ដែលធ្វើឱ្យវាមានរូបរាងដូចជាលោហៈរាវ។

ចំណែកសមត្ថភាពរបស់រថយន្តថ្មីនេះវិញ ក្រុមហ៊ុន Mercedes បានអះអាងថាវាមានកម្លាំង 750 horsepower និងត្រូវបានប៉ាន់ប្រមាណថាអាចបង្កើនល្បឿនពី 0 ទៅ 60 mph ក្នុងរយៈពេលតិចជាង 2 វិនាទី។ យើងសូមបញ្ជាក់ថាគំរូរថយន្តមួយនេះត្រូវបានបំពាក់មុខងារបើកបរ ពិតៗ និងអាចបើកបរបានដូចរថយន្តពិតប្រាកដ។

នៅផ្នែកខាងមុខ រថយន្តនេះត្រូវរចនាម៉ូដយ៉ាងទាក់ទាញ ដោយមានអំពូលភ្លើងខាងមុខហ៊ុំព័ទ្ធដោយស៊ុមពណ៌ខៀវ Monobrow នៃអំពូល LED និងមានបន្ថែមពន្លឺស្រមោលពណ៌ខៀវរំលេចចេញនៅតាមចំហៀងរថយន្ត។ ពណ៌ Rose Gold ត្រូវបានរំលេចឡើងនៅផ្នែកចំហៀងរថយន្ត និងគ្របដណ្តប់ពាក់កណ្តាលនៅលើចង្កូត។ ពណ៌នេះនឹងត្រូវបានប្រើប្រាស់ជានិមិត្តរូបសម្រាប់ស៊េរីរថយន្ត EQ របស់ Mercedes-Benz។ ចំណែកពណ៌ខៀវវិញ ទំនងក្លាយជាពណ៌ទូទៅសម្រាប់តំណាងឱ្យរថយន្តអគ្គិសនី ដោយសារវាក៏ត្រូវបានបំពាក់នៅលើរថយន្តម៉ូដែល i3 និង i8 របស់ BMW ផងដែរ។

ក្រៅពីភាពប្រណិតនៃការប្រើប្រាស់អំពូល LED នៅលើរថយន្ត Silver Arrow ថ្មីនេះ ក្រុមហ៊ុន Mercedes ក៏បាននាំមកនូវបច្ចេកវិទ្យានាពេលអនាគតសម្រាប់អេក្រង់នៅផ្នែកខាងមុខសម្រាប់អ្នកបើកបរផងដែរ ដែលក្រុមហ៊ុនបានអះអាងថាវាជាអេក្រង់ Panoramic រាងកោង ជាមួយនឹង Back Projection។ ក្រុមហ៊ុន Mercedes ចង់បំពាក់បច្ចេកវិទ្យារូបភាព 3D សម្រាប់បង្ហាញផ្លូវនៅខាងមុខ ជាមួយនឹងបច្ចេកវិទ្យា Virtual Race ដែលផ្តល់នូវ Racetrack បង្ហាញឡើងនៅលើ ដងផ្លូវ និងមានបន្ថែមជាមួយអេក្រង់ Touchscreen នៅលើចង្កូតផងដែរ។ វាអាចជាអ្វីដែលហួសពីការគិតរបស់យើង ប៉ុន្តែក្រុមហ៊ុន Mercedes ចង់នាំយកបច្ចេកវិទ្យារថយន្តប្រណាំងនាពេលអនាគតមកកាន់រថយន្តជំនាន់ថ្មី។

រថយន្ត Silver Arrow ម៉ូដែលឆ្នាំ 2018 មានរថយន្ត និងចង្កូត ដែលត្រូវបានគ្របដណ្តប់ដោយស្បែកតាន់ មានលក្ខណៈបែប Classic ការរចនាផ្ទៃខាងក្នុងប៉ូលាដោយអាលុយមីញ៉ូមពណ៌ប្រផេះ ហើយផ្ទៃបាតវិញរចនាដោយ Pinstriped Walnut។ ក្រុមហ៊ុន Mercedes ហៅការរចនានេះថា Progressive Luxury។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

iPhone ថ្មី គ្មានប៊ូតុង Home ទៀតទេ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 07 Sep, 2017

យោងតាមសារព័ត៌មានចុះផ្សាយ ដោយគេហទំព័រ Bloomberg ក្រុមហ៊ុន Apple បានសម្រេចចិត្ត ដកប៊ូតុង Home ចេញពីលើតួទូរសព្ទ iPhone ថ្មី ដើម្បីពង្រីកផ្ទៃអេក្រង់ទូរ...

ម៉ាសពាក់ភ្នែក នៅពេលគេង នឹងដាស់អ្នកពីដំណេក នៅពេលព្រះអាទិត្យរះ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ក្រោកពីដំណេកនៅពេលព្រឹក គឺជារឿងដ៏ពិបាកមួយ ហើយការភ្ញាក់ពីគេង ដោយសារនាឡិការោទិ៍ដ៏គួរឱ្យធុញទ្រាន់ ជាពិសេសពេលអ្នកគេងមិនបានគ្រប់គ្រាន់ កាន់តែអាក្រក់ថែមទៀ...

ទូរទស្សន៍ QLED និង OLED មួយណាខ្លាំងជាង?

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ទំនើប ជឿថានៅមានមនុស្សមួយចំនួន មិនទាន់ស្គាល់ច្បាស់ពីទូរទស្សន៍ពីរប្រភេទ ដែលមានឈ្មោះ ស្រដៀងគ្នា គឺ QLED និង OLED។ លើសពីនេះទៀត អ្នកប្រហែលជាមិនទាន់ដឹងពី...

ក្រុមហ៊ុន Facebook និង RED បង្ហាញកាមេរ៉ា Manifold 3D VR

ដោយ: ភារុន 9 AM, Monday, 14 Jan, 2019

ទីបំផុតក្រុមហ៊ុន Facebook និង RED បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញកាមេរ៉ា 3D VR របស់ពួកគេ ដែលបានចំណាយពេលអស់ជាច្រើនខែកន្លងមក។ ក្រុមហ៊ុននឹងដាក់បង...

Tomnerb.Com - YouTube Channel