ចូលចិត្តទំនើប

រថយន្ត Audi ថ្មី អាចរំកិលកៅអីបាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

កាលពីមួយខែមុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Pebble Beach Concours d’Elegance គំរូរថយន្ត Audi PB18 E-Tron បានបង្ហាញដល់អ្នកទស្សនាស្វែងយល់ថា នេះជារូបរាងទៅអនាគតរបស់រថយន្ត All-Electric Racecar របស់អាល្លឺម៉ង់ ដែលអ្នកអាចបើកបរក្នុងលក្ខខណ្ឌធម្មតាបាន។ យ៉ាងណាមិញគំរូរថយន្តមួយនេះមិនទាន់មានឈ្មោះពិតប្រាកដនៅឡើយទេ ដោយ Audi ប្រើប្រាស់ឈ្មោះ PB18 យោងទៅតាមឈ្មោះព្រឹត្តិការណ៍ Pebble Beach ប៉ុណ្ណោះ ហើយ E-Tron គឺជាឈ្មោះសម្រាប់សម្គាល់រថយន្តអគ្គសនីរបស់ Audi។
ការច្នៃប្រឌិតរូបរាងដ៏ស្រស់សង្ហាររបស់វា ធ្វើឱ្យរថយន្តមួយនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សូមក្រឡេកមើលកៅអីអង្គុយតែមួយ ស្ថិតនៅចំកណ្តាលតួរថយន្ត ដែលជាតួប្រភេទ Low-Slung Chassis មាន Windshield ដ៏ធំ និងការរចនាម៉ូដអំពូលភ្លើងខាងមុខដ៏ស្រស់ ស្អាត។

ចំណុចដ៏ពិសេស និងគួរឱ្យភ្ញាក់ផ្អើលលេចចេញពីរថយន្ត PB18 គឺកៅអីនៅចំកណ្តាល សម្រាប់អ្នកបើកបរ អាចអូសទៅចំហៀងរថយន្ត ដែលអនុញ្ញាតឱ្យអ្នកទាញកៅអីសម្រាប់អ្នករួមដំណើរចេញពីបាតរថយន្តមកបាន។ សរុបមក រថយន្តនេះច្នៃប្រឌិតសម្រាប់ឱ្យអ្នកអាចមានរថយន្តដែលមានកៅអីអង្គុយពីរនាក់នៅពេលអ្នកត្រូវការ និងកៅអីតែមួយសម្រាប់បទពិសោធន៍បើកបររថយន្តប្រណាំង។

ទំហំផ្នែកខាងក្រោយអ្នកបើកបរមានទំហំ 470-Liter Cargo Bay ដែលអ្នកអាចផ្ទុកសម្ភារៈបានយ៉ាងច្រើន រាប់ចាប់ពីកាបូបដាក់សម្ភារៈវាយកូនគោល រហូតដល់កាបូបសម្លៀកបំពាក់សម្រាប់ដំណើរទេសចរណ៍។

រថយន្តនេះអាចធ្វើដំណើរបាន 500 គីឡូម៉ែត្រ សម្រាប់ការបញ្ចូលថាមពលម្តង ដែលមានកម្រិតថាមពល 800 Volt ជាប្រភេទបញ្ចូលថាមពលល្បឿនលឿន ដែលអាចបញ្ចូលអាគុយពេញក្នុងរយៈពេលត្រឹមតែ 15 នាទី។

ចំណែកមួយដែលធ្វើឱ្យរថយន្ត PB18 មានថាមពលប្រកបដោយប្រសិទ្ធភាព គឺទម្ងន់របស់វា។ ថ្វីត្បិតវាត្រូវបានបំពាក់ជាមួយអាគុយ Liquid-Cooled ទម្ងន់ 95kWh ក្តី ក៏រថយន្តនេះមានទម្ងន់សរុបត្រឹមតែ 1,550 គីឡូក្រាមប៉ុណ្ណោះ ដោយសារវាមានការរួមបញ្ចូលគ្នានៃអាលុយមីញ៉ូម សរសៃកាបូន និង Composites។ ការកាត់បន្ថយទម្ងន់ គឺជាចំណុចដែលសមត្ថភាពរបស់រថយន្តនេះលេចឡើង ដោយក្រុមហ៊ុន Audi អះអាងថាវាមានល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរយៈពេល 2 វិនាទីប៉ុណ្ណោះ។ ថ្វីត្បិតក្រុមហ៊ុនមិនបានបញ្ជាក់អំពីល្បឿនលឿនបំផុតរបស់វាក្តី តែយើងអាចសន្មត់ថាវានឹងមានល្បឿនដ៏លឿន ដោយសារវាមានម៉ាស៊ីនចំនួន 3 គ្រឿង ដែលមួយគ្រឿងនៅផ្នែកខាងមុខ និងពីរគ្រឿងទៀតនៅផ្នែកខាងក្រោយ ពីក្រោមកន្លែងដាក់ សម្ភារៈ។
តំណាងរបស់ក្រុមហ៊ុនបានបង្ហើបថា ក្រុមហ៊ុនចង់ផ្តល់ឱ្យអ្នកបើកបរនូវបទពិសោធន៍នេះការបើកបរដូចនៅក្នុងរថយន្តប្រណាំង ដូចជារថយន្ត Audi R18។ ហេតុនេះហើយបានជាក្រុមហ៊ុន ផលិតរថយន្តនេះឡើង ដោយដាក់កៅអីអ្នកបើកបរនៅចំកណ្តាល។ ការតុបតែងខាងក្នុងតួរថយន្ត មិនត្រឹមតែមានកៅអីដែលអាចរំកិលបានប៉ុណ្ណោះទេ តែវាថែមទាំងមានអេក្រង់ OLED ទៀតផង។ Windshield របស់វាត្រូវបានពន្លាតស្ទើរតែដល់ក្រោម ហើយអ្នកបើកបរអាចមើលតាមរយៈអេក្រង់ដ៏ថ្លា តាមរយៈ Windshield រហូតដល់ Tarmac នៅខាងមុខ។
ក្រុមហ៊ុន Audi ធ្វើការប្រមើលមើលអំពីលទ្ធភាពនៃការផលិតរថយន្តដែលអាចបើកបរបានធម្មតា អាចប្រណាំង ឬការបង្ហាញអំពីទិសដៅ ដោយប្រើប្រាស់អេក្រង់នេះ។ អ្នកបើកបរអាចប៉ះផ្ទៃខាងមុខ និងធ្វើការបញ្ជារ ហើយការបើកទ្វាររថយន្តក៏ធ្វើឡើងតាមរយៈការប៉ះផងដែរ។

ថ្វីត្បិតនេះជាគំរូរថយន្ត ប៉ុន្តែវាជាគំរូដែលបង្ហាញប្រាប់យើងទាំងអស់គ្នាថា ទៅអនាគតរថយន្តប្រណាំងប្រភេទអគ្គិសនី នឹងមានទម្រង់ស្រដៀងគ្នានេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

LG ផលិតបច្ចេកវិទ្យាឆ្នាំងសាក គ្មានខ្សែ ដោយពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ក្រុមហ៊ុន LG ថ្មីៗនេះបានផលិតបច្ចេកវិទ្យា ដែលធ្វើឱ្យការសាកថ្ម ដោយប្រើប្រាស់ថាមពលមេដែក ក្លាយជាការពិត។ ក្រុមហ៊ុន LG បានបន្តជំរុញដែនកំណត់ នៃបច្ចេកវិទ្យ...

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហ...

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ...

លក្ខណៈពិសេសទាំង 5 ដែលមិនត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាឥឡូវនេះ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល 2-3 ឆ្នាំមកហើយនោះ វាអាចមានភាពងាយស្រួលនៅក្នុងការភ្លេច ថាតើភាពទាន់សម័យរបស...

Tomnerb.Com - YouTube Channel