ចូលចិត្តទំនើប

រថយន្ត លក់ដាច់បំផុត នៅអាមេរិក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Feb, 2017

ឆ្នាំ២០១៦ បានបញ្ចប់ទៅហើយ ចំណែកឯចំនួននៃការលក់រថយន្ត នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណុចវិជ្ជមាន។ ជាទូទៅ ចំនួននៃការលក់យានយន្តកើនឡើង ៣.៣ភាគរយ ជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួនរថយន្ត សម្រាប់ការធ្វើដំណើរបានធ្លាក់ចុះប្រមាណ ៥ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៦។ ប៉ុន្តែទិន្នន័យនេះ មិនមានន័យអវិជ្ជមានខ្លាំងក្លា សម្រាប់រថយន្តប្រភេទនេះទេ ក្នុងចំណោមម៉ាកល្បីៗទាំងនេះ ក៏មានម៉ាកមួយចំនួន ទទួលបានផលវិជ្ជមានផងដែរ។ រថយន្ត Honda ទទួលបានអត្រាកើនឡើង ច្រើនជាង ១០ភាគរយ ប្រៀបនឹងឆ្នាំ២០១៥។ ក្រៅពីនេះមានរថយន្តមួយចំនួនទៀតដែលទទួលបាន ប្រជាប្រិយភាពខ្ពស់ ដូចជា Ford, Nissan, Hyundai ជាដើម។ តោះមកមើលពីរថយន្តដែលលក់ ដាច់បំផុតទាំង១០ នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែ ដំបូងក្នុងឆ្នាំ២០១៦ យោងតាមចំនួននៃការលក់ទទួលបាន ពីក្រុមហ៊ុននិមួយៗ និងគេហទំព័រ goodcarbadcar.net។

Fort-Focus-Top-Sale-In-USA-2016-02

១០. Ford Focus

ចំនួននៃការលក់រថយន្ត Focus បានកើនឡើងក្នុងអំឡុងខែកុម្ភៈ ប៉ុន្តែវាត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនា ក្នុងកម្រិត ៩.២ភាគរយ ប្រៀបនឹងឆ្នាំ២០១៥។ ទោះជាចំនួននៃការលក់សរុប មានការ ធ្លាក់ចុះបន្តិចបន្តួច ក៏រថយន្តតូចមួយនេះ នៅតែស្ថិតក្នុងបញ្ជីរថយន្តដែល លក់ដាច់បំផុតនៅសហរដ្ឋអាមេរិក។ ជាមួយនឹងការអភិវឌ្ឍន៍កម្លាំងម៉ាស៊ីនពី ១.០ លីត្រ EcoBoost ទៅជាម៉ាស៊ីនមានកម្លាំង ៣៥០សេះ EcoBoost ដែលធ្វើឱ្យរថយន្ត Focus ជាជម្រើសរថយន្តល្អមួយ។ នៅក្នុងឆ្នាំ២០១៦ រថយន្ត Focus បានផ្តល់នូវបច្ចេកវិទ្យា SYNC 3 ដែលផ្តល់នូវប្រព័ន្ធសម្លេងដ៏ល្អប្រសើរ និងប្រព័ន្ធកំសាន្ត ក៏ដូចជាបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ថ្មី។

Chevrolet-Malibu-01

៩. Chevrolet Malibu

រថយន្ត Chevrolet Malibu ត្រូវបានកែសម្រួល ច្នៃប្រឌិតថ្មីសម្រាប់ម៉ូដែលឆ្នាំ២០១៦ ហើយចំនួន នៃការលក់ បានបង្ហាញថារូបរាងថ្មី ត្រូវបានទទួលស្គាល់បានយ៉ាងល្អ។ ជាបេក្ខភាពចុងក្រោយនៅក្នុងការប្រកួត 2016 North American Car of the Year ដោយរថយន្តម៉ូដែលនេះគឺជារថយន្តទើបចេញថ្មី ដែលមានការច្នៃម៉ូតខាងក្នុងដ៏ទាក់ទាញ ការបំពាក់បច្ចេកវិទ្យាខ្ពស់ ដូចជា Android Auto និង Apple CarPlay មានស្ទាយថ្មី និងមានថាមពល Hybrid ថ្មី ជាមួយនឹងការរំពឹងទុកថានឹងផ្តល់នូវសមត្ថភាពប្រើប្រាស់សាំង ១លីត្រ ក្នុងចម្ងាយ ១៨គីឡូម៉ែត្រនៅក្នុងទីក្រុង។

Hyundai-Sonata-Hybrid7

៨. Hyundai Sonata

រថយន្ត Hyundai Sonata ជាម៉ូដែលថ្មីនៅក្នុងឆ្នាំ២០១៥ ហើយការរចនាម៉ូតឡើងវិញជារថយន្តខ្នាតតូច បានទទួលចំនួនលក់ខ្ពស់បង្គួរ គិតចាប់តាំងពីថ្ងៃចេញលក់។ ជាការពិត ក្នុងខែមីនា ឆ្នាំ២០១៦ ជាខែដែលទទួលបានការលក់ខ្ពស់បំផុត សម្រាប់ Sonata ក៏ដូចជារថយន្តម៉ាកHyundai ទាំងមូលផងដែរ។ ម៉ូតរថយន្តតូចដែលមានទ្វារបួន ដែលមានជម្រើសកម្លាំងថាមពលជាច្រើន រួមទាំង ការប្រើប្រាស់ប្រព័ន្ធ Hybrid បានយ៉ាងល្អប្រសើរផងដែរ។ រថយន្តមួយគ្រឿងនេះទទួលបាន ចំនួននៃការលក់កើនឡើងនៅក្នុងឆ្នាំ២០១៦ ដោយសារការកែសម្រួលប្រព័ន្ធសាំង និងជម្រើសនៃការ ប្រើប្រាស់ប្រព័ន្ធ Automatic Emergency Braking។

Nissan-Sentra-01

៧. Nissan Sentra

Sentra ទទួលបានចំនួន នៃការលក់បានខ្ពស់ នៅក្នុងខែមីនាឆ្នាំ២០១៦ ខ្ពស់ជាង ២៣ភាគរយ ធៀបនឹងពេលដដែលក្នុងឆ្នាំ២០១៥។ ការកើនឡើងនេះគឺជាគុណសម្បត្តិនៃការវិវត្តន៍ស្ទាយរូបរាងថ្មី និងការតុបតែងផ្នែកខាងក្នុង។

Fort-Fusion-01

៦. Ford Fusion

Fusion បន្តរក្សាកំណត់ត្រាលក់ខ្ពស់ ដែលជាប្រភេទរថយន្តផលិត ក្នុងស្រុកលេចធ្លោជាងគេ។ ចំនួន នៃការលក់បានចាប់ផ្តើមយ៉ាងល្អ ក្នុងពេលដើមឆ្នាំ ដោយមានចំនួន ២.២ ភាគរយខ្ពស់ជាងការលក់ពីមុន។ ជាមួយនឹងជម្រើស All-Wheel Drive និងកម្លាំងម៉ាស៊ីនជាច្រើនជម្រើស រួមទាំងការប្រើប្រាស់ប្រព័ន្ធ Hybrid រថយន្តម៉ូដែលនេះ បង្កើតបានជារថយន្តលក្ខណៈគ្រួសារ ដ៏ល្អឆើតឆាយ។ សម្រាប់ឆ្នាំ២០១៧ Fusion នឹងបន្តមានលក់នៅក្នុងទីផ្សា។

Honda-Accord-01

៥. Honda Accord

ទោះបីជា វាជាប្រភេទរថយន្តមិនបាន ទទួលប្រជាប្រិយភាពខ្លាំង ដូចជាចំនួននៃការលក់ដ៏ធំធេងកាលពិឆ្នាំមុន។ ជាមួយនឹងកំណើនការលក់ ១៧ភាគរយ នៅក្នុងខែមីនា ដែលច្រើនជាងនៅក្នុងខែ កន្លង។ វាជាប្រភេទរថយន្តសម្រាប់គ្រួសារ ទទួលបានភាពរីកចំរើនខ្ពស់ គួរឱ្យកត់សម្គាល់។ ជាមួយ ជម្រើសបែលក្ខណៈគ្រួសារ ឬ ឡានដែលមានទ្វារតែពីរ ធ្វើឱ្យរថយន្ត Accord នៅតែរក្សាកម្រិតនៃការលក់ខ្ពស់ នៅសហរដ្ឋអាមេក។ សរុបរួមមក រថយនត្តរបស់ក្រុមហ៊ុន Honda មានកម្រិតនៃការលក់ខ្ពស់ ៧ភាគរយ ច្រើនជាងឆ្នាំមុន។

Toyota-Corola

៤. Toyota Corolla

ម៉ូដែល Corolla ជាម៉ូដែលយូរណាស់មកហើយ តែវាចាស់តែឈ្មោះទេ។ រថយន្តម៉ូដែលនេះត្រូវបាន កែច្នៃឡើងវិញ ទោះបីជានៅតែប្រើប្រាស់ឈ្មោះចាស់ តាំងពីឆ្នាំ១៩៩៦ក្តី។ យោងតាមក្រុមហ៊ុន Toyota បានថ្លែងថា រថយន្ត Corolla ត្រូវបានលក់អស់ប្រមាណច្រើនជាង ៤០លានគ្រឿង ចាប់តាំងពីពេលដាក់លក់លើទីផ្សាដំបូង។ ចំនួននៃការលក់បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ច្រើនជាង៨ ភាគរយ ប្រៀបនឹងឆ្នាំ២០១៥ រួមចំណែកជាមួយការធ្លាក់ចុះចំនួន នៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំ របស់ក្រុមហ៊ុន Toyota ទាំងមូល។

Nissan-Altima-01

៣. Nissan Altima

ទោះជាចំនួន នៃការលក់ចុះទាបបន្តិចបន្តួច សម្រាប់ឆ្នាំ២០១៦ក្តី ចំនួននៃការលក់ក្នុងខែមីនា មានកម្រិតខ្ពស់ ៨.៩ ភាគរយកើនឡើងជាងឆ្នាំ២០១៥។ រថយន្តម៉ូដែលនេះត្រូវបានកែច្នៃឡើងវិញជាមួយ ស្ទាយខាងក្រៅ និងខាងក្នុង ពង្រីកប្រព័ន្ធបច្ចេកវិទ្យា និងការភ្ជាប់បណ្តាញ រួមនឹងមុខងារសុវត្ថិ ភាពថ្មី និងម៉ូដែល Atima SR Sport ថ្មីផងដែរ។ ប្រព័ន្ធសន្សំសំចៃសាំង ក៏ត្រូវបាអភិវឌ្ឍន៍ផងដែរ។

Honda-Civic-01

២. Honda Civic

យោងតាមការកើនឡើង នៃការលក់ក្នុងខែមីនា បង្ហាញថារថយន្ត Civic ថ្មីត្រូវបានទទួលស្គាល់យ៉ាង ប្រសើរ។ ជំនាន់ទី១០នៃម៉ូដែលដ៏ពេញនិយមនេះ ភ្ជាប់ជាមួយការច្នៃម៉ូតថ្មី ការវិវត្តនៃប្រព័ន្ធលំហូរខ្យល់ (Aerodynamic) ស្ថាបត្យកម្មយានយន្តថ្មី ការតុបតែងផ្នែកខាងក្នុងដ៏ទាក់ទាញ និងម៉ាស៊ីនថ្មី ចំនួន២។ ប្រព័ន្ធសន្សំសំចៃសាំង ក៏ជាចំណុចពិសេសដែរ ដោយមានអត្រាខ្ពស់កម្រិត ១៧គីឡូម៉ែត្រ ក្នុងមួយលីត្រជាមួយប្រព័ន្ធថាមពលថ្មី Turbocharged Powerplant។ ការកើនឡើងនៃការលក់នេះ នាំឱ្យម៉ូដែល Civic នាំមុខគេក្នុងចំណោមរថយន្តលក្ខណៈគ្រួសារទាំងអស់។

2017-Toyota-Camry-front-three-quarter-02

១. Toyota Camry

ម៉ូដែល Camry ធ្លាប់ជាគូប្រជែងជាមួយរថយន្ត Honda Accord ក្នុងនាមជារថយន្តលក់ដាច់ជាងគេនៅអាមេរិក។ ប៉ុន្តែនាពេលនេះ ម៉ូដែល Civic បានក្លាយជាគូប្រជែងថ្មីរបស់ Camry។ ការច្នៃរូបរាងឡើងវិញទាំងស្រុង សម្រាប់ម៉ូដែលឆ្នាំ២០១៥ រថយន្តCamry មានការច្នៃម៉ូតថ្មី ហើយការអភិវឌ្ឍន៍មុខងារនានា បានផ្តល់នូវផលតបស្នងដ៏ល្អប្រសើរ។ ទោះបីចំនួនលក់បានធ្លាក់ចុះធៀបនឹងឆ្នាំ មុន ក៏រថយន្ត Camry នៅតែរក្សាចំណាត់ថ្នាក់នាំមុខគេ សម្រាប់ក្រុមហ៊ុន Toyota នៅក្នុងវិស័យយានយន្ត។

អត្ថបទអ្នកចង់អាន

កាស Bluetooth ល្អបំផុតក្នុងឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Oct, 2017

ទូរសព្ទ Smartphone នាពេលបច្ចុប្បន្នបានបន្តបន្ថែម មុខងារកាន់តែពិសេស ប៉ុន្តែសម្រាប់វានៅតែមានបញ្ហាចោទឡើង នៅពេលវាបំពេញមុខងារហៅទូរសព្ទ។ កាស Bluetooth ដើ...

ពន្លឺជំនួយសម្រាប់ កាមេរ៉ាទូរសព្ទ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

តើអ្នកធុញទ្រាន់ក្នុងការប្រើប្រាស់ទូរសព្ទដៃថតរូប ឬថតវីដេអូ មិនច្បាស់ ព្រិល ស្រអាប់ ដែលធ្វើឱ្យរូបភាព និងវីដេអូរបស់អ្នកបាត់បង់សោភណ្ឌភាពមែនទេ? បើមែន អ្...

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាស...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

ដោយ: ទំនើប 1 PM, Friday, 25 May, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្...

Tomnerb.Com - YouTube Channel