ចូលចិត្តទំនើប

រថយន្ត មានសុវត្ថិភាពបំផុត សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

មានម៉ូដែលរថយន្ត លក្ខណៈគ្រួសារជាច្រើន សម្រាប់អ្នកធ្វើការជ្រើសរើស។ អត្ថបទខាងក្រោមនេះជា បញ្ជីរាយម៉ូដែលរថយន្ត មិនតាមលំដាប់លំដោយ និងមានបង្ហាញតែម៉ូដែល ដែលត្រូវបានជ្រើសរើស មួយចំនួនប៉ុណ្ណោះ នៅក្នុងប្រភេទនិមួយៗ។ វាមិនមែនជាបញ្ជីពេញលេញនៃទំហំ ប្រភេទ និងតម្លៃ នៃរថយន្តដែលផ្តល់សុវត្ថិភាព សម្រាប់កុមារប៉ុណ្ណោះ។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ លើរថយន្តដែលមិនមានក្នុងអត្ថបទនេះ អ្នកអាចស្វែងរកបាននៅលើគេហទំព័រ safercar.gov

Nissan Murano

  • តម្លៃ៖ ក្រោម $31,000
  • ចំនួនកៅអីកុមារ៖ 2
  • ចំនួនកៅអីសម្រាប់អ្នកដំណើរធម្មតា៖ 5

រថយន្តប្រភេទគ្រួសារបែប SUV មួយគ្រឿងនេះមានទំហំធំទូលាយ មិនត្រឹមតែផ្នែកខាងមុខប៉ុណ្ណោះ ទេ ហើយមានទីតាំង សម្រាប់ដាក់កៅអីកុមារបានយ៉ាងងាយស្រួល។ រថយន្តប្រភេទនេះ មានអត្រាសុវត្ថិភាពខ្ពស់ យោងតាមគេហទំព័រ safercar.gov រួមទាំងមុខងារត្រួតពិនិត្យ 360-Degree ដែល នឹងផ្តល់សញ្ញាតាស់តឿនអ្នក ចំពោះឧបសគ្គដែលអ្នកមិនអាចមើលឃើញ។

Honda CR-V

  • តម្លៃ៖ ក្រោម $25,000
  • ចំនួនកៅអីកុមារ៖ 2
  • ចំនួនកៅអីសម្រាប់អ្នកដំណើរធម្មតា៖ 5

ស្តង់ដារថយន្ត Honda CR-V ត្រូវបានធ្វើការវិវត្តកាន់តែប្រសើរ រួមជាមួយមុខងារសុវត្ថិភាព បើប្រៀបធៀបនឹងម៉ូដែលចាស់ៗ។ ជាមួយមុខងារវិវត្តថ្មី Touring Version អ្នកអាចទទួលបានប្រព័ន្ធ ហ្វ្រាំងស្វ័យប្រវត្តិ ដែលនឹងជួយអ្នកគេចចេញពីការប៉ះទង្គិច និងគ្រប់គ្រងចំណុចមើលមិនឃើញរបស់អ្នកដំណើរ ដែលនឹងត្រូវបង្ហាញ ក្នុងចម្ងាយមើលឃើញរបស់អ្នកបើកបរ។

Safe-Car-For-Kid-Tomnerb-02

Chevrolet Traverse

  • តម្លៃ៖ ក្រោម $32,000
  • ចំនួនកៅអីកុមារ៖ 5
  • ចំនួនកៅអីសម្រាប់អ្នកដំណើរធម្មតា៖ 8

សក្តិសមសម្រាប់គ្រួសារ ដែលមានសមាជិកច្រើន ឬសម្រាប់អ្នកដែលត្រូវការដឹកជញ្ជូនកុមារច្រើនជាងពីរនាក់ក្នុងមួយជើង។ Chevrolet Traverse មានតម្លៃថ្លៃជាងរថយន្តសុវត្ថិភាពកុមារដទៃទៀត ប៉ុន្តែវាមានសមត្ថភាពសក្តិសម នឹងតម្លៃរបស់វាក្នុងករណីខ្លះ។ ម៉ូដែលរថយន្តវិវត្តថ្មី LTZ នឹងមានតម្លៃ $10,000 ខ្ពស់ជាងតម្លៃដែលបង្ហាញនៅទីនេះ ប៉ុន្តែវាបន្ថែមមុខងារសុវត្ថិភាពកាន់តែខ្លាំង ដូចជា Blind-Spot Monitoring, Front Collision Detection និង Rear Cross Traffic Alert System ដែលគ្រប់គ្រងបានទីតាំងកាន់តែទូលាយ ជាងកាមេរ៉ាខាងក្រោយធម្មតា។

Safe-Car-For-Kid-Tomnerb-04

Mazda 3

  • តម្លៃ៖ ក្រោម $18,000
  • ចំនួនកៅអីកុមារ៖ 2
  • ចំនួនកៅអីសម្រាប់អ្នកដំណើរធម្មតា៖ 5

ជាមួយចំនួនពិន្ទុខ្ពស់ នៅក្នុងចំណោមប្រភេទរថយន្តមានសុវត្ថិភាព ដែលត្រូវបានកំណត់ដោយ Insurance Institute for Highway Safety និងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តទំហំតូចដទៃ ទៀត Mazda 3 ជាជម្រើសដ៏ល្អមួយ សម្រាប់គ្រួសារ ដែលចង់ស្វែងរកយានយន្តមានសុវត្ថិភាព។ វាមានមុខងារសុវត្ថិភាពទាំងអស់ ដែលរួមទាំង ពោងខ្យល់ពីចំហៀង របាំងការពារទាំងមុខ និងក្រោយ Rollover Sensor, ABS និង ការគ្រប់គ្រងប្រព័ន្ធស្ថេរភាពភ្លើង។

Safe-Car-For-Kid-Tomnerb-03

Honda Fit

  • តម្លៃ៖ ក្រោម $17,000
  • ចំនួនកៅអីកុមារ៖ 2
  • ចំនួនកៅអីសម្រាប់អ្នកដំណើរធម្មតា៖ 5

រថយន្ត Honda Fit ដែលមានម៉ាស៊ីនចំណុះ 1.5 លីត្រ មានថាមពលខ្លាំងជាង 10 ភាគរយនៃរថយន្តម៉ូដែលមុន។ វាមានបំពាក់កាមេរ៉ាក្រោយ ដែលជាមុខងារស្តង់ដា រួមជាមួយមុខងារសុវត្ថិភាព ដូចជាពោងខ្យល់ពីចំហៀង Rollover Sensor, ABS, និងការគ្រប់គ្រងស្ថេរភាពចរន្តភ្លើង។

Safe-Car-For-Kid-Tomnerb-05

ប្រភព: Ehow ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

Laptop សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

សព្វថ្ងៃនេះ កុមារអាយុត្រឹម 3 ឆ្នាំ ភាគច្រើនមាន Tablet ផ្ទាល់ខ្លួនមួយរួចស្រេចហើយ។ ដូច្នេះនៅពេលពួកគេឈានដល់វ័យសិក្សា ពួកគេប្រាកដជាត្រូវការកុំព្យូទ័រយួ...

Apple កំពុងចេញលក់ AirPower ថ្មីរបស់ក្រុមហ៊ុន Mophie

ដោយ: ភារុន 9 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Apple ពិតជាមិនអាចផលិតបន្ទះសាកថ្មឥតខ្សែ AirPower បានតាមសន្យាទេ ហើយក្រុមហ៊ុនក៏បានលុបចោលគម្រោងនេះរយៈពេល 18 ខែបន្ទាប់ពីបានប្រកាស។ គោលដៅរបស់ក្...

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

Tomnerb.Com - YouTube Channel