ចូលចិត្តទំនើប

រថយន្តហោះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ 2020

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 May, 2017

ប្រទេសជប៉ុន បានឈានមួយជំហានចូលកាន់តែកៀន នឹងការធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយធ្វើ ការដាក់បង្ហាញរថយន្តហោះ នៅក្នុងព្រឹត្តិការណ៍ 2020 Tokyo Olympics ដោយមានការវិនិយោគ ពីក្រុមហ៊ុនផលិតរថយន្តធំមួយ។

ក្រុមហ៊ុន Toyota បាននឹងកំពុងផ្តល់ថវិកាគាំទ្រដល់គម្រោងមួយ ដែលមានបំណាងចង់នាំយករថយន្តហោះលើអាកាស មានទំហំតូចជាងគេលើពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា Drone ចុងក្រោយ។

អ្នកបង្កើតរថយន្តប្រភេទនេះឡើង សង្ឃឹមថានឹងដាក់បង្ហាញជាផ្លូវការ នូវគម្រូផលិតផលនេះនៅដំណាច់ឆ្នាំ 2018 ជាមួយនឹងគោលបំណង ចង់ឱ្យរថយន្តហោះនេះប្រើប្រាស់ ដើម្បីដុតភ្លើង Olympic នៅពេលព្រឹត្តិការណ៍ Tokyo Games បើកជាផ្លូវការក្នុងឆ្នាំ 2020។

រថយន្តនេះ គឺជាកូនគំនិតតូចមួយរបស់ Cartivator Project ជាក្រុមហ៊ុនប្រមូលផ្តុំនូវវិស្វករពីផែ្នក យានយន្ត និងអាកាសចរណ៍។ ក្រុមហ៊ុននេះមានទីតាំង នៅក្នុងអតីតសាលាមួយនៅក្នុងតំបន់ Aichi។ គម្រោងរបស់ក្រុមហ៊ុនត្រូវបានគាំទ្រមួយផ្នែកធំដោយ Crowdfunding។

នាពេលនេះ គម្រោងរបស់ក្រុមហ៊ុនបាននឹងទទួលនូវជំនួយ ដែលជាការវិនិយោគពីក្រុមហ៊ុន Toyota ដោយយោងតាមសេចក្តីរាយការណ៍ ក្រុមហ៊ុន Toyota មានគម្រោងផ្តល់ថវិកាគាំទ្រប្រមាណ 290,000 ផោន (ប្រមាន 42.5 លានយេនឌ័រ)។

រថយន្តនាពេលអនាគតមួយនេះ បានដាក់បញ្ចូលប្រព័ន្ធ SkyDrive និងមានកង់ 3 កៅអីអង្គុយ 4 ប្រព័ន្ធ Intuitive Operating System និង Diminutive Dimension ដែលមានទំហំ 3 ម៉ែត្រ គុណ នឹងទំហំ 1.2 ម៉ែត្រ។

យានយន្តថ្មីមួយនេះត្រូវបានរំពឹងថា នឹងធ្វើដំណើរក្នុងល្បឿនប្រមាណ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ហោះបានក្នុងអាកាសក្នុងកម្ពស់ 10 ម៉ែត្រ បន្ថែមលើនេះ បើសិនជាស្ថិតនៅលើដី វាមានល្បឿន 150 គីឡូម៉ែត្រក្នុងមួយម៉ោង។

បញ្ហាសម្លេងរំខាន ការបង្កើតហេដ្ឋារចនាសម្ព័ន ស្ថានភាពអាកាសធាតុ និងសុវត្ថិភាព គឺជាកត្តាគន្លឹះ ដែលអ្នកច្នៃផលិតរថយន្តហោះនេះឡើង កំពុងយកចិត្តទុកដាក់ ផ្តោតលើស្របពេលពួកគេកំពុងស្វែង រកផលិតផលដ៏សក្តិសម។

ក្រុមហ៊ុនបានពន្យល់ថា យើងមានគោលបំណងបង្កើតពិភពលោកមួយ ដែលមនុស្សគ្រប់រូបអាចធ្វើ ការហោះហើរនៅក្នុងលំហមេឃនៅក្នុងឆ្នាំ2050។ បន្ថែមលើនេះ គោលបំណងរបស់ក្រុមហ៊ុន ពួកគេ ក៏មានបំណងចង់ឃើញរថយន្តហោះត្រូវបានប្រើប្រាស់ ដើម្បីដុតភ្លើងក្នុងព្រឹត្តិការណ៍ Tokyo Olympic ក្នុងឆ្នាំ 2020។

ពិភពលោកទាំងមូលកំពុងធ្វើការប្រជែងគ្នា លើការបង្កើតរថយន្តហោះដំបូងគេឱ្យចេញជារូបរាង ដែល មានក្រុមហ៊ុនជាច្រើនបានការចូលរួម ដែលមានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចិន ក៏ដូចជាជប៉ុនផងដែរ។

Flying-Car-tomnerb-02

ប្រភព: Telegraph ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ម៉ូដែល ទូរទស្សន៍ ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 17 Oct, 2017

ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍ កំពុងពេញនិយម ប្រចាំឆ្នាំ 2017 ជូនមិត្តអ្នកអានទាំងអស់ជ្រាប។ ចង់ដឹងថាក្នុងឆ្នាំ 2017 បច្ចេកវិទ្យាទូរទស្សន៍ទំនើបយ៉ាងណាខ្...

កាមេរ៉ាថតវីដេអូ 4K ដ៏តូច ពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 Jan, 2019

ផលិតផលថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន DJI គឺកាមេរ៉ា Osmo Pocket។ នេះជាកាមេរ៉ាប្រភេទទប់លំនឹងកាន់ជាប់នឹងដៃ មានទំហំតូចបំផុត ដែលក្រុមហ៊ុនផលិតកាមេរ៉ា/ D...

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

Tomnerb.Com - YouTube Channel