ចូលចិត្តទំនើប

រថយន្តស្ព័រ Ferrari 812 ជារថយន្តល្បឿនលឿនបំផុត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

បើសិនជាអ្នកឱ្យឈ្មោះ រថយន្តមួយគ្រឿងថា «លឿនបំផុត» (Superfast) វាគួរតែមានអំណះអំណាង មកបញ្ជាក់ពីសមត្ថភាពរបស់វា។ ប៉ុន្តែវាទំនងជាគ្មាននរណាម្នាក់នឹងគិតថារថយន្ត Ferrari ថ្មី ម៉ូដែល 812 Superfast ជារថយន្តល្បឿនលឿន គឺលឿនបំផុត និងមិនមែនដោយសារតែ មានម៉ាស៊ីនកម្លាំងខ្លាំងបំផុត ដែលជាទូទៅត្រូវបានបំពាក់ក្នុងឡានស្ព័រ ឬឡានលឿន (F-Car) ដែលធ្លាប់មានពី មុននោះទេ។ របាយការណ៍ជាច្រើន ដែលយើងបានទទួលអំពីរថយន្ត Ferrari ថ្មីនេះ បានរៀបរាប់ថា៖ រថយន្ត 812 Superfast ប្រើប្រាស់ម៉ាស៊ីនចំណុះ ៦.៥លីត្រ បញ្ចេញថាមពល សម្រាប់ម៉ាស៊ីន V-12 ដែលបញ្ចេញកម្លាំង ៨០០ សេះ ក្នុងកម្លាំងវិលជុំខ្ពស់បំផុត ៨,៥០០ ជុំក្នុងមួយនាទី។ រថយន្ត Ferrari ថ្មីនេះបង្កើតកម្លាំងបង្វិលខ្លាំងបំផុត 530 pound-feet ដែលក្នុងនោះមាន ៨០ភាគរយត្រូវបានបញ្ចេញក្នុងកម្លាំងវិលជុំ ៣,៥០០ ជុំក្នុងមួយនាទី។ ចង្កឹះលេខភ្លោះ ជួយជម្រុញកម្លាំងល្បឿនកាន់តែលឿនជាងមុន លឿនជាងរថយន្ត F12 Berlinetta ដែលបានចេញមុនទៅទៀត។ រថយន្ត 812 Superfast គឺជារថយន្តរបស់ក្រុមហ៊ុន Ferrari ដែលប្រើប្រាស់កម្លាំងចង្កូតអេឡិចត្រូនិច ដោយក្រុមហ៊ុនបាននិយាយថា ធ្វើឱ្យការបញ្ចេញសមត្ថភាពមិនគួរឱ្យជឿ របស់រថយន្តនេះងាយស្រួលក្នុងការទាញយកបច្ចេកវិទ្យា Slip Control 5.0 (Ken Block Mode)។ ហើយ ដូចដែលបានរំពឹងទុក រថយន្តមួយនេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ នៃប្រព័ន្ធហ្វ្រាំងចង្កូតក្រោយ (Rear-Wheel- Steering System) ដែលធ្លាប់បានឃើញនៅក្នុងរថយន្ត F12 TdF។

ការច្នៃម៉ូត

ស្ថិតិនៃការបញ្ចេញសមត្ថភាពប្រហែលជាមិនទាន់គ្រប់គ្រាន់ សម្រាប់ទាក់ទាញចំណាប់អារម្មណ៍នៅឡើយទេ ប៉ុន្តែស្ទាយរបស់វា អាចនឹងធ្វើឱ្យអ្នកលង់ចិត្តលើវា។ ក្រុមហ៊ុន Ferrari បានច្នៃម៉ូតរថយន្តថ្មីមួយគ្រឿងនេះ ដោយជ្រើសយកការច្នៃម៉ូត ពីក្រុមហ៊ុនច្នៃម៉ូតឡានដ៏ល្បី Pininfarina របស់ប្រទេស អ៊ីតាលី ដោយយកម៉ូតតាមរថយន្ត F12 Berlinetta និងបន្ថែមគំនិតច្នៃប្រឌិតថ្មីៗជាច្រើនទៀត ដើម្បីផលិតបានជារថយន្ត ដែលមានរូបរាងដ៏ទាក់ទាញ សក្តិសមនឹងឈ្មោះរបស់វា។ ក្បាំងខាងមុខរាងសំប៉ែត និងជើងទម្របង្អួច (C-Pillar) បានរួមបញ្ចូលនូវសមត្ថភាពខ្យល់ចេញចូល ដែលការច្នៃម៉ូដនេះ ដើម្បីជួយសម្រួលលំហូរខ្យល់ចេញចូល នៅជុំវិញតួរថយន្ត នៅពេលបើកបរក្នុងល្បឿនលឿន។ បន្ថែមលើនេះ រថយន្ត Ferrari 812 ដែលមានចំណុះមនុស្សត្រឹម ២នាក់នេះ មានបំពាក់ភ្លើងស៊ីញ៉ូបួន នៅផ្នែកខាងក្រោយផងដែរ។ ផ្នែកខាងក្នុងនៃរថយន្ត ពុំសូវមានភាពខុសគ្នាពីម៉ូដែលមុនៗទេ ដោយផ្នែកខាងមុខមានអេក្រង់ស្តើងមួយ សម្រាប់បង្ហាញពីកម្រិតល្បឿននៃរថយន្ត និងបន្ថែមឧបករណ៍ថ្មី ដែលអាចបង្វិល ឬក្រឡាស់អេក្រង់នោះបាន។ វាមានបន្ថែមកៅអីអង្គុយស្តង់ដាថ្មី និង ចង្កូតថ្មី ទប់ទល់ជាមួយនឹងកម្លាំងដ៏ខ្លាំងនៃរថយន្ត និងការរចនាម៉ូតចង្កូតថ្មី ដែលមានភាពរលោង និង កាន់តែទាន់សម័យ។

អត្ថន័យនៃឈ្មោះរថយន្ត

អ្នកប្រហែលជាមានចម្ងល់ខ្លះទាក់ទងនឹងឈ្មោះ 812 របស់យានយន្តថ្មីមួយនេះ។ តួលេខនេះតំណាងឱ្យ៖

  • 8 តំណាងឱ្យកម្លាំងម៉ាស៊ីន ៨០០សេះ
  • 12 តំណាងឱ្យម៉ាស៊ីនទាំង១២។

ចង់ស្វែងយល់កាន់តែច្បាស់ ពីភាពអស្ចារ្យនេះ រថយន្តស្ព័រមួយគ្រឿងនេះសូមរងចាំ រហូតដល់រថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Geneva Motor Show ដែលនឹងប្រព្រឹត្តទៅនាខែមីនាខាងមុខនេះ។

Ferrari-812-04

Ferrari-812-05

Ferrari-812-03

Ferrari-812-02

អត្ថបទអ្នកចង់អាន

DisplayPort 2.0 ត្រៀមរួចរាល់សម្រាប់អេក្រង់ 8K

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ក្រុមហ៊ុន VESA បានបង្ហាញអំពីការ update ដ៏ធំបំផុតមួយសម្រាប់ស្តង់ដា DisplayPort PC Display របស់ក្រុមហ៊ុន ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូ...

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

Gaming Mice ថ្មីពី Logitech

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Jun, 2019

ក្រុមហ៊ុន Logitech បាននឹងកំពុងរួមចំណែកក្នុងទំនោរផលិតផលហ្គេមអេឡិចត្រូនិច នៅក្នុងព្រឹត្តិការណ៍ E3 ជាមួយនឹងផលិតផលចំនួន 3 ចេញពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ...

Panasonic បញ្ចេញលក់ FireFox OS Smart TV

ដោយ: H2O 8 PM, Wednesday, 27 May, 2015

Panasonic បានដាក់លក់ Smart TV ដំណើរការដោយ FireFox OS ដើម្បីប្រកួតប្រជែងជាមួយ WebOS Smart TV របស់ LG និង Tizen OS Smart TV របស់ Samsung។ FireFox OS ...

Tomnerb.Com - YouTube Channel