ចូលចិត្តទំនើប

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថាមពលអ៊ីដ្រូសែនរបស់ក្រុមហ៊ុន នៅលើផ្លូវសាធារណៈក្នុងចក្រភពអង់គ្លេស។

ក្រុមហ៊ុន Riversimple បានត្រៀមបង្ហាញវត្តមានរថយន្ត ដែលមានម៉ាស៊ីនប្រើប្រាស់ថាមពលអ៊ីដ្រូសែន ចំនួន២០គ្រឿង សម្រាប់ធ្វើដំណើរលើដងផ្លូវ ក្នុងទីក្រុង Monmouthshire ភាគខាងត្បូងប្រទេសវេល ក្នុងឆ្នាំ ២០១៧។

រថយន្តនេះត្រូវបានចំណាយពេលអស់ ១៥ឆ្នាំ ក្នុងការផលិត ហើយក្រុមហ៊ុនបានបង្ហាញពីគំរូផលិត ផលរថយន្តនេះកាលពីឆ្នាំ ២០១៦។ ក្រុមហ៊ុនមានបំណង ផលិតពាណិជ្ជកម្មផ្សព្វផ្សាយពីម៉ូដែល រថយន្ត Rasa ក្នុងឆ្នាំ២០១៨ និងសង្ឃឹមថាម៉ាស៊ីនរបស់រថយន្ដ ដែលទទួលបានថាមពលពីអ៊ីដ្រូសែន និងទឹក នឹងក្លាយជាវិធីសាស្រ្តប្រកបដោយនិរន្តភាព នៃការផលិតថាមពល។

រថយន្តនេះមានទម្ងន់តែ ៥៨០គីឡូក្រាមប៉ុណ្ណោះ និងមានកៅអីចំនួន០២។ ក្រុមហ៊ុនRiversimple ផលិតរថយន្តក្នុងទម្រង់បែបនេះ ដូច្នេះរថយន្តគឺអាចប្រើប្រាស់ ប្រភពថាមពលធ្វើដំណើរបានកាន់តែឆ្ងាយ។ ចំពោះការធ្វើដំណើរលើដងផ្លូវ សម្រាប់រថយន្តប្រភេទថ្មីនេះ ក្រុមហ៊ុននឹង ធ្វើការទូទាត់ចំណាយទាំងអស់។ ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តអាចបញ្ចូលថាមពលឡើងវិញ ក្នុងរយៈពេល៣នាទី និងមានចម្ងាយ ៣០០ម៉ៃ។ ទោះបីជាប្រភេទរថយន្តនេះ មិនទាន់ផលិតជារថយន្តល្បឿនក៏ដោយ ក៏រថយន្តប្រភេទនេះមានល្បឿនរហូតដល់ ៦០ម៉ៃក្នុងមួយថ្ងៃ ហើយជាល្បឿនស្របច្បាប់លើដងផ្លូវ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេផលិតរថយន្តប្រភេទនេះសម្រាប់ ប្រើប្រាស់លើផ្លូវធម្មតាក្នុងស្រុក (Local Non-Motorway)។

មានរថយន្តដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែនជាច្រើន ដែលមានវត្តមានសម្រាប់លក់លើទីផ្សារ រួម មាន Toyota Mirai។ ការដាក់លក់លើទីផ្សាររបស់រថយន្តប្រភេទនេះ មានកំណត់ ដោយសារម៉ាស៊ីនប្រភេទនេះមានតម្លៃខ្ពស់ ហើយរថយន្តនេះមានតម្លៃ ៦៦,០០០ ផោន។ ប៉ុន្តែដើម្បីជំរុញការ ប្រើប្រាស់ និងការអភិវឌ្ឍន៍ រដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្តល់ការឧបត្ថម្ភថវិកា ដើម្បីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រភពថាមពលដែលកាត់បន្ថយការបំពុល។

កាលពីខែឧសភា ឆ្នាំ២០១៦ នាយកដ្ឋានដឹកជញ្ជូន និងការិយាល័យយានយន្តបំភាយផ្សែងទាប (Low Emission Vehicle) បានប្រកាសថា ថវិកាចំនួន ២លានផោនត្រូវបានផ្គត់ផ្គង់សម្រាប់ការ ផ្លាស់ប្តូរនេះ។

មន្រ្តីម្នាក់បានអះអាងថា «ប្រព័ន្ធ Fuel Cell Electric Vehicle (FCEV) Fleet Support Scheme នឹងធ្វើឱ្យអាជ្ញាធរដែនដី មណ្ឌលសុខភាព កងកម្លាំងប៉ូលីស ក្រុមពន្លត់អគ្គិភ័យ និងក្រុមហ៊ុនឯកជន ធ្វើការដេញថ្លៃការឧបត្ថម្ភថវិកា ដើម្បីបន្ថែមយានយន្តប្រើប្រាស់ថាមពលអ៊ីដ្រូសែន សម្រាប់ក្រុមការងាររបស់ពួកគេ»។

Hydrogen-Car-02

ប្រភព: Wired ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ហេតុផល 3 យ៉ាងដែលអ្នកគួរពាក់ស្រោមដៃនៅពេលសម្អាត

ដោយ: ភារុន 8 AM, Tuesday, 04 Sep, 2018

ទោះបីជាអ្នកប្រើដៃលាងសម្អាតចាន ឬ ជូតសម្អាតអ្វីផ្សេងៗទៀតក៏ដោយ អ្នកគួរតែពាក់ស្រោមដៃដើម្បីថែរក្សាសុខភាពស្បែក និង មានអនាម័យល្អក្នុងការរស់នៅ។ ស្រោមដៃគឺរប...

ប្រើប្រាស់កម្មវិធី ចាក់សោរលើទូរសព្ទ ដើម្បីសុវត្ថិភាព

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ជាមួយនឹងព័ត៌មានជាច្រើន កំពុងនិយាយអំពី ការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន និងមានការតាមដានលើទូរសព្ទពី CIA នៅតាមព្រំដែនអន្តរជាតិ មនុស្សភាគច្រើនកំពុងស្វែងរក...

មកដឹង! គន្លឹះក្នុងការប្រើប្រាស់ សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិច WeGo App

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

ទីផ្សារដឹកជញ្ជូនសព្វថ្ងៃ គឺមានភាពសម្បូរបែបខ្លាំងមែនទែន គាប់ផ្សំជាមួយការជឿនលឿនខាងបច្ចេកវិទ្យាផងនោះ បានធ្វើឱ្យសម័យថ្មីនេះ បើសិនជាប្រិយមិត្តចង់ហៅ សេវា...

ឧបករណ៍ប្រកាសអាសន្នអគ្គីភ័យដ៏ឆ្លាតវៃ Nest Protect Smoke & Carbon Monoxide Alarm

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

បច្ចុប្បន្នគ្រោះអគ្គីភ័យ ជាបញ្ហាចោទដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងអាកាសធាតុក្តៅហួតហែង។ អគ្គីភ័យបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងវត្ថុមានតម្លៃ...

Tomnerb.Com - YouTube Channel