ចូលចិត្តទំនើប

រថយន្តចាស់កាលពី 15 ឆ្នាំមុន នៅតែមានប្រជាប្រិយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលអ្នកទិញរថយន្តថ្មីមួយគ្រឿង ជាទូទៅអ្នកតែងមានបំណងប្រាថ្នាធំមួយ គឺអ្នកចង់ប្រើប្រាស់ វាឱ្យបានយូរ។ បើសិនជាអ្នកចេះថែរក្សាបានល្អ អ្នកអាចប្រើប្រាស់រថយន្តបានយូរឆ្នាំ និងអាចបន្តរថយន្តរបស់អ្នក ទៅអ្នកប្រើប្រាស់ដទៃទៀតផង។ គេហទំព័រ iSeeCars ថ្មីៗនេះបានធ្វើការសិក្សា មួយដើម្បីពិនិត្យមើលម៉ូដែលរថយន្ត ដែលនៅតែមានអ្នកប្រើប្រាស់ អស់រយៈពេល 15 ឆ្នាំមកហើយ។ នៅក្នុងចំណោមម៉ូដែលរថយន្តទាំង 15 មានម៉ូដែលផលិតដោយក្រុមហ៊ុនជប៉ុនចំនួន 14 គ្រឿង និងមានរថយន្តផលិតដោយប្រទេសអាល្លឺម៉ង់ តែមួយគ្រឿងប៉ុណ្ណោះ។
លោក Phong Ly ជានាយកប្រតិបត្តិនៃគេហទំព័រ iSeeCars.Com បាននិយាយថា «ខណៈដែលរថយន្តត្រូវបានប្រើប្រាស់ នៅលើផ្លូវថ្នល់អស់រយៈពេលមួយទសវត្សន៍ ជាចំណុចដ៏ខ្លាំងនៃរថយន្តមួយគ្រឿង ហើយគុណភាពរបស់រថយន្តដែលបានផលិតឡើង បានលើកកម្ពស់ស្តង់ដារថយន្តលើសពីរយៈពេល 10 ឆ្នាំ។ ក្រុមហ៊ុនផលិតយានយន្តរបស់ជប៉ុន ត្រូវបានគេទទួលស្គាល់លើគុណភាព និងស្តង់ដាដែលអាចជឿទុកចិត្តបាន ដូច្នេះវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលរថយន្តទាំងនោះ អាចឈានដល់ការប្រើប្រាស់បានរហូតដល់ 15 ឆ្នាំ»។
1. Toyota Highlander: ចេញលក់តាំងពីឆ្នាំ 2000 រហូតមកទល់បច្ចុប្បន្ន ហើយមានការវិវត្តជាបន្តបន្ទាប់ ក្នុងបីដំណាក់កាលធំៗ។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-01
2. Toyota Sienna: ជាប្រភេទរថយន្ត Minivan ដែលមានវត្តមានលើទីផ្សារតាំងពីឆ្នាំ 1997។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-02

3. Toyota Tundra: វាមានវត្តមាននៅក្នុងឆ្នាំ 1999 ជាប្រភេទរថយន្ត Pick-Up ដែល ផលិត ដោយរោងចក្រក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Toyota របស់ជប៉ុន។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-03

4. Toyota Prius: នេះជាប្រភេទរថយន្ត Hybrid Electric ពេញលេញមួយបែប ដែលផលិតដោយក្រុមហ៊ុន Toyota និងមានដាក់លក់តាំងពីឆ្នាំ 1997។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-04
5. Toyota RAV4: ជាប្រភេទរថយន្ត Compact Crossover SUV ដំបូងដែលមានវត្តមាន ក្នុងប្រទេសជប៉ុន និងអឺរ៉ុប ក្នុងឆ្នាំ 1994 និងនៅក្នុងតំបន់អាមេរិកខាងជើងក្នុងឆ្នាំ 1995។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-05
6. Honda Odyssey: នេះជាប្រភេទរថយន្ត Minivan ដែលផលិតដោយក្រុមហ៊ុន Honda និងមានវត្តមានក្នុងឆ្នាំ 1994 ហើយបច្ចុប្បន្នវាផលិតក្នុងជំនាន់ទី 5។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-06
7. Toyota Sequoia: រថយន្តនេះផលិតឡើងជាប្រភេទរថយន្ត SUV ពេញទំហំ និងទាញចេញពីម៉ូដរថយន្ត Tundra។ វាត្រូវបាននាំមកកាន់ទីផ្សារនៅក្នុងឆ្នាំ 2000។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-07
8. Toyota Tacoma: នេះជាប្រភេទរថយន្ត Pickup Truck ផលិតនៅសហរដ្ឋអាមេរិកដោយ Toyota នៅក្នុងឆ្នាំ 1995។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-08

9. Honda CR-V: ប្រភេទរថយន្ត Compact Crossover មួយនេះមានវត្តមានក្នុងឆ្នាំ 1995។ វាជាប្រភេទរថយន្តដែលប្រើប្រាស់ទម្រង់ Honda Civic រួមជាមួយការចនារូបរាង បែប SUV។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-09

10. Toyota Avalon: នេះជារថយន្តប្រភេទ Front-Wheel-Drive Sedan ធំជាងគេរបស់ ក្រុមហ៊ុន Toyota ដែលមានលក់នៅក្នុងសហរដ្ឋអាមេរិក កាណាដា Puerto Rico និង អាស៊ីបូព៌ា។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-010
11. Acura MDX: មានឈ្មោះមួយទៀតគឺ Honda MDX ដែលមាននៅក្នុងប្រទេសជប៉ុន និងអូស្រ្តាលី តែក្នុងជំនាន់ទីមួយប៉ុណ្ណោះ។ វាជារថយន្តទំហំកណ្តាល មានកៅអី 3 ជួរ និងជាប្រភេទរថយន្តឍ Crossover Luxury ផលិតដោយក្រុមហ៊ុន Honda ជ្រកក្រោម ស្លាកសញ្ញាលំដាប់ខ្ពស់ Acura នៅក្នុងឆ្នាំ 2000។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-011
12. Toyota Camry: នេះជារថយន្តដែលមានលក់ជាអន្តរជាតិ មានវត្តមាននៅក្នុងទីផ្សាតាំង ពីឆ្នាំ 1982 ឆ្លងកាត់ការវិវត្តជាច្រើនដំណាក់កាល។

 

13. Subaru Forester: នេះជាប្រភេទរថយន្ត Crossover SUV ផលិតតាំងពីឆ្នាំ 1997 ដោយក្រុមហ៊ុន Subaru។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-013
14. Nissan Frontier: នេះជាឈ្មោះរថយន្ត Nissan ជំនាន់ D22 និង D40 ដែលត្រូវបានហៅនៅក្នុងសហរដ្ឋអាមេរិក និងត្រូវបានហៅថា Nissan Navara នៅតំបន់អាស៊ី និងអឺរ៉ុប។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-014
15. Volkswagen Golf: នេះជាប្រភេទរថយន្ត សម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារ ផលិតតាំង ពីឆ្នាំ 1974 និងដាក់លក់ទូទាំងពិភពលោក ឆ្លងកាត់ការវិវត្ត 7 ដំណាក់កាល ក្នុងរូបរាង ខុសៗគ្នា និងមានឈ្មោះខុសៗគ្នាទៅតាមតំបន់។

Cars-people-are-still-driving-after-15-years_car_news_cambodia_tomnerb-015

ប្រភព: fortune ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

ក្រុមហ៊ុន Apple, Google, Facebook និង Microsoft… កំពុងដាក់ពាក្យស្នើរសុំ FCC សម្រាប់ការតភ្ជាប់បណ្តាញ Wi-Fi ល្បឿនលឿនបំផុត

ដោយ: ភារុន 8 AM, Thursday, 25 Jul, 2019

វាកម្រណាស់ ក្នុងការមើលឃើញថាក្រុមហ៊ុន Apple, Google, Microsoft, Facebook, HP, Qualcomm, Intel, Broadcom, និង Marvell បានដើរនៅលើផ្លូវតែមួយ។ ក្រុមហ៊ុន...

ជម្រើសកាមេរ៉ា សម្រាប់ការដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

នៅពេលអ្នកធ្វើដំណើរកំសាន្ត នារដូវវស្សមកាល ជាទូទៅអ្នកពិតជាចង់យកកាមេរ៉ាជាប់នឹងខ្លួន ទោះ បីកាមេរ៉ាទូរសព្ទ Smartphone របស់អ្នក ក៏ពុំអាចបំពេញតម្រូវការថតរ...

សូមណែនាំគំរូរថយន្ត Bugatti Type 57T 2017

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទទួលយកព័ត៌មានថ្មី អំពីរថយន្តម៉ូដែលថ្មី ឆ្នាំ 2017 នោះគឺរថយន្ត Bugatti Type 57T។ រថយន្ត Bugatti C...

Tomnerb.Com - YouTube Channel