ចូលចិត្តទំនើប

រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ្ងៃនេះ

ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018

ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Chiron, Pagani Huayra BC, Koenigsegg Agera RS, Porsche 918, និង Ferrari LaFerrari ជាដើម។ លើសពីនេះរថយន្តទាំងនេះសុទ្ធតែមានតម្លៃច្រើនជាង 1 លានដុល្លារ ដូច្នេះលុះត្រាតែអ្នកជាមហាសេដ្ឋី ឬ អ្នកស្នងមរតករាប់ពាន់លានដុល្លារទើបមានលទ្ធភាពទិញរថយន្តទាំងនេះមកប្រើប្រាស់បាន។ ប៉ុន្តែប្រសិនបើអ្នកជាមានលទ្ធភាពមធ្យមដែលអាចទិញរថយន្តមានតម្លៃត្រឹមតែក្រោម 25 ម៉ឺនដុល្លារ អ្នកអាចមានជម្រើសច្រើន។

ខាងក្រោមនេះគឺជារថយន្តកំពូលៗចំនួន 6 គ្រឿងដែលរថយន្តទាំងនេះមានល្បឿនលឿនជាងរថយន្តស្ព័រធម្មតាច្រើន ដូច្នេះអ្នកអាចរកទិញបាននៅថ្ងៃនេះក្នុងតម្លៃក្រោម 20 ម៉ឺនដុល្លារ៖
1. រថយន្ត Chevrolet Corvette ZR-1 2019
អ្នកគាំទ្ររថយន្តម៉ាក Chevrolet ពិតជាមានការសប្បាយរីករាយបើដឹងថារថយន្តម៉ាក Chevrolet Corvette ZR-1 2019 លក់ក្នុងតម្លៃត្រឹមតែ 121.000$ ប៉ុណ្ណោះ ដែលជាតម្លៃមួយដ៏សមរម្យបំផុតក្នុងចំណោមម៉ាករថយន្តល្បីៗនៅលើពិភពលោក។ ZR-1 2019 មានល្បឿនលឿនបំផុតក្នុងអត្រាប្រហែល 341 គីឡូម៉ែត្រក្នុងមួយម៉ោង។

2. រថយន្ត Acura NSX 2019
រថយន្ត Acura NSX 2019 មានបំពាក់ ម៉ូទ័រ V6 និង ម៉ាស៊ីន Turbocharge ភ្លោះ ព្រមទាំងម៉ូទ័រអគ្គិសនីចំនួន 3 គឺ 2 នៅខាងមុខ និង 1 នៅខាងក្រោយ។ Acura NSX ថ្មីនេះមានកម្លាំង 573 សេះ និង កម្លាំងរង្វិលជុំ 476 ដែលធ្វើរថយន្តមានល្បឿនលឿនបំផុត 308 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Acura NSX ថ្មី អាចក្លាយជារបស់អ្នកដែលចាប់ផ្តើមក្នុងតម្លៃមូលដ្ឋាននោះគឺ 157.500$ ប៉ុណ្ណោះ។

3. រថយន្ត Audi R8 2018
រថយន្ត Audi R8 2018 មានប្រហែល 50% នៃគ្រឿងបន្លាស់ដូចគ្នាទៅនឹងរថយន្តប្រណាំង R8 GT3 LMS ប៉ុន្តែ Audi R8 ជារថយន្តទំនើបមួយដែលមានភាពស្និទ្ធស្នាលបំផុតជាមួយការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្តម៉ាកនេះត្រូវបានលក់ក្នុងតម្លៃ 177.000$។

4. រថយន្ត Mercedes-AMG GT-R 2018
ចំពោះអ្នកដែលគ្មានលទ្ធភាពទិញរថយន្ត Mercedes-Benz SLS AMG ដ៏ស្រស់ស្អាតនេះ ប៉ុន្តែរថយន្ត Mercedes-AMG GT-R 2018 គឺសក្តិសមបំផុតសម្រាប់អ្នក។ រថយន្តម៉ាកនេះមានតម្លៃ 157.000$ ហើយមានល្បឿនលឿនបំផុត 328 គីឡូម៉ែត្រក្នុងមួយម៉ោង។

5. រថយន្ត McLaren 570S 2018
រថយន្តម៉ាក McLaren 570S 2018 នេះមានបំពាក់ ម៉ូទ័រ V8 និង ម៉ាស៊ីន Turbocharge ភ្លោះ ព្រមទាំងមានកម្លាំង 562 សេះ និង កម្លាំងរង្វិលជុំ 443 ដែលធ្វើរថយន្តមានល្បឿនលឿនបំផុត 328 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តម៉ាកនេះមានតម្លៃ 191.000$ ប៉ុណ្ណោះ។

6. រថយន្ត Porsche 911 Turbo 2018
រថយន្ត Porsche 911 Turbo ថ្មីនេះមានបំពាក់ម៉ាស៊ីន Turbocharge ភ្លោះ និង ម៉ូទ័រ boxer-six ដែលផ្តល់កម្លាំង540 សេះ និង កម្លាំងរង្វិលជុំ 486 ដែលធ្វើរថយន្តមានល្បឿនលឿនបំផុត 330 គីឡូម៉ែត្រក្នុងមួយម៉ោង។ 911 Turbo នេះចាប់ផ្តើមក្នុងតម្លៃក្រោម 162.000$ ប៉ុន្តែប្រសិនបើអ្នកចង់បានថាមពលបន្ថែមជាមួយកម្លាំង 607 សេះនោះអ្នកចំណាយរហូតដល់ 191.000$។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ឥលូវស្រុកខ្មែរ មានស៊ីនបោកភ្លោះទៀត

ដោយ: WangSang 1 AM, Friday, 29 Jul, 2016

ឥលូវនេះក្រុមហ៊ុន LG  បាននាំចូលផលិតផលស៊េរីសំរាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានដ៏ថ្មីស្រឡាងមួយទៀតហើយនិងសំរាប់បំពេញនូវតំរូវការ ក៏ដូចជារួមចំណែកផ្តល់នូវភាពកា...

ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ Apple បានហើយ

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូ...

Ultra-spec 2000 វ៉ែនតាពិសេសការពារភ្នែក ពីពន្លឺអេក្រង់ទូរស័ព្ទ

ដោយ: ស. លីង 8 PM, Tuesday, 15 Aug, 2017

ប្រសិនបើអ្នកសម្លឹងអេក្រង់ច្រើន ភ្នែករបស់អ្នកនឹងអន់ខ្សោយ សុខភាពរបស់អ្នកក៏ធ្លាក់ចុះដែរ។ ពន្លឺចេញពីអេក្រង់ទូរស័ព្ទស្រូបឋាមពលភ្នែក និងពីក្នុងខ្លួនរបស់អ...

តោះ! មកស្គាល់ ពីតិចនិចស្តាប់តន្ត្រី ឬ ចម្រៀងនៅលើ YouTube ដោយបិទអេក្រង់

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

អ្នកប្រើប្រាស់ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធ Android នាពេលឥឡូវកំពុងទទួលបានភាពរីករាយ ដោយសារតែក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វ...

Tomnerb.Com - YouTube Channel