ចូលចិត្តទំនើប

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ប្រទេសអាល្លឺម៉ង់ ដែលមានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គន្លងផ្លូវរថភ្លើងនេះ គឺជាផ្នែកដំបូងនៃការច្នៃផ្លូវរត់ សម្រាប់រយៈពេល ៤សប្តាហ៍ ដើម្បីធ្វើតេស្តអំពីប្រសិទ្ធភាពនៃប្រព័ន្ធផ្គត់ផ្គង់ថាមពល និងប្រព័ន្ធហ្រ្វាំងអគ្គិសនី។ ក្រុមហ៊ុន Alstom បាននិយាយថារថភ្លើងនេះ នឹងធ្វើការសាកល្បងដោយមានមនុស្សជិះ ក្នុងទូររថភ្លើងក្នុងឆ្នាំ ២០១៨ នៅប្រទេស អាល្លឺម៉ង់ និងអាចមកដល់ចក្រភពអង់គ្លេស យ៉ាងឆាប់បំផុតក្នុងឆ្នាំ ២០២១។

យោងតាមការបង្ហាញក្នុងឆ្នាំ ២០១៦ រថភ្លើង Coradia iLint គឺជារថភ្លើងដឹកអ្នកដំណើរដែលមានកម្ពស់ជាន់ទាប ដំបូងបង្អស់របស់ពិភពលោក ដែលប្រើប្រាស់ថាមពលអគ្គិសនី ដែលបានមកពីចំហេះអ៊ីដ្រូសែន។ ចំហេះអ៊ីដ្រូសែន បង្កើតបានជាថាមពលអគ្គិសនី ដោយការរួមបញ្ចូលគ្នារវាងអាតូមអ៊ីដ្រូសែន និងអុកស៊ីនសែន ដើម្បីផលិតជាចរន្តអគ្គិសនី។ ចំហេះនេះត្រូវបានប្រើប្រាស់នៅ ក្នុងរថយន្ត ដូចជារថយន្ត Toyota Mirai ប៉ុន្តែត្រូវបានបរាជ័យក្នុងការអនុម័តជាសកល។

អង្គភាពគ្រប់គ្រងព័ត៌មានថាមពល (Energy Information Administration) របស់សហរដ្ឋអាមេរិក និយាយថាវិធីសាស្រ្តបង្កើតឥន្ធនៈ មានប្រសិទ្ធភាព ២ ទៅបីដង ច្រើនជាងម៉ាស៊ីនចំហេះខាងក្នុង ដែលប្រើប្រាស់ប្រេងសាំង។ ស្របជាមួយគ្នានេះ ចំហេះអ៊ីដ្រូសែនមិនមានបង្កើតការបំពុល ណាមួយ ដូចជាឧស្ម័ននៃផ្ទះកញ្ចក់ឡើយ។ រថភ្លើង iLint គ្រាន់តែបញ្ចេញចំហាយ និងកំណកទឹក ប៉ុណ្ណោះ។

ដើម្បីផ្តល់ថាមពលទៅកាន់រថភ្លើង Coradia iLint ក្រុមហ៊ុន Alstom បានស្ថានីយផ្គត់ផ្គង់អ៊ីដ្រូសែនផ្ទាល់ ស្របតាមបណ្តោយផ្លូវរថភ្លើងក្នុងក្រុង Salzgitter ដែលជាកន្លែងដែលហ្គាសត្រូវបាន បញ្ចូលទៅក្នុងធុងទូររថភ្លើង។ ក្រុមហ៊ុនបានរៀបរាប់ថា៖ «ការប្រើប្រាស់ថាមពលអ៊ីដ្រូសែនសម្រាប់ការរត់សាកល្បង គឺធ្វើឡើងដោយផលិតផល នៃដំណើរការឧស្សាហកម្ម ដែលជាការប្រើប្រាស់ឡើងវិញ នូវផលិតផលកាកសំណល់។» ក្រុមហ៊ុនបានបន្ថែមទៀតថា រថភ្លើងនេះក៏អាចដើរ ដោយថាមពលប្រេងឥន្ធនៈផងដែរ។

Train-Hydrogen-02

ក្នុងអំឡុងពេលធ្វើការសាកល្បង រថភ្លើងមួយនេះត្រូវបានធ្វើតេស្ត ជាមួយល្បឿនលឿនបំផុត ក្នុងកម្រិត ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មុនពេលការធ្វើតេស្តចាប់ផ្តើម មុខងារអគ្គិសនី និងចំហេះរបស់រថភ្លើងត្រូវបានធ្វើតេស្ត និងត្រួតពិនិត្យរួចរាល់។ លោក Didier Pfleger អនុប្រធានក្រុមហ៊ុន Alstom Germany and Austria បាននិយាយថា៖ «ថ្ងៃនេះប្រព័ន្ធទំនាញថ្មីរបស់យើង ដែលទទួលបានការធ្វើតេស្ត ដ៏ជោគជ័យអស់ពេលជាយូរមកហើយ ត្រូវបានប្រើប្រាស់នៅលើរថភ្លើងជាលើកដំបូង ជាជំហានដ៏ធំឆ្ពោះទៅរកមធ្យោបាយធ្វើដំណើរចល័ត ដែលគ្មានការបំពុលនៅក្នុងតំបន់អឺរ៉ុប»។ ទោះបីរថភ្លើងមួយនេះ ត្រូវបានដំណើរការសាកល្បង ក៏វាពុំទាន់អាចដឹកអ្នកដំណើរបាននៅឡើយទេ។ ក្រុមហ៊ុនAlstom និយាយថាអ្នកដំណើរដំបូង សម្រាប់ការសាកល្បងលើរថភ្លើង នេះគឺគ្រោងនឹងធ្វើឡើង នៅតាមបណ្តោយផ្លូវ Buxtehude-Bremervörde-Bremerhaven-Cuxhaven នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងដំណើរការនៅឆ្នាំក្រោយ។ ក្រុមហ៊ុនក៏បាននិយាយថារថភ្លើងអាចប្រើប្រាស់បាន នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២១ បើសិនជាការធ្វើតេស្ត នៅអាល្លឺម៉ង់ទទួលបានជោគជ័យ និងនៅពេលដែលអង់គ្លេសបានបញ្ចប់ភារកិច្ច ដ៏ធំនៃផែនការផ្គត់ផ្គង់ថាមពល អ៊ីដ្រូសែននៅទូទាំងប្រទេស។ នាពេលបច្ចុប្បន្ន មិនមានផែនការដាក់ឱ្យមានដំណើរការ នេះនៅឡើយ ទេ ទោះបីជាបច្ចុប្បន្នចក្រភពអង់គ្លេស មានស្ថានីយផ្គត់ផ្គង់ថាមពលអ៊ីដ្រូសែនចំនួន ៨កន្លែងហើយក្តី។ រដ្ឋាភិបាលអង់គ្លេស បានសន្យាបង្កើតប្រព័ន្ធយានយន្ត ដែលគ្មានការបំពុលឱ្យបាននៅក្នុងឆ្នាំ ២០៥០។ ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានការជំរុញឱ្យានការបង្កើតស្ថានីយអ៊ីដ្រូសែន តាមរយៈការផ្តល់សិទ្ធិនៅទូទាំងប្រទេស។ កាលពីខែតុលា ឆ្នាំ២០១៦ ទស្សនាវដ្តី WIRED បាននិយាយអំពីការបញ្ចេញទឹក ពីចំហេះថាមពលអ៊ីដ្រូសែន របស់រថយន្ត Toyota Mirai។ ក្រុមហ៊ុន Toyota និយាយថាពួកគេបានចំណាយពេល ២០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ម៉ូដែលយានយន្ត Fuel Cell ដំបូង ហើយពួកគេជឿជាក់ថាបច្ចេកវិទ្យានេះ នឹងត្រូវបានប្រើប្រាស់ក្នុងរថយន្តនាពេលអនាគត ទោះបី បច្ចុប្បន្នរថយន្តប្រភេទនេះមានតម្លៃ ៦៦,០០០ផោនក៏ដោយ។ ក្រុមហ៊ុនដទៃទៀត ដូចជា Honda, Lexus, Audi និងក្រុមហ៊ុនផលិតរថយន្តដទៃទៀត បានបង្ហាញពីសញ្ញានៃផែនការអភិវឌ្ឍថាមពលចំហេះអ៊ីដ្រូសែន សម្រាប់រថយន្តរបស់ពួកគេរួចហើយ។

Train-Hydrogen-04

Train-Hydrogen-03

ប្រភព: Wired ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ទូរសព្ទ Mi CC ផលិតផលឡើងសម្រាប់យុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi ថ្មីៗនេះកំពុងជួបប្រទះនឹងបញ្ហាក្នុងការលក់ផលិតផលទូរសព្ទដៃ ដូច្នេះហើយបានជាពេលនេះក្រុមហ៊ុននេះកំពុងផ្សព្វផ្សាយការផ្តល...

អ្វីដែលគួរស្វែងយល់ មុនពេលជួសជុលបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

ការជួសជុលបន្ទប់ទឹក អាចជាបញ្ហាចោទដ៏ធំមួយ ទោះបីជាអ្នកមានបទពិសោធន៍ច្រើន ក្នុងការកែច្នៃម៉ូតឡើងវិញក៏ដោយ។ ការសហការជាមួយអ្នកមានជំនាញពិតប្រាកដ គឺជាគន្លឹះ ដ...

Nikon D3300 កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញលម្អិតអំពីសមត្ថភាពកាមេរ៉ាជំនាន់ថ្មី Nikon D3300 សម្រាប់មិត្តអ្នកអានដែលកំពុងស្វែងរកកាមេរ៉ាដ៏ល្អមួយគ្រឿង។ គុណភាពរូបភាព...

Apple កំណត់សម្រាប់ iPhone Event

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

ក្រុមហ៊ុន Apple ទើបនឹងផ្ញើលិខិតអញ្ជើ សម្រាប់ព្រឹតិ្តការណ៍ប្រចាំឆ្នាំ iPhone Event ដែលនឹងប្រពឹត្តទៅនាថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ ហើយព័ត៌មាននេះទទួលបា...

Tomnerb.Com - YouTube Channel