ចូលចិត្តទំនើប

យឺតពេលទេសម្រាប់ Samsung Smart Speaker?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018

នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ ផ្តល់នូវតំរុយខ្លីៗ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញទូរសព្ទ Galaxy Note 9។

ផលិតផល Galaxy Home ចូលរួមជាមួយទីផ្សារដ៏ចង្អៀតនៃផលិតផល Speaker ដែលប្រើប្រាស់ការបញ្ជារដោយសម្លេង ដូចជាផលិតផលរបស់ Amazon, Google និង Apple។ ក្រុមហ៊ុន Amazon ជាក្រុមហ៊ុនដំបូងដែលឈានជើងចូលក្នុងវិស័យនេះ ជាមួយនឹងឧបករណ៍ Echo ដំបូង នៅក្នុងឆ្នាំ 2014។ ដូច្នេះពេលនេះ ក្រុមហ៊ុន Samsung កំពុងស្ថិតនៅក្នុងទីតាំងរត់ដេញតាមឱ្យទាន់គេ នៅក្នុងទីផ្សារបច្ចេកវិទ្យាមួយនេះ។

ក្រុមហ៊ុន Samsung មិនបានបរិយាយច្រើនទេអំពីផលិតផលថ្មីនេះ ក្រៅពីការបង្ហាញមុខងារ Sound Steer ដែលអាចបង្កើនប្រសិទ្ធភាពសម្លេង អាស្រ័យលើទីតាំងដែលអ្នកឈរជើងនៅក្នុងបន្ទប់។ ព្រមគ្នាជាមួយឧបករណ៍បំពងសម្លេងឆ្លាតវៃដទៃទៀត អ្នកប្រើប្រាស់អាចដំណើរការឧបករណ៍ និងសំណូមពរបទចម្រៀងជាមួយនឹងឃ្លាគន្លឹះសាមញ្ញងាយៗមួយចំនួន ដូចជាពាក្យ Hey Bixby ជាដើម។
ជាមួយរូបរាងមូលកោងទាំងសងខាង រាបស្មើនៅផ្នែកខាងលើ និងមានជើងតូចៗពណ៌ប្រាក់ចំនួន 3 ដើម វាបានក្លាយជារឿងកំប្លែងមួយនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលមនុស្សមួយចំនួនយកវាជាប្រធានបទកំប្លុកកំប្លែង។

មិនមានព័ត៌មានណាមួយចេញពីក្រុមហ៊ុន Samsung ដែលបង្ហាញពីតម្លៃរបស់ Galaxy Home ឡើយ រួមទាំងកង្វះខាតព័ត៌មានអំពីពេលវេលាចចេញលក់ និងអត្ថប្រយោជន៍របស់វាផងដែរ។ ចម្លើយសម្រាប់សំណួរទាំងនេះនឹងផ្តល់នូវសញ្ញាមួយចំនួន អំពីទំហំនៃភាពប្រឈម ដែលក្រុមហ៊ុន Samsung នឹងត្រូវជួបប្រទះ នៅពេលវាត្រូវការពេលរត់តាមឱ្យទាន់ក្រុមហ៊ុន Amazon និង Google ដែលនាពេលនេះកំពុងឈានមុខនៅក្នុងវិស័យនេះ។

លោក Jitesh Ubrano មន្រ្តីជាន់ខ្ពស់ផ្នែកការវិភាគការស្រាវជ្រាវនៅក្នុងទីផ្សារផលិតផលបច្ចេកវិទ្យាទំនើប របស់ក្រុមហ៊ុន IDC បាននិយាយថា «នេះពិតជាយឺតពេលហើយសម្រាប់ការប្រឡូកចូលក្នុងទីផ្សារ Smart Speaker ហើយយឺតជាងក្រុមហ៊ុន Apple ទៅទៀត ដោយ Apple បានបញ្ចេញលក់ HomePod តាំងពីដើមឆ្នាំនេះ។
លោក Justin Denison នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Samsung Electronics នៅតំបន់អាមេរិកបានរៀបរាប់ប្រាប់គេហទំព័រ CNNMoney ថា Smart Speaker គឺជាធាតុចូលដ៏សមស្របមួយសម្រាប់ក្រុមហ៊ុន ដោយវាអាចផ្តល់នូវការវិនិយោគក្នុងវិស័យតំណភ្ជាប់ជាមួយរថយន្ត ឧបករណ៍សម្លេងលំដាប់ខ្ពស់ បច្ចេកវិទ្យា AI និងបច្ចេកវិទ្យា Internet of Things។ ខណៈដែលលោក Denison មិនបានពិភាក្សាអំពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសម្រាប់ Galaxy Home ក្តី ប៉ុន្តែគាត់បានបញ្ជាក់ថាវាពិតជាផ្តល់នូវសម្លេងមួយបែបខុសពីគេ។ គាត់បន្ថែមថា«ក្រុមហ៊ុនជឿជាក់ថាមនុស្សទាំងអស់ពិតជាចង់សាកល្បងជាមួយបទពិសោធន៍ Premium Audio ថ្មី ហើយពួកគេក៏ចង់ប្រើប្រាស់វាដោយឆ្លាតវៃដែរ»។
នេះជាមូលហេតុពន្យល់ថាហេតុអ្វីបានជា Galaxy Home គាំទ្រជាមួយ Spotify ហើយក្រុមហ៊ុននេះច្បាស់ណាស់ថាសង្ឃឹមថាអាចទាក់ទាញអតិថិជនពីក្រុមហ៊ុន Apple បាន ទើបបានជាក្រុមហ៊ុនបង្ហាញអំពីកម្រិតគុណភាពសម្លេងខ្ពស់ ជាចំណុចទាក់ទាញការលក់របស់ Smart Speaker ថ្មីនេះ។ ប៉ុន្តែអ្នកវិភាគមួយចំនួនលើកឡើងថាភាពជោគជ័យរបស់ Galaxy Home ស្ថិតនៅលើភាពប្រសើរឡើងនៃ Bixby។ មុខងារ Voice Assistant របស់ Samsung មានកង្វះខាតសមត្ថភាពមួយចំនួនដែលគូប្រជែងដូចជា Alexa, Siri និង Google Assistant មាន។
លោក Werner Goertz នាយកផ្នែកស្រាវជ្រាវរបស់ Gartner បានរៀបរាប់ថា «Bixby ត្រូវនាំមកនូវអ្វីដែលក្រុមហ៊ុនដទៃមិនទាន់មាន។ វាជាករណីនៃការប្រើប្រាស់នានា ដែលបង្ហាញពីភាពខុសគ្នារវាង Smart Speaker ទាំងនោះ។

យ៉ាងណាមិញ គេជឿជាក់ថា ក្រុមហ៊ុន Samsung ពិតជាអាចនាំមកជូននូវ Smart Speaker ដែលនឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Oppo មានបញ្ហាជាមួយ Benchmark Test

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

កាលពីខែមុន ក្រុមហ៊ុន Huawei ត្រូវបានគេចាប់បានថា កំពុងប្រើប្រាស់ល្បិចនៅក្នុងការធ្វើតេស្ត Benchmark សម្រាប់ទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន ដែលក្នុងនោះរួ...

ឧបករណ៍សាកថ្ម ចល័តល្អបំផុតសម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 9 PM, Sunday, 27 May, 2018

ការសាកថ្មទូរសព្ទ គឺនៅតែជាកាតព្វកិច្ចដែលត្រូវធ្វើប្រចាំថ្ងៃ ដូច្នេះអ្នកប្រហែលជាចង់ឱ្យការអនុវត្តជាប្រចាំនេះ កាន់តែងាយស្រួល។ អ្នកអាចកាត់ផ្តាច់ចំណងរវាង...

iPhone ថ្មីជាមួយនឹង Apple Pencil អាចចេញនៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

«បើសិនជាអ្នកប្រើប្រាស់ប៊ិច Stylus វានឹងរំខានដល់ការប្រើប្រាស់ទូរសព្ទ» នេះជាសម្តីរបស់លោក Steve Jobs ដែលបានលើកឡើង ក្នុងអំឡុងព្រឹត្តិការណ៍ណែនាំពីទូរសព្...

LG ត្រៀមបង្អួត អេក្រង់ OLED មូរបាន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

កាលពីឆ្នាំ 2014 LG បានប្រកាសថា កំពុងអភិវឌ្ឍអេក្រង់ OLED ទំហំ 18អីុញ ដែលអាចមូរឱ្យកោងងដូចក្រដាសបាន ហើយនៅពេលថ្មីៗនេះខាង LG បានត្រៀមខ្លួនរួចជាស្រេចហើយ ...

Tomnerb.Com - YouTube Channel