ចូលចិត្តទំនើប

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

ដោយ: ទំនើប 8 PM, Thursday, 04 Jan, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺអោយកាន់តែច្បាស់ និងមានបន្ថែមជម្រើសការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)។

ម៉ូនីទ័រ LG សេរ៊ីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើរការជាមួយកម្មវិធី Nanometer-sized particles ទៅនិងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកំលាំង និងភាពសុទ្ធទៅលើពណ៍អេក្រង់ សម្រាប់ជាបទពិសោធន៍នៃការទស្សនាថ្មី និងដូចពិតៗ។

LG-shows-off-the-world_technology_news_cambodia_tomnerb-0

ម៉ូនីទ័រប្រភេទថ្មីនេះអាចធ្វើការបង្ហាញដល់ទៅ 98 ភាគរយនៃស្រមោលពណ៍ DCI-P3 ដែលអាចប្រៀបទៅនិងម៉ូនីទ័រដែលប្រើប្រាស់ការងារក្រាហ្វិច (Graphic) របស់ Master Hollywood blockbusters។

លោក Chang Ik-hwan ប្រធានផ្នែកអាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បានមានប្រសាសន៏ថា “ពួកយើងភាគច្រើនចំណាយពេលរាប់ពាន់ម៉ោងនៅមុខម៉ូនីទ័រជារៀងរាល់ខែ ហើយទាំងដែលម៉ូនីទ័រភាគច្រើនវាមិនមែនជាផលិតផលដែលមានបច្ចេកវិទ្យាល្អ ឬ អេក្រង់ដែលមានការវិវត្តិចុងក្រោយនោះទេ។ បុន្តែជាមួយបច្ចេកវិទ្យាម៉ូនីទ័រដ៍ប្រណិតចុងក្រោយរបស់ LG ពិតជាដំណោះស្រាយយ៉ាងអស្ចារ្យ ដែលអាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់យ៉ាងរីករាយ ជាមួយនិងអេក្រង់កំរិតគុណភាពភ្លឺច្បាស់ល្អឥត់ខ្ចោះ។

LG-shows-off-the-world_technology_news_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

LG នឹងបង្ហាញ Laptop មានទង្ងន់ស្រាលបំផុត ដែលមានទំហំ 17 អ៊ីញ នៅក្នុងព្រឹត្តិការណ៍CES

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ Las Vegas ។ នៅក្នុងព្រឹត្តិការណ៍ CES នៅលើកនេះផងដែរ ក៏មានការចូលរួមពីក្រុមហ៊ុន LG ដោយបា...

បញ្ចុះតម្លៃពិសេស និងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី LG BrandShop ក្នុងឱកាលពិធីបុណ្យអុំទូកនេះ !!

ដោយ: ទំនើប 12 AM, Monday, 30 Oct, 2017

កាន់តែពិសេសកាន់តែអស្ចារ្យ ក្នុងឱកាល ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីប...

ក្រុមហ៊ុន HP នឹងមាននាយកប្រតិបត្តិ (CEO) ថ្មី!!!

ដោយ: ភារុន 9 AM, Tuesday, 27 Aug, 2019

ក្រុមហ៊ុន HP Inc. បានប្រកាសថានាយកប្រតិបត្តិលោក Dion Weisler នឹងលាឈប់ពីតំណែងនៅខែវិច្ឆិកា ខាងមុខនេះ «ដោយសារ បញ្ហាសុខភាពអ្នកនៅក្នុងគ្រួសារ» ក្រោយរយៈពេ...

Tomnerb.Com - YouTube Channel