ចូលចិត្តទំនើប

ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា
ទំនើប ដើម្បីផ្តល់ឱ្យអ្នកនូវជម្រើសរថយន្ត ដែលជួយថែរក្សាបរិស្ថាន។ ទំនើប សូមបង្ហាញអ្នកនូវម៉ូដែលរថយន្តថែរក្សាបរិស្ថាន ដែលអាចនឹងក្លាយជា
ជម្រើសសម្រាប់អ្នកស្រឡាញ់បរិស្ថាន។

Toyota Prius
រថយន្ត Toyota Prius បានចេញលក់អស់រយៈពេលជាច្រើនឆ្នាំមក ជាមួយនឹងការណែនាំអំពីបច្ចេកវិទ្យា Hybrid។ ក្រុមហ៊ុន Toyota បានបង្កើត
រថយន្តដែលមានកម្លាំងថាមពលខ្លាំង ដែលជាការរួមបញ្ចូលគ្នានៃម៉ាស៊ីនអគ្គិសនី និងម៉ាស៊ីនចំហេះខាងក្នុង។ មុខងារ Hybrid នេះអាចឱ្យរថយន្ត
ម៉ូដែល Prius បញ្ចេញផ្សែងកាន់តែតិច និងស៊ីសាំងកាន់តែតិចផងដែរ។ ដូច្នេះហើយបានជាវាទទួលកិត្តិនាមជារថយន្តថែរក្សាបរិសា្ថនបានល្អជាងគេ។
រថយន្តនេះមានប្រព័ន្ធហ្វ្រាំង Regenerative ដែលអាចបំលែងថាមពលសំណល់ទៅជាថាមពលអគ្គិសនី ដែលប្រើប្រាស់សម្រាប់បញ្ចូលអាគុយរថយន្ត។
ប្រព័ន្ធបញ្ជូនថាមពលជាច្រើនជម្រើស គឺជាមុខងារដ៏ពេញនិយម សម្រាប់រថយន្ត Prius ដែលធ្វើឱ្យវាក្លាយជារថយន្តដែលបញ្ចេញផ្សែងបានតិចជាងគេ។

Honda Clarity Plug-In Hybrid
នេះជារថយន្តថែរក្សាបរិស្ថានល្អជាងគេរបស់ក្រុមហ៊ុន Honda។ វាជាប្រភេទរថយន្ត Sedan ធុន កណ្តាល ដែលអាចផ្ទុកមនុស្សបានចំនួន 5 នាក់។
វាជាប្រភេទរថយន្ត Hybrid ដែលប្រើប្រាស់ប្រព័ន្ធថាមពលអគ្គិសនី ដែលត្រូវបានតំឡើងសម្រាប់កាត់បន្ថយបរិមាណប្រេងឥន្ធនៈបានយ៉ាងច្រើន។
សម្រាប់ការបើកបរនៅលើផ្លូវរអិល រថយន្តមួយនេះ ជាជម្រើសរថយន្ត Hybrid ល្អជាងគេ។ វាប្រើប្រាស់ថាមពលបានយ៉ាងត្រឹមត្រូវតាមតម្រូវការ
មិនថាផ្លូវរអិលយ៉ាងណាឡើយ។

The Electric Chevy Volt
នេះជារថយន្តដែលមានតម្លៃសមរម្យជាងគេ ដែលបានបង្ហាញខ្លួនក្នុងចំណោមតារាងរថយន្តថែរក្សាបរិស្ថាន។ ម៉ូដែលរថយន្តមួយនេះមាន
ម៉ាស៊ីនអគ្គិសនីចំនួន 2 គ្រឿងដែលដំណើរការរួមគ្នា ដើម្បីឱ្យការប្រើប្រាស់ប្រេងឥន្ធនៈបានយ៉ាងមានប្រសិទ្ធភាព។ ម៉ូដែលឆ្នាំ 2018 មានសមត្ថភាព
ធ្វើដំណើរបានចម្ងាយ 85.29 គីឡូម៉ែត្រសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនី។ រយៈចម្ងាយនេះអាចពង្រីកបន្ថែមរហូតដល់ 675.9 គីឡូម៉ែត្រ
នៅពេលអាគុយត្រូវបានបញ្ចូលថាមពលពេញ និងមានប្រេងឥន្ធនៈពេញ។ អត្ថប្រយោជន៍បន្ថែមសម្រាប់ម៉ូដែលឆ្នាំ 2018 គឺការប្រើប្រាស់កម្មវិធីនៅ
លើទូរសព្ទដៃ។ អ្នកអាចស្វែងរកឃើញកន្លែងបញ្ចូលថាមពលរថយន្ត និងកម្រិតថាមពលរបស់រថយន្តតាមរយៈការប្រើប្រាស់ App។

Ford Focus Electric
រថយន្តអគ្គិសនីមួយនេះ នាំមកនូវបទពិសោធន៍សន្សំសំចៃប្រេងឥន្ធនៈថ្មីមួយទៀតសម្រាប់អ្នក។ វាមានផ្ទុកអាគុយប្រភេទ Lithium-Ion ដែលមាន
ថាមពល 23 គីឡូវ៉ាត់ សម្រាប់ការធ្វើដំណើរដោយរលូន និងគ្មានការរារាំង។ វាក៏មានប្រើប្រាស់ App នៅលើទូរសព្ទ Smartphone ផងដែរ
ដែលបង្ហាញអំពីការបញ្ចេញឧស្ម័នកាបូនដែលអ្នកគួរជៀសវាង។ កម្មវិធីនេះក៏នឹងដាស់តឿនអ្នក ពេលដែលអ្នកត្រូវការបញ្ចូលថាមពល។
ប្រព័ន្ធបញ្ចូលថាមពលរបស់វាគឺ 6.6 គីឡូវ៉ាត់ ដែលប្រើប្រាស់ពេលបញ្ចូលថាមពលរយៈពេល 3 ម៉ោង។

ប្រភព: carfromjapan ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ប្រព័ន្ធ Infotainment ចុងក្រោយរបស់ Toyota ផ្តល់ដោយ Linux

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ក្រុមហ៊ុន Toyota នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ នៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យា Automotive Grade Linux (AGL) សម្រាប់រថយន្ត Toyo...

មុខងារបង្កប់ 3 របស់ Galaxy S8 ដែលអ្នកគួរប្រើប្រាស់

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

ទូរសព្ទ Samsung Galaxy S8 បានបំពេញមុខងារជាច្រើន ហើយការពិតណាស់ វាអាចនឹងពិបាកក្នុងការស្វែងរកមុខងារទាំងនោះ។ ក្រុមហ៊ុន Samsung មិនបានកែតម្រូវភាពភ័ន្តច្...

ហេតុផលបង្ហាញថា អ្នកត្រូវការទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

តើទូរសព្ទអ្នក ប្រើការលែងបានទៀតហើយមែនទេ? តើមនុស្សនៅជុំវិញអ្នក តែងតែចំអកឱ្យអ្នក ដោយសារតែអ្នកមិនទាន់សម័យមែនទេ? ទាំងនេះជាសញ្ញាមួយចំនួនបង្ហាញថា អ្នកគួរប...

នឹងមានអ្វីថ្មីសម្រាប់ iOS 13?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Feb, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងណែនាំមុខងារ Dark Mode ថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងត្រូវ update នៅចុងឆ្នាំនេះ។ សេចក្ត...

Tomnerb.Com - YouTube Channel