ចូលចិត្តទំនើប

ម៉ូដែលកង់នារី ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ការពីមុន ម៉ាកសញ្ញាកង់ជាច្រើន តែងផលិតកង់ម៉ូដែលស្រ្តីមួយម៉ូដែល ជារៀងរាល់ឆ្នាំ។ ឯសព្វថ្ងៃនេះ កង់ប្រភេទស្រីបានពង្រីកចំនួនផលិតផលកាន់តែច្រើន សម្រាប់អ្នកជិះភេទស្រី។ សម្រាប់ឆ្នាំ 2018 ម៉ាកសញ្ញាកង់ជាច្រើនបានផលិតកង់ប្រភេទស្រី ដែល ទំនើប បានសម្រិតសម្រាំងសម្រាប់មិត្តអ្នក អានទាំងអស់នៅក្នុងអត្ថបទខាងក្រោម។

The-best-women-bikes_technology_news_cambodia_tomnerb-06
Liv Langma Advanced SL 0
ឈ្មោះកង់នេះ បានមកពីភ្នំស្ថិតនៅតំបន់ទីបេ។ វាផលិតឡើងសម្រាប់ការជិះកង់ឡើងភ្នំ។ នេះជាប្រភេទកង់ដែលមានតួកង់ស្រាលបំផុត ដែលក្រុមហ៊ុន Liv មិនធ្លាប់ផលិត ហើយក្រុមហ៊ុនបានសហការជាមួយអ្នកប្រណាំងអាជីព Coryn Rivera និង Lucinda Brand ដើម្បីអភិវឌ្ឍន៍ម៉ូដែលថ្មី។ អ្នក ជំនាញផលិតកង់របស់ក្រុមហ៊ុន Liv បានគូរូបគំរូកង់ Langma ជាពិសេសសម្រាប់ស្រី។ កង់មួយប្រភេទនេះបំពាក់ទុយោទំហំតូច និងបំពាក់កៅអីកង់ ដែលជួយរក្សាទម្ងន់ឱ្យនៅត្រឹម 6.05 គីឡូក្រាម សម្រាប់ទំហំតូចៗ។

The-best-women-bikes_technology_news_cambodia_tomnerb-01

Trek Remedy 9.8
នេះជាប្រភេទកង់ សម្រាប់ធ្វើដំណើរលើផ្លូវរលាក់ មានទំហំកង់ 27.5 inch ផលិតឡើងសម្រាប់ការជិះកង់បែបបច្ចេកទេស។ សារធាតុកាបូនផលិតលើតួកង់ និងច្រវ៉ាក់ ជាគូនឹងកៅអីធ្វើពីលោហៈធាតុ Alloy ធ្វើឱ្យកង់នេះមានទម្ងន់ស្រាល និងរឹងមាំ។ ការរចនាម៉ូដថ្មី មានគោលបំណងបង្កើតកង់ដែល កាន់តែរលូន និងមានប្រព័ន្ធហ្វ្រាំងឆ្លើយតបយ៉ាងប្រសើរ ដែលផ្តល់នូវការគ្រប់គ្រង ការជិះកង់បានកាន់តែប្រសើរ។

The-best-women-bikes_technology_news_cambodia_tomnerb-02

Canyon Endurace WMN AL Disc 7.0
ក្រុមហ៊ុនផលិតកង់មួយនេះ បាននាំមកជូនអតិថិជននូវម៉ូដែលកង់ ដ៏មានប្រជាប្រិយភាព និងគុណភាពខ្ពស់។ ក្រុមហ៊ុនផលិតកង់របស់អាល្លឺម៉ង់មួយនេះ ផលិតតួកង់ដែលផ្តល់នូវភាពងាយស្រួល និងសមស្របសម្រាប់ស្រ្តី។ កង់ Endurace គឺជាប្រភេទកង់សម្រាប់ការជិះលើចម្ងាយផ្លូវឆ្ងាយ ធន់ រឹងមាំ និងជាប្រភេទកង់ដែលសក្តិសម សម្រាប់ការជិះកង់ប្រកបដោយផាសុកភាព។ ម៉ូដែលកង់ថ្មីនេះ បំពាក់ជាមួយតួកង់ធ្វើពីអាលុយមីញ៉ូម ជាគូនឹងរ៉ឺស័រធ្វើពីកាបូន។ កង់នេះក៏មានបំពាក់ជាមួយប្រព័ន្ធ Disc Brake។ សម្រាប់ប្រភេទកង់នារី ផលិតឡើងយ៉ាងពិសេស សម្រាប់អ្នកជិះមានមាឌតូច។

The-best-women-bikes_technology_news_cambodia_tomnerb-03

Specialized Chisel Expert
នេះជាប្រភេទកង់ សម្រាប់ការជិះលើភ្នំ ក្នុងស្ថានភាពផ្លូវពិបាក។ ក្រុមហ៊ុន Specialized ប្រើប្រាស់ ការអភិវឌ្ឍន៍ថ្មីលើប្រព័ន្ធផ្សារភ្ជាប់ ដែលក្រុមហ៊ុនជឿជាក់ថា នឹងផ្តល់នូវកង់មានទម្ងន់ស្រាល ជាមួយនឹងតួកង់ធ្វើពីអាលុយមីញ៉ូមយ៉ាងល្អ។ សម្រាប់ប្រភេទកង់ជិះឆ្លងប្រទេស និងការប្រកួត ប្រភេទកង់ Chisel ផលិតកង់មានទំហំ 29 inch បំពាក់ជាមួយតួធ្វើពី RockShox Reba RL 100 mm នៅផ្នែកខាងមុខ។ ពោះវៀនកង់ខាងមុខ និងខាងក្រោយ ប្រើប្រាស់ប្រព័ន្ធស្តង់ដាថ្មី 100 និង 148 Spacing។ កង់មួយប្រភេទនេះមានទំហំ XS, S និង M។

The-best-women-bikes_technology_news_cambodia_tomnerb-04

Scott Contessa Addict 15 Disc
ម៉ូដែលកង់ឆ្នាំ 2018 បំពាក់ជាមួយប្រព័ន្ធហ្វ្រាំង Disc Brake និងតួកង់ធ្វើពីកាបូន។ កង់ Addict ថ្មី ផលិតពីកាបូនដ៏មានតម្លៃ ដែលធ្វើឱ្យវាមានតម្លៃរហូតដល់ $2800 ជាមួយនឹងសមាសធាតុ Ultegra និង Syncros។ វាក៏មានបំពាក់ប្រភេទតួកង់ដូចកង់បុរស ប៉ុន្តែសម្រាប់ប្រភេទកង់នារី ដែលមានកៅអី និងដៃកង់ដ៏សក្តិសម សម្រាប់ស្រ្តីលើម៉ូដែល Contessa។ កង់មួយគ្រឿងនេះផលិតជាច្រើនទំហំចាប់ពី 47 សង់ទីម៉ែត្ររហូតដល់ 56 សង់ទីម៉ែត្រ។

The-best-women-bikes_technology_news_cambodia_tomnerb-05

ប្រភព: bicycling ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

វិធី ៣ យ៉ាង ក្នុងការព្រីនឯកសារពី iPad

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

បើសិនអ្នក ជាម្នាក់ក្នុងចំណោមមនុស្សជាច្រើន ដែលប្រើប្រាស់ iPad ដើម្បីធ្វើការ អ្នកនឹងមានតម្រូវ ការព្រីនឯកសារជាក់ជាមិនខាន។ ជាសំណាងណាស់ ការព្រីនឯកសារតាម...

ឧបករណ៍សាកថ្មគ្មានខ្សែ Qi សម្រាប់ AirPod

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

នេះមិនគ្រាន់តែជាឧបករណ៍សាកថ្មគ្មានខ្សែប៉ុណ្ណោះទេ ប៉ុន្តែនេះជាឧបករណ៍ Adapter សាកថ្ម Qi គ្មានខ្សែ របស់ក្រុមហ៊ុន Hyper។ វាមានឈ្មោះថា HyperJuice Wireles...

Gmail នឹងដំណើរការល្អជាងមុន ឆ្លាតវៃជាងមុន ក្នុងការពិនិត្យមើលអក្ខរាវិរុទ្ធ និងកែវេយ្យាករណ៍ដោយប្រើ G Suite

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

សេវាកម្មកែវេយ្យាករណ៍ សម្រាប់អត្ថបទផ្ញើសារនៅក្នុង Gmail ត្រូវបានក្រុមហ៊ុន Google កំពុងព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើងនៃគុណភាព ក្នុងការវាយបញ្ចូលសារអត្ថ...

នេះជាកាមេរ៉ា GoPro Fusion: ជាប្រភេទកាមេរ៉ា All-in-One VR

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

កាមេរ៉ា GoPro បានផ្តល់ភាពភ្ញាក់ផ្អើល ដល់អ្នកគ្រប់គ្នា នៅពេលក្រុមហ៊ុនបាននិយាយលេងអំពី កាមេរ៉ា Fusion 360 Degree Action កាលពីខែមេសាកន្លងទៅនេះ។ ដោយសារភ...

Tomnerb.Com - YouTube Channel