ចូលចិត្តទំនើប

ម៉ាស៊ីនព្រីនចល័តថ្មីពី HP កាន់តែទំនើប

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ត្រឡប់ទៅឆ្នាំ 2016 ក្រុមហ៊ុន HP បានសម្រេចចិត្តបោះជំហានចូលទៅក្នុងផលិតកម្មម៉ាស៊ីន ព្រីនទំហំតូច (Pocket Printer) ដោយណែនាំម៉ាស៊ីនព្រីនម៉ូដែល Sprocket។

ម៉ាស៊ីនព្រីនតូចចល័តមួយនេះ ទំនងដូចជាបានបំពេញមុខងាររបស់ខ្លួនបានយ៉ាងប្រសើរ ប៉ុន្តែ រយៈពេលពីរឆ្នាំ ចាប់តាំងពីវាបានបញ្ចេញលក់មក ក្រុមហ៊ុន HP បានសម្រេចចិត្តថា ដល់ពេលវេលាត្រូវធ្វើការ Update ហើយ។

ថ្ងៃនេះក្រុមហ៊ុន HP បានប្រកាសពីផលិតផលថ្មីគឺ Sprocket 2nd Edition ហើយទោះបីជាមុខងារស្នូលរបស់វា នៅតែរក្សាទម្រង់ដើមភាគច្រើន ក៏ក្នុងនោះនៅមានមុខងារថ្មីៗមួយចំនួន ដែលអាចនឹងធ្វើឱ្យម៉ូដែលថ្មីនេះមានតម្លៃផងដែរ។

នៅក្នុង Sprocket 2nd Edition ក្រុមហ៊ុន HP បានបន្ថែមមុខងារ Social Printing ថ្មីៗមួយចំនួន ដែលអាចជាចំណុចទាក់ទាញចម្បងសម្រាប់ម៉ាស៊ីនជំនាន់ថ្មីនេះ។ ជាមួយនឹងឧបករណ៍ថ្មីនេះ អ្នកប្រើប្រាស់ច្រើននាក់អាចរួមគ្នាភ្ជាប់ទៅកាន់ម៉ាស៊ីនព្រីនតែមួយ និងតំរៀបរូបភាពរងចាំព្រីនបន្តបន្ទាប់គ្នា។ អំពូល LED នៅលើ Sprocket ក៏បានផ្លាស់ប្តូរពណ៌ ស្របពេលដែលរូបភាពរបស់អ្នកប្រើប្រាស់ផ្សេងៗគ្នាត្រូវបានព្រីនចេញ។

អ្នកប្រើប្រាស់ទាំងនោះនឹងត្រូវប្រើប្រាស់កម្មវិធី Sprocket App ដើម្បីអនុវត្តដំណើរការព្រីនរូបភាពរបស់ពួកគេ ហើយទោះបីក្រុមហ៊ុន HP មិនបានបញ្ជាក់ពីចំនួនជាក់លាក់ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថាចំនួននៃអ្នកប្រើប្រាស់មានកំណត់ សម្រាប់ការភ្ជាប់ទៅកាន់ម៉ាស៊ីនព្រីនក្នុងពេលតែមួយ

គុណភាពនៃការព្រីនចេញក៏ត្រូវបានពង្រឹងផងដែរនៅក្នុងផលិតផលថ្មីនេះ។ ក្រុមហ៊ុន HP រៀបរាប់ថា រូបភាពដែលអ្នកព្រីនចេញ នឹងមានទម្រង់កាន់តែច្បាស់ និងមានពណ៌កាន់តែដិត ជាងការព្រីនចេញពីម៉ាស៊ីន Sprocket ដើម ដែលនេះក៏ជាចំណុចទាក់ទាញមួយបន្ថែមទៀតដែរ។

ថ្វីត្បិតវាមិនមែនជាមុខងារចាំបាច់ ប៉ុន្តែកម្មវិធី Sprocket App ត្រូវបាន Update ជាមួយសមត្ថភាពបច្ចេកវិទ្យា Augmented Reality ដែលអ្នកអាចប្រើប្រាស់ដើម្បីពិនិត្យមើលលើជួររូបភាពដែលនឹងត្រូវព្រីន និងពិនិត្យលើសញ្ញារបស់ម៉ាស៊ីនរបស់អ្នក។

នៅដំណាច់ឆ្នាំនេះ ក្រុមហ៊ុន HP នឹងបញ្ចេញមុខងារមួយមានឈ្មោះថា Shared Experiences ដែលចងក្រងរូបភាពជាអាល់ប៊ុម ចេញពីសកម្មភាព ឬព្រឹតិ្តការណ៍នានា និងអនុញ្ញាតឱ្យអ្នកចូលរួមអាចទស្សនារូបភាពទាំងនោះ តាមរយៈកម្មវិធី Sprocket App។

សរុបរួមមក ម៉ាស៊ីនព្រីនតូចចល័ត Sprocket បាននឹងកំពុងទទួលយកមុខងារថ្មីៗ គួរឱ្យចាប់អារម្មណ៍មួយចំនួន សម្រាប់ម៉ូដែលថ្មី ប៉ុន្តែមុខងារ Social Printing និងការពង្រឹងគុណភាពព្រីន ទំនងជាមូលហេតុចម្បង ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាន។

ម៉ាស៊ីន Sprocket 2nd Edition នឹងចេញលក់ក្នុងតម្លៃ $129.99 ហើយនឹងមានចេញលក់ក្នុងជម្រើសពណ៌ Lunar Pearl, Noir, Blush និង Lilac នៅតាមបណ្តាហាងរបស់ HP, Amazon និង Best Buy៕

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ហេតុអ្វី បានជាអតិថិជនចូលចិត្ត ប្រើប្រាស់ម៉ាស៊ីនបោក LG?

ដោយ: ទំនើប 10 PM, Tuesday, 23 May, 2017

សមត្ថភាពប្រើប្រាស់ក្នុងការបោកគក់សម្លៀកបំពាក់គឺ ម៉ាស៊ីនបោក LG ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយះពេល 12 ឆ្នាំជាប់គ្នា និងបានទទួលរង្វាន់ពីផ្នែកបោកគក់ ដែ...

Hauwei P9 និង P9 Plus ប្រើកាមេរ៉ាភ្លោះរបស់ Leica បានប្រកាសជាផ្លូវការហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 07 Apr, 2016

ក្រោយពីមានការបែកធ្លាយនូវរូបភាពកាមេរ៉ាភ្លោះ និងរូបរាងទូរស័ព្ទដៃដ៏ទំនើបចុងក្រោយរបស់ HAUWEI កន្លងមក ឥលូវនេះវាត្រូវបានប្រកាសជាផ្លូវការហើយ កាលពីយប់មិញ ន...

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃ...

Samsung ផ្សាយពីឧបករណ៍ថ្មី និងចម្លែកសម្រាប់ថែរក្សា ស្បែកមុខ

ដោយ: ចរិយា 9 PM, Monday, 09 Jan, 2017

ពេលនឹកដល់ការអនុវត្ត ដើមី្បថែរក្សាស្បែកមុខ មនុស្សយើងតែងតែគិត «ទៅឆ្លុះកញ្ចក់ ពិនិត្យមើលប្រភេទស្បែកមុខ រួចទិញផលិតផលមកសាកល្បងប្រើ។ បើប្រើមិនត្រូវ រកផលិ...

Tomnerb.Com - YouTube Channel