ចូលចិត្តទំនើប

ម៉ាស៊ីនបំបាត់ក្លិនស្បែកជើង

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាយានយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើដងវិថី ហើយកុំព្យូទ័រមានមុខងារសន្ទនា
ដ៏សាមញ្ញ វាមានភាពងាយស្រួលណាស់ដែលអ្នកអាចនឹងភ្លេចថាមានក្រុមហ៊ុនជាច្រើនកំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយ ចេញពីបច្ចេកវិទ្យា
កម្រិតទាប ដោះស្រាយបញ្ហាប្រចាំថ្ងៃ។

ឧទាហរណ៍ បញ្ហាធុំក្លិនជើង។ អ្នកប្រហែលជាគិតថាបញ្ហានេះត្រូវបានដោះស្រាយហើយ ប៉ុន្តែក្រុមហ៊ុន Panasonic ជាម្ចាស់គំនិតនៅពីក្រោយឧបករណ៍
ព្យួរសម្លៀកបំពាក់បំបាត់ក្លិន ចង់ប្រឡូកក្នុងអាជីវកម្មផលិតផលបំបាត់ក្លិនស្បែកជើង ដោយប្រែក្លាយជាបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យា។

ម៉ាស៊ីនថ្មីស្រឡាងមួយគ្រឿង មានឈ្មោះថា MS-DS100 គឺជាឧបករណ៍សម្អាតក្លិននៅក្នុងស្បែកជើង ដែលបញ្ចេញអ៊ីយ៉ុង ដែលមានផ្ទុកសារធាតុ
Hydroxyl Radicals ដើម្បីសម្អាត និងបំបាត់ក្លិនស្អុយ។ អ្នកគ្រាន់តែដាក់ម៉ាស៊ីននេះទៅក្នុងស្បែកជើង នោះសមាសភាពអ៊ីយ៉ុងនឹងត្រូវបានបញ្ចេញ
លុបបំបាត់ក្លិនមិនល្អទាំងអស់នៅក្នុងស្បែកជើង គ្រប់កន្លុកកន្លៀតនៅក្នុងស្បែកជើង រហូតដល់កែង និងចុងម្រាម។

នៅក្នុងនោះមានមុខងារប្រតិបត្តិការចំនួន 2 ដែលអ្នកអាចជ្រើសរើស ទីមួយគឺមុខងារធម្មតា សម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃ និងមុខងាររយៈពេលវែង
ផលិតឡើងដើម្បីប្រើប្រាស់វិទ្យាសាស្រ្ត ដើម្បីកម្ចាត់ក្លិនអាក្រក់ដែលនៅតោងជាប់ខ្លាំង។ មុខងារទាំងពីរនេះ ត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់
នៅពេលយប់។ វាពិតជាមិនមានគំនិតច្នៃប្រឌិតទេ បើវាមិនអាចចល័តបាន។ នេះមានន័យថា អ្នកអាចប្រើប្រាស់ថ្ម ក៏ដូចជាថាមពលអគ្គិសនីសម្រាប់
ផ្តល់ថាមពលដល់វា។ ម្យ៉ាងវិញទៀត វាត្រូវបានផលិតឡើងក្នុងកញ្ចប់ដ៏តូចមួយ។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានទាក់ទងនឹងជម្រើសពណ៌
ឬអង្គចងចាំនៅក្នុងម៉ាស៊ីននេះនៅឡើយទេ។

វាអាចជារឿងកំប្លែងសម្រាប់ផលិតផលប្រភេទនេះ។ តែធាតុពិត ថវិកាចំណាយដ៏ធំ វិទ្យាសាស្រ្ត និងការស្រាវជ្រាវ ត្រូវបានប្រើប្រាស់យ៉ាងយកចិត្តទុកដាក់
ដើម្បីដោះស្រាយបញ្ហាក្លិនជើង និងក្លិន ស្បែកជើង។ វាអាចជាបច្ចេកវិទ្យាដ៏តូចមួយ ធៀបនឹងបច្ចេកវិទ្យាធំៗដទៃទៀត។ ប៉ុន្តែវាពិតជាប្រសើរក្នុងការ
ដោះស្រាយបញ្ហា ដែលមនុស្សមួយចំនួន ជាពិសេសមនុស្សចាស់កំពុងជួបប្រទះ ថ្វីត្បិតនេះជាបច្ចេកវិទ្យាមួយដែលមនុស្សភាគច្រើនមើលរំលងក្តី។

បច្ចុប្បន្ននេះ MS-DS100 មានលក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុន Panasonic បញ្ជាក់ថាក្រុមហ៊ុនសង្ឃឹមថាផលិតផលនេះ
នឹងបង្កើតបាននូវតម្រូវការទីផ្សារថ្មីមួយ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Lexus LC 500 ឃើញភ្លាមលង់ស្នេហ៍ភ្លែត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

នេះជារថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គ្រប់ទីកន្លែងដែលវា បានទៅដល់មិនថា នៅលើផ្លូវថ្នល់ ឬនៅកន្លែងចំណតទេ។ រថយន្ត Lexus LC 500 ជ...

អំណោយល្អបំផុត សម្រាប់អ្នកចូលចិត្តការបើកបរ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

អ្នកបើកបរ គឺជាមនុស្សដ៏ពិសេសមួយរូប ដែលមានភាពខុសប្លែកពីមនុស្សទូទៅ។ អ្នកបើកបរស្រឡាញ់រថយន្តដូចជា អាយុជីវិតរបស់គាត់ ការជ្រើសរើសផ្លូវដ៏ល្អបំផុត សម្រាប់ធ្...

បច្ចេកវិទ្យា Face ID របស់ Vivo កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

Vivo ជាក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន ដែលកំពុងស្ថិតនៅលំដាប់ជួរមុខគេលើបច្ចេកវិទ្យាគែម Bezel កាន់តែតិចនៅលើ ទូរសព្ទ នៅក្នុងឆ្នាំនេះ។ ថ្មីៗនេះក្រុម...

ស្វែងយល់ពីរថយន្តថ្មី Lamborghini Urus SUV

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ការច្នៃម៉ូដរូបរាង និងសមត្ថភាពដ៏កំពូល នឹងរួមបញ្ចូលគ្នា ដើម្បីជួយឱ្យរថយន្តម៉ូដែល Urus ក្លាយជា រថយន្តប្រភេទ SUV កំពូលមួយគ្រឿង។ វាមានម៉ាស៊ីន Twin-Turbo...

Tomnerb.Com - YouTube Channel