ចូលចិត្តទំនើប

ម៉ាស៊ីនបោក LG ទទួលបានពានរង្វាន់ឆើម ជាម៉ាស៊ីនបោក ដែលមានសម្លេងស្ងាត់ជាងគេសំរាប់ 2017

ដោយ: ទំនើប 3 PM, Saturday, 03 Jun, 2017

វីឌីអូផ្សាយពាណិជ្ជកម្មរបស់ LG (Electronics’ House of Cards video)  ទទួលបានពានរង្វាន់ AME (Advertising & Marketing Effectiveness) ដែលពានរង្វាន់ បានទទួលស្គាល់ជាវីឌីអូផ្សាយពាណិជ្ជកម្មដែល ជាយុទ្ធសាស្រ្តទីផ្សារដ៏ល្អ, ពោពេញដោយគំនិតច្នៃប្រឌិត នឹងមានប្រសិទ្ធិភាពបំផុតនៅលើឆាកអន្តរជាតិ។

វីដេអូនេះទទួលបានអ្នកទស្សនារហូតដល់ទៅ 100 លាននាក់ នៅលើសាកលលោកត្រឹមតែប៉ុន្មាននាទី ដែលវាបានបង្ហាញនៅលើគេហទំព័រ YouTube

នៅក្នុងវីដេអូនោះ អ្នកជំនាញខាងរៀបសន្លឹកបៀរ លោក Bryan Berg បានសាងសង់ផ្ទះជាមួយសន្លឹកបៀរ ដែលមានកម្ពស់ 3,3 ម៉ែត្រនៅលើកំពូលនៃម៉ាស៊ីនបោកគក់របស់ LG Centum System™ ស្របពេលម៉ាស៊ីនកំពុងធ្វើដំណើការនៅក្នុងកំរិត 1,000 RPM ក្នុងមួយនាទី ដែលទទួលបានកំនត់ត្រាពិភពលោក សម្រាប់រចនាសម្ព័ន្ធកាតដែលបានចំនាយពេលសាងសង់អស់ 12 ម៉ោង។ វីដេអូនេះត្រូវបានរចនាឡើង ដើម្បីបង្ហាញនៅលក្ខណៈប្រកបដោយការច្នៃប្រឌិត នៃម៉ាស៊ីនបោក Centum System របស់ LG ដែលមានប្រសិទ្ធភាព ភាពជឿជាក់ និង ថាមពលបោកគក់ខ្លាំងក្លា ជាមួយការរំញ័រ និងសំលេងរំខានតិចតួចបំផុត ។

បើយោងតាមប្រសាសន៏របស់លោក Chang-hee ដែលជាអនុប្រធានផ្នែកទីផ្សារ LG Home Appliance & Air Solution Company បានឲដឹងថា “ការច្នៃប្រឌិតគឺជាគ្រឿងផ្សំដែលមានប្រសិទ្ធិភាពបំផុតរបស់យើង ដើម្បីទាក់ទាញអតិថិជនអោយមកចាប់អារម្មណ៏ជាមួយនិងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះរបស់ LG យើង។ លោក Chang-hee ក៏បានមានប្រសាសន៏បន្ថែមទៀតថា “យើងតែងតែមានមោទនភាព នៅពេលអ្នកដឹកនាំឧស្សាហកម្មទទួលស្គាល់ការងារល្អ ដែលយើងបានធ្វើ”។ “ពួកយើងសូមអរគុណ និងដឹងគុណចំពោះគណៈកម្មាធិកា AME សម្រាប់ពានរង្វាន់កិត្តិយសនេះ “។

LG-Centum-System-Bryan-Berg-Tomnerb-03

LG-Centum-System-Bryan-Berg-Tomnerb-02

ប្រភព: GGear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

របៀបប្រើប្រាស់ Screenshot នៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

នាពេលនេះទូរសព្ទ Galaxy S8 មិនមានប៊ូតុង Home ទៀតទេ ដូច្នេះវិធីសាស្រ្តក្នុងការប្រើប្រាស់មុខ ងារ Screenshot ត្រូវបានផ្លាស់ប្តូរ។ មុនពេលមានវត្តមាន Gala...

គន្លឹះសំខាន់ៗទាំង 7 សម្រាប់អ្នកប្រើ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

មានមុខងារពិសេសៗ និង Shortcuts ដែលមាននៅក្នុងដែនរ៉ាដារបស់ watchOS ដែលជាប្រព័ន្ធប្រតិបត្តិការ ដំណើរការនៅលើផលិតផល Apple Watch។ នៅក្នុងអត្ថបទខាងក្រោម ទំ...

តោះ! មកដឹង 8 មុខងាររបស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏អាថ៌កំបាំង ដែលអ្នកប្រើប្រាស់ 90% ប្រហែលជាមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

Android គឺជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្មាតហ្វូនដ៏ធំមួយ ដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធី ដែលអាចទាញយកមកប្រើ ដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្...

Moto X Style Flagship ថ្មី ពី Motorola

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Motorola បញ្ចេញស្មាតហ្វូន Flagship ថ្មីមួយ ក្រោមឈ្មោះថា Moto X Style ដែលមកព្រមជាមួយទំហំអេក្រង់ 5.7 អុីញ QHD (1440p) ថែមជាមួយកាមេរ៉ាក្រោយ ដែលមានភាពល...

Tomnerb.Com - YouTube Channel