ចូលចិត្តទំនើប

ម៉ាស៊ីនបោកគក់ TWINWash ដ៏ទាន់សម័យរបស់ LG

ដោយ: ដួងច័ន្ទ 2 PM, Friday, 24 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបោកគក់ TWINWash ជំនាន់ថ្មី បំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបឈានមុខ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។

ការបោកគក់ដាច់ដោយឡែក
នេះជាម៉ាស៊ីនបោកគក់ ដែលមានមុខងារលើសពីអ្វីដែលអ្នកត្រូវការ។ វាធ្វើការបោកសម្អាតតាមមុខងារធម្មតាទម្ងន់ធ្ងន់ នៅផ្នែក Front-Loading
Top Washer ឬប្រើប្រាស់ការបោកគក់ដាច់ដោយឡែកមួយទៀតនៅផ្នែកខាងក្រោម សម្រាប់ការបោកសម្លៀកបំពាក់តូចៗ ក្នុងពេលតែមួយ។

បោកគក់ជាមួយបច្ចេកវិទ្យាចំហាយទឹក
ម៉ាស៊ីនបោកគក់ផ្នែកខាងមុខ មានកម្លាំងដ៏ខ្លាំង និងមានមុខងារបោកគក់ដែលមានអនាម័យខ្ពស់ សម្រាប់សម្លៀកបំពាក់ដែលមានភាពកង្វក់ខ្លាំង
ជាមួយបច្ចេកវិទ្យាបោកគក់ដោយចំហាយទឹកដ៏ ទំនើប។

ដំណោះស្រាយល្អបំផុតសម្រាប់ការបោកគក់រាល់ថ្ងៃ
ម៉ាស៊ីនបោកគក់ TWINWashMini អាចឱ្យអ្នកដំណើរការបោកគក់តិចតួច បានញឹកញាប់តាមតម្រូវការរបស់អ្នក។ អ្នកក៏អាចធ្វើការបោកគក់
បានញឹកញាប់ក្នុងមួយថ្ងៃសម្រាប់សម្ភារៈចាំបាច់មួយចំនួនដូចជា សម្លៀកបំពាក់ទារក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

បច្ចេកវិទ្យា WaveWash
ម៉ាស៊ីនបោកគក់ TWINWashMini ជាទំហំដ៏សក្តិសមបំផុតសម្រាប់ការបោកគក់ដោយដៃ។ នាពេលនេះអ្នកអាចបញ្ឈប់ការបោកគក់សម្លៀកបំពាក់
មួយគំនរធំ ដោយធ្វើការបោកគក់ក្នុងបរិមាណតិចតួច ញឹកញាប់តាមតម្រូវការរបស់អ្នក។

ការសន្សំសំចៃពេលវេលា
ម៉ាស៊ីនបោកគក់មួយនេះកាត់បន្ថយពេលវេលាបោកគក់បានពាក់កណ្តាល។ នាពេលនេះអ្នកអាចបញ្ចប់ការបោកគក់បាន 2 ដង ក្នុងរយៈពេល
ត្រឹមតែ 49 នាទី។

ការរចនាម៉ូដជាជំនួយដល់អ្នក
ម៉ាស៊ីនបោកគក់ប្រភេទនេះធ្វើឱ្យការបោកគក់សម្លៀកបំពាក់កាន់តែងាយស្រួល ជាមួយវិធីសាស្រ្តជាច្រើនយ៉ាង ចាប់ផ្តើមពីការកាត់បន្ថយការ
អោនដាក់សម្លៀកបំពាក់ ដែលល្អសម្រាប់សុខភាពខ្នង និងជង្គង់។ ចំណែកផ្នែកបោកគក់ខាងលើកាន់តែផ្តល់ភាពងាយស្រួលសម្រាប់ការដំណើរ
ការបោកគក់សម្លៀកបំពាក់។

បច្ចេកវិទ្យាកាត់បន្ថយបាក់តេរី
បច្ចេកវិទ្យា TrueSteam ប្រើប្រាស់សម្រាប់ដំណើរការមុខងារ Allergy Care, Steam Refresh និង Steam Softener។ ការពង្រឹងគុណភាព
នៃការរស់នៅរបស់អ្នកដោយរក្សាបាននូវសុខភាពល្អ និងរក្សាបាននូវបរិសា្ថនដែលគ្មានជម្ងឺប្រតិកម្មនានា។

ថែរក្សាសាច់ក្រណាត់
ជ្រើសយកមុខងារបោកគក់ណាមួយ ហើយបច្ចេកវិទ្យា 6 Motion Direct Drive នឹងធ្វើការ Wash Drum ធ្វើចលនានៅក្នុងទិសដៅចម្រុះ
ដែលធ្វើឱ្យសាច់ក្រណាត់ត្រូវបានថែរក្សាយ៉ាងម៉ត់ចត់ ខណៈដែលសម្លៀកបំពាក់របស់អ្នកត្រូវបានសម្អាតបានកាន់តែស្អាត។

កាត់បន្ថយរំញ័រ កាត់បន្ថយសម្លេង
មិនត្រឹមតែមានមុខងារដ៏មានប្រសិទ្ធភាពខ្ពស់ចំនួនពីរ ទទួលបានពីម៉ាស៊ីន Inverter Direct Drive ជួយឱ្យការបោកគក់ប្រព្រឹត្តទៅដោយមិនមាន
សម្លេងរំខាន។ បច្ចេកវិទ្យា Inverter DD ប្រើប្រាស់គ្រឿងបន្លាស់សម្រាប់ធ្វើចលនាកាន់តែតិច ដែលជួយកាត់បន្ថយរំញ័រ និងពង្រឹងភាពរឹងមាំរបស់ម៉ាស៊ីន។
បន្ថែមលើនេះ ម៉ាស៊ីននេះប្រើប្រាស់ថាមពលកាន់តែតិច ជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។

បោកគក់ និងសម្ងួត
បច្ចេកវិទ្យា All-in-One សម្រាប់ម៉ាស៊ីនបោកគក់ និងសម្ងួត គឺជាបច្ចេកវិទ្យាឈានមុខគេមួយរបស់ក្រុមហ៊ុន LG។ វាជួយសន្សំទីតាំងក្នុងគេហដ្ឋាន
និងបន្ថែមបន្ទប់ជាច្រើនទៀតសម្រាប់គ្រួសារអ្នក។ គំនិតច្នៃប្រឌិតរួមបញ្ចូលគ្នារវាងម៉ាស៊ីនបោកគក់ និងសម្ងួត របស់ LG អាចឱ្យអ្នកទទួលបាន
សម្លៀកបំពាក់ដែលបោកគក់បានយ៉ាងស្អាត និងស្ងួត ដែលពុំចាំបាច់ប្រើម៉ាស៊ីនពីរដាច់ដោយឡែកពីគ្នា។

បច្ចេកវិទ្យា EcoHybrid
នេះជាបច្ចេកវិទ្យាដែលជួយសន្សំសំចៃការប្រើប្រាស់បរិមាណទឹក បានកាន់តែ និងជួយកាត់បន្ថយរង្វិលជុំនៃការសម្ងួត។ អ្នកអាចជ្រើសយក
Eco Dry Mode ដែលប្រើប្រាស់សម្រាប់ការសម្ងួតដោយគ្មានទឹក ឬមុខងារធម្មតា ដើម្បីកាត់បន្ថយរង្វិលសម្ងួត និងកាត់បន្ថយថាមពល។

បន្តការបោកគក់
បើសិនជាអ្នកភ្លេចដាក់សម្លៀកបំពាក់ណាមួយបោកគក់ អ្នកនៅតែអាចបន្ថែមវា បន្ទាប់ពីអ្នកចាប់ផ្តើមដំណើរការម៉ាស៊ីន។ ម៉ាស៊ីនបោកគក់
LG TWINWash មានបំពាក់ប៊ូតុង Add Item ដែលអនុញ្ញាតឱ្យអ្នកបើកទ្វារម៉ាស៊ីន អំឡុងពេលបោកគក់ ដើម្បីបន្ថែមសម្លៀកបំពាក់នៅគ្រប់ផ្នែក។

មុខងារឆ្លាតវៃ
បច្ចេកវិទ្យា SmartThinQ អាចឱ្យអ្នកដំណើរការ ឬគ្រប់គ្រងការបោកគក់បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ អ្នកអាចតាមដានការប្រើប្រាស់ថាមពល
ឬប្រើប្រាស់ Download Cycle ដើម្បីបន្ថែមមុខងារបោកគក់ថ្មីៗទៅក្នុងម៉ាស៊ីនបោកគក់របស់អ្នក។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone...

សម្បកបន្ថែមថាមពលសម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 25 Jul, 2018

ទូរសព្ទ Samsung Galaxy S9 គឺជាទូរសព្ទ Smartphone មានម៉ាស៊ីនដ៏ខ្លាំងដែលរួមបញ្ចូលនូវថាមពល Snapdragon 845 រូបរាងដ៏ប្រណិត និងកាមេរ៉ាភ្លោះដ៏អស្ចារ្យ។ ថ...

រថយន្ត 3 ប្រភេទ ស័ក្តិសមធ្វើដំណើរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 23 Dec, 2016

ប្រសិនបើអ្នកបើកបរ នៅក្នុងទីក្រុង ទៅធ្វើការ ឬទៅជាយក្រុង អ្នកមិនបាច់ខ្វល់ច្រើនទេ នឹងរឿងប្រើរថយន្តអ្វីនោះ។ ប៉ុន្តែបើអ្នកធ្វើដំណើរទៅឆ្ងាយ ដូចជាទៅតាមខេត...

ម៉ាស៊ីនបោក នាពេលអនាគតគឺ នៅទីនេះ

ដោយ: ទំនើប 9 AM, Wednesday, 27 Jun, 2018

ម៉ាស៊ីនបោកគក់ LG ដែលជាអ្នកឈានមុខគេ ក្នុងផ្នែកម៉ាស៊ីនបោកគក់ បានគ្រប់គ្រង 37% នៃចំណែកទីផ្សារជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុន LG...

Tomnerb.Com - YouTube Channel