ចូលចិត្តទំនើប

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

ដោយ: ទំនើប 4 PM, Monday, 13 Aug, 2018

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

បច្ចុប្បន្ននេះមនុស្សគ្រប់រូបសុទ្ធសឹងតែមមាញឹក និង ការងារគ្រប់ៗគ្នា មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការក្នុង ផ្ទះដូចជាការបោកគក់ជាដើម ។
ហើយតែងតែចំណាយ​ទាំងកម្លាំង និងពេលវេលាជាច្រើនម៉ោង​រាល់ពេលធ្វើការបោកគក់ម្តងៗ

ដូច្នេះហើយទើប ម៉ាស៊ីនបោកគក់ LG បានបង្តើតបច្ចេកវិទ្យា និង មុខងាររបស់ខ្លួនអោយត្រូវនិងតម្រូវការរបស់អតិថិជនប្រើប្រាស់ផ្ទាស់ដូចខាងក្រោម ៖

  • សន្សំសំចៃពេលវេលានិងស៊ីភ្លើងតិច ៖ ម៉ាស៊ីនបោក LG ជាមួយ បច្ចេកវិទ្យា Inverter ធ្វើ អោយការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា 36 % ស្មើនឹងយើងប្រើម៉ាស៊ីនសម្ងួតសក់រយៈពេល ៤ នាទី។ នេះមិនមែនមានន័យថាការប្រើថាមពល
    អគ្គីសនីតិចហើយបោកមិនស្អាតនោះទេសំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។
  • សន្សំសំចៃទឹក ៖  ការសន្សំសំចៃទឹកពិតជាមានសារះសំខាន់មែនទែនសំរាប់បច្ចុប្បន្ននេះក៏ដូចជាការថែរក្សាបរិស្ថានផងដែរ។ហើយម៉ាស៊ីនបោកគក់ LG វិញប្រើប្រាស់បរិមាណទឹកដែលវាត្រូវការទៅតាមបរិមាណខោអាវដែលយើងផ្ទុកក្នុងម៉ាស៊ីនតែប៉ុណ្ណោះ។
  • ម៉ាស៊ីនបោកមានច្រើនចលនាដើម្បីបោកគក់បានយ៉ាងល្អឥតខ្ចោះ ៖ បច្ចេកវិទ្យាបោកគក់ 6 ចលនា (6 Motion Direct Drive) រួមបញ្ចូលគ្នានូវ
    ចលនាបោកគក់ប្រាំមួយចលនាផ្សេងគ្នាដើម្បីធ្វើអោយការបោកគក់កាន់តែអស្ចារ្យ ប្រៀបបានដូចនឹងការបោកគក់និងដៃ។ 6 Motion Direct Drive ជួយរក្សាសាច់ក្រណាត់មិនអោយមានស្នាមជ្រួញ និង ការពារការខូចសាច់ក្រណាត់។
  • Turbo Drum គឺជាបច្ចេកវិទ្យាតែមួយគត់របស់ក្រុមហ៊ុន LG ដែលមានសមត្ថភាពខ្ពស់ក្នុងការលាងជម្រះក្អែលដោយកំលំាងទឹកជំរុញនិងបង្វិល
    សំលៀកបំពាក់របស់លោកអ្នកបានគ្រប់ទិស និង ថ្មមសាច់ក្រណាត់មិនធ្វើអោយសាច់ក្រណាត់រមួលចូលគ្នាហើយព្រមទាំងមានកំលាំងទឹករុញពីក្រោម
    ឡើងទៅលើធ្វើអោយធុង និង  ស្លាបចាក់វិលក្នុងទិសផ្ទុយគ្នាដើម្បីបង្កើនកំលាំងក្នុងការបោកគក់កាន់តែខ្លាំង តែមិនធ្វើអោយខូចសាច់ក្រណាត់
    និងលាងសម្អាតស្នាមប្រឡាក់បានយ៉ាងស្អាតនិងល្អឥតខ្ចោះ។
  • Turbo Shot ដែលជួយសម្អាតផ្នែកខាងក្នុង និង ខាងក្រៅនៃធុងបោកគក់ថែមទាំងជួយការពារតម្រងធុងបោកមិនអោយឆាប់ជ្រះ ព្រោះតម្រងនេះ
    អាចធ្វើការលាងសម្អាតដោយស្វ័យប្រវតិ្ត ដោយមិនចាំបាច់ដោះលាង ហើយថែមទាំង ថែរក្សាអនាម័យក្នុងការសម្អាតក្អែល និង ក្លិននៅក្នុងធុង
    បោកគក់បានយ៉ាងមានប្រសិទ្ធភាព ។
  • True Steam ៖ មុខងារ TrueSteam ™ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។ មុខងារ Steam ក្នុងម៉ាស៊ីនបោកគក់
    ធ្វើអោយកំដៅទឹកឡើងដល់ 100 អង្សាសេដើម្បីធ្វើឱ្យវាក្តៅគ្រប់គ្រាន់ដើម្បីកំចាត់បាក់តេរីនិងអាឡែរហ្សីពីរោមសត្វកោសិកាស្បែកដែលស្លាប់និង
    ពពួកផ្សិត។ បច្ចេកវិទ្យា TrueSteam របស់ក្រុមហ៊ុន LG មិនត្រឹមតែកំចាត់អស់ 99,9 % នៃអាឡែរហ្សីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំចាត់កាកសំណល់
    ដែលបានបន្សល់ដោយអាឡែរហ្សីដែលបានស្លាប់ផងដែល ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនបោកគក់ របស់ LG នៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយ
លក់បន្តរបស់ ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

http://ggear.com.kh/appliances/washing-machines/

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 199 ។

 

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

នាឡិកាទំហំតូច សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នាឡិកាដៃល្អ មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏បង្ហាញពីចរិកលក្ខណៈរបស់បុរសផងដែរ។ បច្ចុប្បន្ននេះ ពិភពនាឡិកាដៃបានដើរចេញពីទំហំធំៗ ជាប្រភេទនាឡិកាដៃ...

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដ...

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

Tomnerb.Com - YouTube Channel