ចូលចិត្តទំនើប

ម៉ាស៊ីនបោកគក់ដ៏សក្តិសមសម្រាប់អ្នករស់នៅក្នុងខុនដូ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់ម៉ូដែលថ្មីពី LG គឺម៉ូដែល FC1408D4W ដែលជាម៉ាស៊ីនបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។
នេះជាជម្រើសម៉ាស៊ីនបោកគក់ដ៏ល្អ សម្រាប់អ្នកស្នាក់នៅក្នុងខុនដូ ឬអាផាតមិន ដោយវាមានកម្ពស់ 850 cm ទទឹង 600 cm និង ជម្រៅ 560 cm
សក្តិសមនឹងបន្ទប់ខុនដូទំហំតូចល្មម ព្រមជាមួយជម្រើសពណ៌ស និងពណ៌ខៀវ ដ៏ស្រស់ស្អាត សក្តិសមនឹងផ្ទះបាយទាន់សម័យរបស់អ្នក។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយនេះមានសមត្ថភាពពិសេសយ៉ាងណា សូមអានអត្ថបទខាងក្រោម។

សមត្ថភាពបោក និងសម្ងួត
មុខងារបោកគក់ និងសម្ងួត នៅក្នុងម៉ាស៊ីនតែមួយជាបច្ចេកវិទ្យានៃឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានឈានមុខគេមួយរបស់ក្រុមហ៊ុន LG។
វាជាជម្រើសដែលជួយសន្សំសំចៃទីកន្លែងនៅក្នុង គេហដ្ឋាន និងផ្តល់ទីតាំងធំទូលាយសម្រាប់គ្រួសាររបស់អ្នក។ ម៉ាស៊ីនបោកគក់ និងសម្ងួតក្នុង
តួម៉ាស៊ីនតែមួយ មានន័យថាអ្នកមិនចាំបាច់ចំណាយថវិកាទិញម៉ាស៊ីនសម្ងួតដាច់ដោយឡែកទេ ប៉ុន្តែសម្លៀកបំពាក់របស់អ្នកនៅតែត្រូវបានលាង
សម្អាតយ៉ាងស្អាត និងស្ងួតផងដែរ។

កាត់បន្ថយបញ្ហាប្រតិកម្មស្បែកជាមួយបច្ចេកវិទ្យា True Steam
ម៉ាស៊ីនបោកគក់ដ៏ទំនើបមួយនេះបំពាក់ជាមួយនឹងបច្ចេកវិទ្យា 3-in-1 True Steam ដែលមានសមត្ថភាពពិសេសៗដូចជា៖

   – មុខងារ Allergy Care អាចសម្អាត និងកំចាត់សមាសភាពប្រតិកម្មនានានៅលើសម្លៀកបំពាក់បានរហូតដល់ 99.9% និងមានសមត្ថភាព
     សម្លាប់បាក់តេរី
   – មុខងារ Steam Refresh ជួយឱ្យសម្លៀកបំពាក់មានភាពស្រស់ស្អាតក្នុងរយៈពេលត្រឹមតែ 20 នាទី សម្រាប់សម្លៀកបំពាក់ដែលពុំសូវខ្ទេច
     និងពុំសូវមានក្លិន។
   – មុខងារ Steam Softener ប្រើប្រាស់ចំហាយទឹកមានកម្រិតត្រឹម 100 អង្សារ និងមិនមានសារធាតុគីមី។ មុខងារនេះសមស្របសម្រាប់
     សម្លៀកបំពាក់ ទារក និងសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។

ថែរក្សាសាច់ក្រណាត់
អ្នកអាចធ្វើការជ្រើសរើសមុខងារបោកគក់មួយ ហើយបច្ចេកវិទ្យា 6 Motion Direct Drive នឹងធ្វើឱ្យ Drum របស់ម៉ាស៊ីនមានចលនានៅក្នុងទិសដៅ
ចម្រុះ ដែលនឹងធ្វើឱ្យសាច់ក្រណាត់ទទួលបានការថែរក្សាយ៉ាងសមស្រប ខណៈដែលសម្លៀកបំពាក់របស់អ្នកត្រូវបានសម្អាតកាន់តែស្អាត។

កាត់បន្ថយរំញ័រ កាត់បន្ថយសម្លេង
ម៉ាស៊ីនប្រភេទ Direct Drive ដែលជាកម្លាំងប្រើប្រាស់នៅក្នុងម៉ាស៊ីនបោកគក់ថ្មីមួយនេះ ផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់
និងផ្តល់នូវសម្លេងដ៏ស្ងាត់។ នេះជាជម្រើសម៉ាស៊ីនល្អជាងគេសម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីនបោកគក់នាពេលបច្ចុប្បន្ន។ ហេតុនេះបានជាគ្រប់ម៉ាស៊ីន
បោកគក់របស់ក្រុមហ៊ុន LG ផលិតឡើងជាមួយនឹងស្តង់ដាធានាគុណភាពរយៈពេល 10 ឆ្នាំ សម្រាប់គ្រឿងបន្លាស់ និងម៉ាស៊ីន។

មុខងារឆ្លាតវៃ SmartThinQ
ម៉ាស៊ីនបោកគក់នាពេលបច្ចុប្បន្នកាន់តែឆ្លាតវៃ ដោយអ្នកអាចប្រតិបត្តិការដំណើរការបោកគក់បានពីចម្ងាយ និងអាចទាញយកការរង្វិលជុំបន្ថែម
បានទៀតផង។ វាផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបោកគក់ តាមរយៈការភ្ជាប់បច្ចេកវិទ្យាទំនើបចុងក្រោយគេនេះ ជាមួយនឹងបណ្តាញ Wi-Fi។

ផ្អាក និងដាក់បន្ថែម
អ្នកភ្លេចប្រមូលយកសម្លៀកបំពាក់ចាំបាច់មួយចំនួនមកបោកគក់ ហើយម៉ាស៊ីនបោកគក់របស់អ្នកបានចាប់ផ្តើមដំណើរការហើយមែនទេ?
នេះជាបញ្ហាដែលតែងកើតឡើងជាញឹកញាប់។ សូមកុំបារម្ភ ជាមួយម៉ាស៊ីនបោកគក់ថ្មីមួយនេះ អ្នកគ្រាន់តែចុចប៊ូតុង Pause ហើយរងចាំដល់ការ
បង្វិលបានបញ្ឈប់ នោះទ្វារម៉ាស៊ីននឹងបើកក្នុងរយៈពេល 3 វិនាទី ដូច្នេះអ្នកអាចបន្ថែមសម្លៀកបំពាក់ទៅក្នុងម៉ាស៊ីនបានហើយ។ សម្លៀកបំពាក់បន្ថែម
ទាំងនោះរាប់ចាប់ពីស្រោមជើង រហូតដល់អាវរងារ។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិ...

អ្នកអាចនឹងស្លាប់ប្រសិនជា​មានកម្មវិធីទាំងនេះនៅលើទូរស័ព្ទនៅ​…

ដោយ: ម៉ូនី 11 PM, Tuesday, 07 Jun, 2016

វាគឺជារឿងហាមឃាត់មួយសម្រាប់កូរ៉េខាងជើង ដោយមិនអនុញ្ញាតឲ្យមាន​ការដំឡើង និង​ប្រើប្រាស់កម្មវិធីទូរស័ព្ទជាប្រភេទបណ្តាញសង្គមសារបន្ទាន់ឡើយ។ តាមរយៈ Daily NK...

ហ្គេម iOS កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ឱ្យដឹងពីហ្គេមកំពូលៗប្រចាំឆ្នាំ 2017 របស់ iOS។  Galaxy of Pen & Paper យកគំរូតាមហ្គេមដ៏អស្ចារ្យ Knights of Pen &...

ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូរសព្ទ

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តា...

Tomnerb.Com - YouTube Channel