ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

ដោយ: ទំនើប 10 PM, Friday, 16 Mar, 2018

នៅក្នុងឆ្នាំ2018នេះLGបាននាំមកនូវម៉ាសុីនត្រជាក់សេ៊រីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់។ មុខងារសំខាន់និងបច្ចេកវិទ្យាពិសេសៗទាំងនោះមានដូចជាៈ
បច្ចេកវិទ្យា Dual compressor
បច្ចេកវិទ្យា Dual compressorគឺជាបច្ចេកវិទ្យាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីបានរហូតដល់70%លើសពីម៉ាសុីនត្រជាក់ធ្មតា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាមានប្រេកង់បង្វិលខ្ពស់ និងមានល្បឿលឿនជាងម៉ាសុីនត្រជាក់ធម្មតាដែលធ្វើអោយត្រជាក់លឿនរហូតដល់40%មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ ហើយវាភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ និងមានកង្ហារធំជាងមុន25%ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-04
បច្ចេកវិទ្យា Plasmaster
សុខភាព គឺជាចំណុចសំខាន់បំផុត ដែលក្រុមហ៊ុនLG គិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់LG Dual Inverterផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់។ វាមានបច្ចេកវិទ្យា Plasmaster ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់បាក់តេរីបានរហូតដល់ 99.99%។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយថែរក្សាស្បែករបស់យើងដោយផ្តល់សំណើម ចម្រោះធូលីដែលស្រួបយក កំចាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត ដែលជួយអោយស្បែករបស់យើងមានសំណើម និងសុខភាពល្អមិនស្ងួត។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-02
កាត់បន្ថយសម្លេងរំខាន (Low Noise 18ds)
សំលេងរំខានក៏មិនមែនជាបញ្ហាទៀតដែរសម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ដោយធ្វើអោយលោកអ្នកទទួលការសំរាកបានយ៉ាងស្កប់ស្កល់ ជាមួយនិងបច្ចេកវិទ្យាuniqueskew fanមានសមត្តិភាពខ្ពស់ក្នុងការជួយកាត់បន្ថយសម្លេង និងដំណើរការបានយ៉ាងស្ងប់ស្ងាត់ក្នុងកម្រិតសំលេងត្រឹមតែ 18 dB តែប៉ុណ្ណោះហើយវាក៏ជាម៉ាស៊ីនត្រជាក់ ដែលដំណើរការក្នុងកម្រិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-05
បច្ចេកវិទ្យា Smart ThinQ
រីឯបច្ចេកវិទ្យា SmartThinQ វិញធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន អ្នកប្រើប្រាស់ទាំងអស់អាចបញ្ជាបិទ និងបើកម៉ាសុីនត្រជាក់បានពីគ្រប់ទីកន្លែងមិនថា លោកអ្នកនៅទីណា ដោយគ្រាន់តែភ្ជាប់ឧបករណ៍wifiជាមួយ និងទូរស័ព្ទដៃរបស់លោកអ្នក។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-06
ធានាលើកំប្រេសស័រ ១០ឆ្នាំ
Dual Compressor ជាកុំប្រេសស័រដំបូងគេបង្អស់ ដែលមានការធានារយៈពេល 10 ឆ្នាំដែលធ្វើអោយអ្នកប្រើប្រាស់ទាំងអស់ អាចទទួលបានផលនូវប្រយោជន៍ និងការប្រើប្រាស់បានយូរអង្វែងពីវាផងដែរ។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-07
ឧស្ម័នហ្គាស R32
R32ជាប្រភេទឧស្ម័នហ្គាសម្យ៉ាងកាត់បន្ថយកំដៅផែនដី និងការបំផ្លាញស្រទាប់អូហ្សូន ដែលមិនធ្វើអោយបំពុលបរិស្ថានដូចឧស្ម័នហ្គាសផ្សេងទៀតឡើយ។ ឧស្ម័នហ្គាស R32 វាដំណើរការយ៉ាងមានប្រសិទ្ធិភាព និងត្រជាក់លឿនទោះបីជាបរិមាណឧស្ម័នតិចក៏ដោយ បើប្រៀបធៀបទៅនិងប្រភេទឧស្ម័នហ្គាសR410A ហើយវាជួយកាត់បន្ថយគ្រោះថ្នាក់នៃកំដៅផែន និងត្រូវបានគេទទួលស្គាល់ថាជាប្រភេទហ្គាស ដែលជួយថែរក្សាបរិស្ថានផងដែរ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-03

ប្រភព: GGear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Android Game សម្រាប់ឆ្នាំ 2017

ដោយ: ដួងច័ន្ទ 3 PM, Sunday, 24 Sep, 2017

កម្មវិធី Game នៅលើទូរសព្ទដៃ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំង ឈានមុខលើបច្ចេកវិទ្យាដទៃ ដែលមាន វត្តមានមុន។ កម្មវិធី Game សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andro...

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្...

LG W7 ទូរទស្សន៍ ២០១៧ របស់ LG

ដោយ: ស. លីង 9 PM, Thursday, 16 Feb, 2017

LG អភិវឌ្ឍមិនឈប់ឈរសោះឡើយ។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនេះ បានចេញផលិតផលទូរទស្សន៍ W7 ដែលជាប្រភេទទូរទស្សន៍ស្តើ...

ឧបករណ៍ជំនួយ ក ដៃ ដ៏អស្ចារ្យសម្រាប់កុំព្យូទ័រ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 12 Apr, 2017

Wirstocat គឺជាឧបករណ៍កើតចេញពីបច្ចេកវិទ្យាទំនើប ជាជំនួយទ្រទ្រង់ ក ដៃរបស់អ្នក នៅពេលអ្នកប្រើប្រាស់កុំព្យូទ័រ។ វាជាឧបករណ៍ជំនួយដល់ ក ដៃ ដំបូងបង្អស់ ដែលមិ...

Tomnerb.Com - YouTube Channel