ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ LG គិតគូរពីបរិស្ថាន និងសុខភាព

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកកំពុងពិបាកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់យកទៅប្រើប្រាស់មែនទេ? ថ្ងៃនេះ ទំនើប មានជម្រើសដ៏សក្តិសមមួយសម្រាប់អ្នក នោះគឺម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA ដ៏ទំនើបទាន់សម័យ គិតគូរពីបរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។ ចង់ដឹងកាន់តែលម្អិតអំពីម៉ាស៊ីនត្រជាក់នេះ សូមអានអត្ថបទខាងក្រោម។

បច្ចេកវិទ្យា R32 Refrigerant
បច្ចេកវិទ្យា Refrigerant គិតគូរពីការថែរក្សាបរិស្ថាន ដែលអាចការពារបរិស្ថានជុំវិញខ្លួនពីការបំពុល ជាមួយការពង្រឹងប្រព័ន្ធប្រើប្រាស់ថាមពលយ៉ាងមានប្រសិទ្ធភាព។ អ្នកមិនចាំបាច់ប្រើប្រាស់ពេលសម្រាប់រងចាំទៀតទេ នៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ដំណើរការ។

ម៉ាស៊ីន Dual Inverter Compressor ជាមួយការធានា 10 ឆ្នាំ
ម៉ាស៊ីន Dual Inverter Compressor របស់ LG ដោះស្រាយបញ្ហាសម្លេងរំខាន ដំណើរការរអាក់រអួល និងការប្រើប្រាស់ពុំសូវមានប្រសិទ្ធភាព ជាលទ្ធផលផ្តល់មកនូវម៉ាស៊ីនត្រជាក់ដែលផ្តល់ភាពត្រជាក់លឿន រក្សាភាពត្រជាក់បានយូរ និងដំណើរការបានយ៉ាងស្ងប់ស្ងាត់។ ជាមួយការធានាគុណភាពរយៈពេល 10 ឆ្នាំ អ្នកប្រើប្រាស់អាចរីករាយនឹងអត្ថប្រយោជន៍ពីម៉ាស៊ីនត្រជាក់ LG បានកាន់តែយូរ។

ត្រជាក់កាន់តែលឿន សន្សំសំចៃថាមពលកាន់តែច្រើន
បច្ចេកវិទ្យា Inverter Compressor ធ្វើការកែតម្រូវល្បឿនម៉ាស៊ីន Compressor ដើម្បីរក្សាបាននូវកម្រិតសីតុណ្ហភាពសមស្របបានភ្លាមៗ។ លើសពីនេះទៀត ម៉ាស៊ីន Dual Inverter Compressor បំពាក់ជាមួយប្រតិបត្តិការសន្សំសំចៃថាមពល ដែលអាចសន្សំសំចៃការប្រើប្រាស់ថាមពលបានកាន់តែច្រើនជាងម៉ាស៊ីន Conventional Compressor។ គុណសម្បត្តិរបស់ Dual Inverter Compressor ធ្វើឱ្យការបញ្ចេញខ្យល់ពីម៉ាស៊ីនបានកាន់តែឆ្ងាយ និងកាន់តែលឿន។

ការរចនាម៉ូដ
តួម៉ាស៊ីនត្រជាក់ដ៏ស្តើង និងការរចនាម៉ូដដ៏ទាន់សម័យធ្វើឱ្យការតំឡើងម៉ាស៊ីនត្រជាក់ប្រភេទនេះមានភាពងាយស្រួល ក៏ដូចជាការងាយស្រួលក្នុងការលាងសម្អាតជាមួយនឹងតម្រងប្រភេទ EZ Sliding Filter។ ការរចនាម៉ូដ Display លាក់បង្កប់ សក្តិសមសម្រាប់ការពិនិត្យអំពីការប្រើប្រាស់ថាមពលបានកាន់តែងាយស្រួល។

សម្លេងរំខានកាន់តែតិច
ម៉ាស៊ីនត្រជាក់មួយនេះប្រតិបត្តិការក្នុងកម្រិតសម្លេងទាប ដែលនេះជាគុណសម្បត្តិរបស់ Skew Fan ដ៏ពិសេសរបស់ LG និងម៉ាស៊ីន Dual Inverter Compressor ដែលជួយលុបបំបាត់សម្លេងរំខាន់ និងជួយសម្រួលដំណើរការម៉ាស៊ីនឱ្យរលូន។

តម្រងប្រើប្រាស់បច្ចេកវិទ្យា 3M
បច្ចេកវិទ្យាកាន់តែទំនើបពី 3M ជួយឱ្យម៉ាស៊ីនត្រជាក់ LG អាចកាត់បន្ថយផលអាក្រក់នៃមេរោគ តូចៗដូចជា វីរុស បាក់តេរី និងសារធាតុបង្កឱ្យប្រតិកម្មដល់ស្បែក ផ្តល់នូវបរិស្ថានក្នុងបន្ទប់ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។

ម៉ាស៊ីន Tropical Dual Inverter Compressor
វាជាម៉ាស៊ីនដែលអាចឱ្យម៉ាស៊ីនត្រជាក់ដំណើរការយ៉ាងល្អ ទោះស្ថិតនៅក្នុងសីតុណ្ហភាពរហូតដល់ 65 អង្សាសេ ក្តី ជាមួយនឹងការធានារយៈពេល 10 ឆ្នាំ។

ការគ្រប់គ្រងសីតុណ្ហភាពដ៏ជាក់លាក់
ល្បឿនរបស់ម៉ាស៊ីន Compressor របស់ម៉ាស៊ីនត្រជាក់មួយនេះ អាចធ្វើការកែតម្រូវ និងផ្លាស់ប្តូរភ្លាមៗ ដើម្បីរក្សាបាននូវកម្រិតសីតុណ្ហភាពដែលអ្នកចង់បាន ជាមួយនឹងបំរែបំរួលសីតុណ្ហភាពតិចតួចបំផុត។

Volt Care
នេះជាបច្ចេកវិទ្យាដែលការពារម៉ាស៊ីនត្រជាក់ពីការបំផ្លាញ ដែលបណ្តាលមកពីបំរែបំរួលឡើងចុះនៃចរន្តអគ្គិសនី។ វាជាបង្គុំនៃបច្ចេកវិទ្យា LVS (Low Voltage Starter), AVS (Automatic Voltage Switcher) និង HVS (High Voltage Safe)។ បច្ចេកវិទ្យា LVS និង HVS ការពារម៉ាស៊ីនពីការផ្គត់ផ្គង់ចរន្តកម្រិតទាប និងខ្ពស់ ហើយបច្ចេកវិទ្យា AVS អនុញ្ញាតឱ្យប្រតិបត្តការប្រព្រឹត្តទៅយ៉ាងមានលំនឹង អំឡុងពីចរន្តអគ្គិសនីប្រែប្រួលឡើងចុះ។

បច្ចេកវិទ្យា Gold Fin
វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវការធានាថាផ្ទៃខាងមុខនៃម៉ាស៊ីនត្រជាក់ ធន់នឹងរំញ័រ និងកាន់តែរឹងមាំ ធន់ជាប់បានយូរ ធន់នឹងបំរែបំរួលកម្តៅ ដែលអាចឱ្យម៉ាស៊ីនប្រើប្រាស់បានកាន់តែយូរ។

បច្ចេកវិទ្យា SmartThinQ
អ្នកអាចដំណើរការម៉ាស៊ីនត្រជាក់បានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង ជាមួយការបំពាក់ឧបករណ៍ WiFi និងការគ្រប់គ្រងពីកម្មវិធីអេឡិចត្រូនិចរបស់ LG។

កម្មវិធី Smart Diagnosis
វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់មុខងារម៉ាស៊ីនត្រជាក់ តំឡើងម៉ាស៊ីនត្រជាក់ ដោះស្រាយបញ្ហា និងពិនិត្យមើលព័ត៌មាននានាដោយផ្ទាល់ បានកាន់តែងាយស្រួល ចេញពីទូរសព្ទ Smartphone។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ ចាប...

អាមេរិកលើកលែងការហាមប្រាមមួយចំនួនលើ Huawei ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Huawei កំពុងទទួលបានភាពធូរស្រាលមួយចំនួនចេញពីការហាមប្រាមពាណិជ្ជកម្មរបស់អាមេរិកហើយ។ ប្រធានាធិបតីអាមេរិក និងចិន បានឈានដល់ការព្រមព្រៀងមួយ ដែលន...

ព័ត៌មានបែកធ្លាយពី Galaxy Note 10

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញទូរសព្ទចំនួន 5 ម៉ូដែលរួចទៅហើយ ប៉ុន្តែនៅសល់ម៉ូដែលធំមួយទៀតដែលមិនទាន់ត្រូវបានបញ្ចេញ។ នោះគឺជំនាន់ក្រោយនៃម៉ូដែល Note 9 ដែលត្រ...

Moto X Style Flagship ថ្មី ពី Motorola

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Motorola បញ្ចេញស្មាតហ្វូន Flagship ថ្មីមួយ ក្រោមឈ្មោះថា Moto X Style ដែលមកព្រមជាមួយទំហំអេក្រង់ 5.7 អុីញ QHD (1440p) ថែមជាមួយកាមេរ៉ាក្រោយ ដែលមានភាពល...

Tomnerb.Com - YouTube Channel