ចូលចិត្តទំនើប

ម៉ាស៊ីនដាក់ចំណីសត្វ ដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្ត សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ម៉ាស៊ីន SmartFeeder ជាជំនួយដល់អ្នកក្នុងការចិញ្ចឹមសត្វ បើទោះជាអ្នកមានការងារមមាញឹកយ៉ាងណាក៏ដោយ។ អ្នកអាចរៀបចំផែនការកាលវិភាគអាហារ សម្រាប់សត្វចិញ្ចឹមរបស់អ្នក តាមរយៈ ការបញ្ជាលើទូរសព្ទ។ អ្នកអាចធ្វើការគ្រប់គ្រងកាលវិភាគ ឱ្យចំណីដល់សត្វចិញ្ចឹម និងធ្វើការតាមដានឥរិយាបថស៊ីចំណីរបស់ពួកវាផងដែរ។ ម៉ាស៊ីន SmartFeeder ធ្វើការគណនាអំពីបរិមាណចំណី អាស្រ័យលើអាយុ ទម្ងន់ និងសកម្មភាពរបស់សត្វ។ អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនង នៅក្នុងផ្ទះ ជាមួយនឹងការឱ្យសញ្ញានៅពេលឱ្យចំណី បរិមាណចំណីក្នុងម៉ាស៊ីនជិតអស់ និងកម្មវិធី Update ថ្មី របស់ម៉ាស៊ីន។ ម៉ាស៊ីននេះអាចផ្ទុកបរិមាណចំណីសត្វ បានរហូតដល់ជាង 3គីឡូក្រាម និងអាចរក្សា ភាពស្រស់នៃចំណីសត្វផងដែរ។ ដោយសារមុខងារឆ្លាតវៃបែបនេះហើយ អ្នកអាចប្រាកដថា សត្វចិញ្ចឹមរបស់អ្នករីករាយ និងមានសុខភាពល្អ។

មុខងារ SmartFeeder Ramp

ដោយសារចំណីសត្វទាំងអស់ មានសណ្ឋានខុសៗគ្នា ទាំងរូបរាង និងទំហំ នោះអាចនឹងបណ្តាលឱ្យ សត្វចិញ្ចឹមរបស់អ្នកស្លាក់ចំណី។ មុខងារ SmartFeeder Ramp នឹងជួយកាត់បំបែកដុំចំណីសត្វ ជាដុំតូចៗ យ៉ាងមានប្រសិទ្ធភាព។

កំណត់ពីវិធីផ្តល់ចំណី ដល់សត្វចិញ្ចឹម

សត្វចិញ្ចឹមនិមួយៗ មានលក្ខណៈខុសៗគ្នា។ ដោយគ្រាន់តែបង្ហាញពីអាយុ ទម្ងន់ និងកម្រិតនៃសកម្មភាពរបស់សត្វ ដូច្នេះម៉ាស៊ីននឹងអាចដឹងពី លក្ខណៈពិសេសរបស់សត្វនិមួយៗ។ ម៉ាស៊ីននេះក៏ អាចវិភាគអំពីបរិមាណចំណីសត្វផងដែរ ដោយគ្រាន់តែផ្តល់ព័ត៌មានពីសត្វចិញ្ចឹម និងចំណីអាហារ វានឹងណែនាំអ្នកអំពីដំបូន្មាន ការផ្តល់ចំណីប្រចាំថ្ងៃ។

ការគ្រប់គ្រង បរិមាណចំណី

នៅក្នុងការបង្ហាញព័ត៌មានរបស់អ្នកផលិត SmartFeeder បានបង្ហាញអ្នកអំពីវិធី ដែលម៉ាស៊ីននេះមានសមត្ថភាពគ្រប់គ្រងលើរបបចំណីរបស់សត្វចិញ្ចឹម និងធានាថាអ្នកបានផ្តល់អាហារដ៏ត្រឹមត្រូវ និងចំនួនសមស្រប នៃចំណីក្នុងមួយថ្ងៃដល់សត្វចិញ្ចឹមរបស់អ្នក។ នៅទីនេះយើងនឹងបង្ហាញអ្នក ឱ្យកាន់តែស៊ីជម្រៅ ក្នុងការគ្រប់គ្រងបរិមាណចំណី ដោយសារមានមនុស្សមួយចំនួនបានអនុវត្តខុសពីក្បួនក្នុងការឱ្យចំណីដល់សត្វ។

ការពិតដ៏គួរឱ្យភ្ញាក់ផ្អើល នៃការដាក់ចំណីសត្វ៖ យោងតាម សមាគមន៍ Association for Pet Obesity Prevention (APOP) បង្ហាញថាចំនួន 52.6% នៃសត្វសុនខ និងចំនួន 57.6% នៃសត្វ ឆ្មារនៅក្នុងសហរដ្ឋអាមេរិក មានទម្ងន់លើសកំណត់។ ស្ថិតិដ៏គួរឱ្យបារម្ភនេះ គឺជាលទ្ធផលជាក់ស្តែង នៃការផ្តល់ចំណីលើសកំណត់ ហើយនេះក៏ជាបញ្ហាដែលកំពុងកើនឡើង ជាលំដាប់លើសកលលោក ផងដែរ។ ការសិក្សាថ្មីៗនៅក្នុងចក្រភពអង់គ្លេស បានបង្ហាញថា ពាក់កណ្តាលនៃចំនួនសត្វចិញ្ចឹម ដែលបានយកទៅមន្ទីរពេទ្យសត្វ មានបញ្ហាលើសទម្ងន់។ បន្ថែមលើកត្តាកាត់បន្ថយអាយុរបស់សត្វ បញ្ហាលើសទម្ងន់នេះផងដែរ ក៏បណ្តាលឱ្យអត្រាប្រឈមនឹងជម្ងឺនានកើនឡើង ដូចជាជម្ងឺទឹកនោម ផ្អែម ជម្ងឺរលាកសន្លាក់ឆ្អឹង សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺមហារីក។ ការផ្តល់ចំណីមិនត្រឹមត្រូវ ភាគច្រើនយោងតាមការណែនាំលើសំបក ឬកញ្ចប់ចំណីទាំងនោះ ហើយពួកគេមិនបានដឹងថាពួកគេ បានផ្តល់ចំណីលើសកំណត់ដល់សត្វរបស់ពួកគេឡើយ។ ជាការពិត ភាគច្រើននៃចំណីសត្វសព្វថ្ងៃ នេះ បើមិនខ្ជះខ្ជាយ ក៏លើសចំនួនដែរ។ តាមរយៈការគ្រប់គ្រងបរិមាណចំណីអាហារ និងតាមរយៈការផ្តល់ព័ត៌មានពីគ្រឿងផ្សំនៃចំណីសត្វ SmartFeeder នឹងជួយទប់ស្កាត់ការកើនឡើងនៃជម្ងឺលើសទម្ងន់របស់សត្វចិញ្ចឹម ដោយធ្វើឱ្យវាមានភាពកាន់តែងាយស្រួល សម្រាប់អ្នកចិញ្ចឹម ក្នុងការ ដាក់ចំណីដល់សត្វឱ្យបានត្រឹមត្រូវ។

SmartFeeder-Tomnerb-03

តើ SmartFeeder ដោះស្រាយបញ្ហាបានដូចម្តេចទៅ?

នៅពេលបង្កើត SmartFeeder អ្នកផលិតបានកំណត់ទិសដៅ សម្រាប់ដោះស្រាយបញ្ហានេះ ជាមួយ នឹងបច្ចេកវិទ្យាឈានមុខ តែងាយស្រួលអនុវត្ត។ អ្នកបង្កើតម៉ាស៊ីននេះ មានគោលបំណងបង្កើតម៉ាស៊ីនដាក់ចំណីសត្វ ដែលអាចកំណត់កម្មវិធីដោយខ្លួនឯង ពាក់ព័ន្ធនឹងជីវភាពរស់នៅ និងសុខុមាលភាពសត្វចិញ្ចឹម។ វាស្វែងយល់ពីចំនួន និងពេលវេលាត្រូវផ្តល់ចំណី និងណែនាំអ្នកអំពីវិធីសាស្រ្តផ្តល់ចំណី ដែលផ្តល់នូវសុខភាពកាន់តែប្រសើរ។

កម្មវិធីដ៏ឆ្លាតវៃ របស់ SmartFeeder ធ្វើការកត់ត្រាពីអាយុ និងកម្រិតសកម្មភាពរបស់សត្វចិញ្ចឹម ដើម្បីប៉ាន់ប្រមាណនូវបរិមាណជាក់លាក់ យ៉ាងតិចបំផុត 1/16 នៃពែង។ កម្មវិធីរបស់ម៉ាស៊ីន ដែលជាដំណោះស្រាយទំនើប និងស្វ័យប្រវត្តិ ក្នុងការកំណត់ពីបរិមាណចំណីអាហារ អាស្រ័យលើការពិពណ៌នាដែលអ្នកបានផ្តល់ឱ្យ។ ទាំងនេះជួយសម្រួលដល់អ្នកក្នុងការស្វែងរកឯកសារ សម្រាប់ការ ចិញ្ចឹមសត្វ។

ដំណោះស្រាយបញ្ហាគ្រប់គ្រងចំណីសត្វ នឹងជួយអ្នកមានសត្វចិញ្ចឹម ដែលមានសុខភាពល្អ និងសន្សំ ថវិកា។ អាស្រ័យលើទំហំនៃសត្វចិញ្ចឹម ទំហំនៃបរិមាណចំណីដែលបានផ្តល់ ក៏អាចសន្សំថវិការបស់ អ្នកក្នុងមួយឆ្នាំៗបានដែរ ហើយទាំងនេះមិនទាន់រាប់បញ្ចូល ទាំងការសន្សំថវិកាពីការទិញថ្នាំផង។

យោងតាមលោកវេជ្ជបណ្ឌិត Ernie Ward ម្ចាស់សមាគមន៍ APOP បានលើកឡើងថា «ការសម្រេចចិត្តដ៏មានសារៈសំខាន់ដែលអ្នកធ្វើរាល់ថ្ងៃ ពាក់ព័ន្ធនឹងសុខភាពសត្វចិញ្ចឹមរបស់អ្នក គឺការ ផ្តល់ចំណីដល់ពួកវា។ អ្វីដែលអ្នកដាក់ក្នុងចានរៀងរាល់ព្រឹក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់យ៉ាងដែលអ្នកធ្វើឱ្យរក្សាសុខភាព និងរក្សាអាយុជីវិតរបស់ពួកវា»។

អនុញ្ញាតឱ្យ SmartFeeder ជួយអ្នកជាមួយការសម្រេចចិត្តប្រចាំថ្ងៃទាំងនោះ។

SmartFeeder-Tomnerb-04

SmartFeeder-Tomnerb-01

 

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

ម៉ាស៊ីនត្រជាក់ DualCool របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 10 AM, Friday, 25 Jan, 2019

រដូវក្តៅជិតចូលមកដល់ហើយ តើអ្នកមានគិតចង់ទិញម៉ាស៊ីនត្រជាក់ថ្មី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារដែរឬទេ? បើមែន នៅទីនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដ...

កុំព្យូទ័រ យួរដៃល្អបំផុត សម្រាប់អាជីវកម្ម

ដោយ: ដួងច័ន្ទ 8 PM, Monday, 11 Dec, 2017

ការងារអាជីវកម្ម ពិតជាត្រូវការប្រើប្រាស់កុំព្យូទ័រជាចាំបាច់ ហើយកុំព្យូទ័រយួរដៃ ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅពេលអ្នកធ្វើការ នៅក្រៅការិយាល័យ និងពេលធ្វ...

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

Tomnerb.Com - YouTube Channel