ចូលចិត្តទំនើប

ម៉ាសភ្នែក សម្រាប់អ្នកគេងពេលថ្ងៃ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ម៉ាសភ្នែក ពាក់សម្រាប់ពេលគេង ត្រូវបានបង្កើតឡើង សម្រាប់អ្នកដែលគេងក្រោមពន្លឺ។ វាមានឈ្មោះថា Manta Sleeping Mask។ វាមានសមត្ថភាពបិទបាំងពន្លឺបាន 100% ជាមួយបន្ទះមានសារធាតុជែល និងការច្នៃរូបរាងសមស្របនឹងភ្នែក។ វាជាម៉ាសពាក់ភ្នែកសម្រាប់គេង ដែលត្រូវបានធ្វើការវិវត្តន៍ សូនរូបរាងជាប់នឹងផ្ទៃមុខរបស់អ្នក បង្កើតនូវបរិយាកាសងងឹតទាំងស្រុង នៅជុំវិញខ្លួនអ្នក។

វាមានអត្ថប្រយោជន៍ផ្តល់ភាពងាយស្រួល សម្រាប់ការគេងក្រោមស្ថានភាព៖

  • គេងថ្ងៃមួយស្របក់
  • សម្រាប់ការសម្រួលអារម្មណ៍ ឬឥរិយាបថ នៅពេលអ្នកវិលមុខ
  • សម្រាប់សម្រួលដំណេក នៅពេលអ្នកធ្វើដំណើរក្នុងល្វែងម៉ោងខុសគ្នា
  • សម្រាប់សម្រួលដល់អ្នកមានបញ្ហាគេងមិនលក់

Manta Sleeping Mask ងាយស្រួលប្រើប្រាស់ ដោយវាបានបង្កើតឡើង យ៉ាងពិសេស សម្រាប់ តម្រូវគ្រប់ទម្រង់មុខ។ វាអាចពាក់បានរហូតដល់ 99% នៃទម្រង់មុខខុសៗគ្នា។ ចំណែកឯផ្នែក ដែល មានមុខងារស្អិត សម្រាប់បិទភ្ជាប់ ត្រូវបានរចនាឡើង ឱ្យកាន់តែមានផាសុកភាពសម្រាប់ការគេង និង ដើម្បីធានាដល់ភាពងងឹតទាំងស្រុងចំពោះកែវភ្នក។

ចាប់ពីពេលនេះទៅ ជាមួយនឹង Manta Sleeping Mask អ្នកមិនចាំបាច់បារម្ភពីការចាំងពន្លឺ នៅពេលអ្នកចង់គេង មិនថាពេលថ្ងៃចែស ពេលសម្រាកពីការងារនៅពេលថ្ងៃត្រង់ ឬ ពេលធ្វើដំណើរក្នុង និងក្រៅប្រទេសក្តី អ្នកនៅតែអាចទទួលបានដំណេក ដ៏លង់លក់ស្កប់ស្កល់។ សូម សុបិន្តល្អ!

Sleeping-Mask-02

អត្ថបទអ្នកចង់អាន

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រ...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

Huawei Mate X គូប្រជែងធំបំផុត នៃទូរសព្ទបត់រមូររបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Feb, 2019

ទូរសព្ទបត់រមូរ ជាមួយនឹងបច្ចេកវិទ្យា 5G បង្ហាញខ្លួននៅក្នុងទូរសព្ទជំនាន់ចុងក្រោយបង្អស់របស់ Huawei។ នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Huawei បានបញ្ចេ...

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។ មិនរំលងរ...

Tomnerb.Com - YouTube Channel